មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/02/2020 - 16:42

លោក​ថាច់​វៀង​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​ដាឡុក​

លោក​ថាច់​វៀង​ នៅ​ភូមិ​ហឿង​ភូ B ឃុំ​ដាឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ មាន​អា​យុ​បក្ស​ជាង​២​៧​ឆ្នាំ​។​ ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ មិន​ត្រឹម​តែ​អនុវត្ត​ល្អ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ គាត់​ថែ​ម​ទាំង​អនុវត្ត​ល្អ​ភារ​កិច្ច​ជា​សមាជិក​គណៈ​កម្ម​ការ​វត្ត​ទៀត​ផង​។​

ស្ពាន​បេតុង​អា​ស្រ័យ​លោក​ថា​ច់​វៀង​ ចលនា​កសាង​។​ 

លោក​ថាច់​វៀង​ តែង​ហាត់​ពត់​លត់ដំ​សីល​ធម៌​ គុណ​សម្បត្តិ​នយោ​បាយ​ ការ​រស់​នៅ​មាន​ភាព​សាមញ្ញ​ រក្សា​ភាព​ថ្លៃ​ថ្នូរ​ សក្តិ​សម​ជា​បក្ខ​ជន​គំ​រូ​ម្នាក់​។​ ជា​អ្នក​ចេះ​ដឹក​នាំ​សមាជិក​ក្នុង​គ្រួ​សារ​និង​ចលនា​មាមីង​ក្នុង​ភូមិ​ស្រុក​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​ គោល​នយោ​បាយ​របស់​បក្ស​ ​ច្បាប់​របស់​រដ្ឋ​  កសាង​ផែន​ការ​ផលិត​កម្ម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​របស់​គ្រួ​សារ​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​។​ ក្រៅ​ពីនោះ​ លោក​ថាច់​វៀង​ នៅ​ទាំង​ខ្នះ​ខ្នែង​សហការ​ជា​មួយ​នឹង​ព្រះ​ចៅ​អធិការ​វត្ត​ត្រោក​កើត​ ឃុំ​ដាឡុក​ បំ​ផុស​ចលនា​ ផ្សព្វ​ផ្សា​យ​រាល់​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ សេច​ក្ដី​កំ​ណត់​ផ្សេង​ៗ​ ដល់​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ ចលនា​ប្រ​ជា​ជន​អនុវត្ត​រាល់​ការ​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ, កសាង​ជីវ​ភាព​វប្បធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ កសាង​ជន​បទ​ថ្មី​។​ ពិសេស​ គឺ​ចលនា​អ្នក​គ្រប់​គ្នា​សាម​គ្គី​ រាប់​អា​ន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​

លោក​ថា​ច់​វៀង​(ពាក់​អា​វពណ៌​ស) កំ​ពុង​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​លោក​ថា​ច់​ប៊ី ប្រ​ធាន​រណសិរ្ស​មាតុ​ភូមិ​ឃុំ​ដាឡុក​។​ 

លោក​ថាច់​វៀង​ ឱ្យ​ដឹង​៖ "ជា​មួយ​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ដាឡុក​  ខ្ញុំ​រស់​នៅ​មាន​ការ​ទទួល​ការ​ខុស​ត្រូវ​ចំ​ពោះ​គ្រួ​សារ​និង​ភូមិ​ស្រុក​។​ អា​ស្រ័យ​ការ​រស់​នៅ​ជា​គំ​រូ​ក្នុង​ភូមិ​ស្រុក​ ម្ល៉ោះ​ហើយ​ពេល​ចូល​រួម​សម្រុះ​សម្រួល​ខាង​ទំ​នាស់​ដី​ធ្លី​ឬ​អា​ពាហ៍​ពិពាហ៍​គ្រួ​សារ​ជា​ដើម​ ខ្ញុំ​បាន​ជួយ​សម្រុះ​សម្រួល​ជោគ​ជ័យ​ជា​ច្រើន​ករណី​។​ ខ្ញុំ​តែង​ពន្យល់​ឱ្យ​មាមីង​យល់​ដឹង​អំ​ពី​មនោ​សញ្ចេតនា​ភូមិ​ផង​របង​ជា​មួយ​"។​

លោក​ថា​ច់​ប៊ី ប្រ​ធាន​រណសិ្ស​មាតុ​ភូមិ​ឃុំ​ដាឡុក​ ឱ្យ​ដឹង​៖ "លោក​ថាច់​វៀង​ តែង​តែ​ម្ចាស់​ការ​រួម​យោ​បល់​ជា​មួយ​សាខា​បក្ស​និង​អង្គ​ការ​មហា​ជន​នានា​។​ អាស្រ័យ​មាន​ទំ​នាក់​ទំ​នង​ល្អ​ក្នុង​សហគមន៍ ម្ល៉ោះ​ហើយ​ពេល​មាន​បញ្ហា​ផ្សេង​ៗ​មាមីង​ខ្មែរ​ច្រើន​តែ​ទៅ​ជួប​គាត់​ហើយ​និយាយ​ប្រាប់​អំ​ពី​បំ​ណង​ប្រាថ្នា​។​ ស្ដី​ពី​ស្នា​ដៃ​ លោក​ថាច់​វៀង​ បាន​ចលនា​មាមីង​បរិច្ចាគ​ដី​ ថ្ងៃ​ពលកម្ម​ដើម្បី​កសាង​ផ្លូវ​បេតុង​ ស្ពាន​បេតុង​១​ខ្សែ​ និង​ផ្ទះ​មហា​សាម​គ្គី​៣​ខ្នង​ជូន​គ្រួ​សារ​អ្នក​ក្រ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​"៕

សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​វៀង​