ជាង២១ឆ្នាំ ទទួលបន្ទុកជាប្រធានសាខាសមាគមនារីភូមិព្រែកចាក ឃុំលីវទូស្រុកត្រឹងដេ ខេត្តសុកត្រាំង បងស្រីចូវធីសាលី តែងបានបងប្អូននារីទំនុកចិត្តស្រឡាញ់រាប់អាន។ ព្រោះអីបងស្រីតែងអស់ពីចិត្តនឹងការងារ ជួយបងប្អូននារីខ្មែរជម្នះការលំបាក ឈានឡើងក្នុងជីវភាព។
បងស្រីចូវធីសាលី តែងតែមកដល់ផ្ទះសមាជិកដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចគ្រួសារ។
ឆ្នាំ១៩៩៨ បងស្រីសាលី ចាប់ផ្តើមចូលរួមការងារសមាគមនារី ជាមួយនឹងតួនាទីជាប្រធានសាខាសមាគមរហូតដល់បច្ចុប្បន្ន។ បងស្រីសំណេះសំណាល៖ ៉ធ្វើការងារនារីមានសប្បាយមានកើតទុក្ខ។ នេះជាភូមិតំបន់ជ្រៅ សមាជិកជាជនជាតិខ្មែរ១០០% ដូច្នេះ មុននេះជីវភាព របស់នារីនៅក្រលំបាក ចំណេះដឹងខាងសង្គមនៅមានកម្រិត។ ហេតុនេះ ខ្ញុំតែងឆ្លៀតឱកាសមកជួបបងប្អូនដើម្បីស្វែងយល់ និងចែករំលែកក្តីលំបាកក្នុងជីវភាពដែលបងប្អូននារីខ្មែរតំបន់ជនបទដាច់ស្រយាលធ្លាប់ជួបប្រទះ។ ផ្តើមពីនោះ រិះរកវិធីដោះស្រាយ ចលនាបងប្អូននារីចូលរួមសមាគម ដើម្បីយល់ដឹងពីគោលនយោបាយច្បាប់របស់រដ្ឋ របៀបថែទាំសុខភាព ផែនការគ្រួសារ វិធីបង្រៀនកូនឆ្លាត កសាងគ្រួសារសុភមង្គល៘ ៉ អាស្រ័យការព្យាយាមនិងអស់ពីចិត្តរបស់បងស្រី ទើបបច្ចុប្បន្នភូមិព្រែកចាក មានសមាជិកសមាគមកើនឡើងជាង៣០០រូប។
ជាច្រើនឆ្នាំមកនេះ បងស្រីសាលី បានបង្កើតក្រុមដើម្បីឧបត្ថម្ភគ្នាធ្វើសេដ្ឋកិច្ច ដូច៖ ក្រុមប្រិតសំចៃអគ្គិសនី ក្រុមជំនួយទុនបង្វិលជុំ ក្រុមសន្សំ ប្រាក់ដាក់ជ្រូកដី ក្រុមស៊ីម៉ង់ត៍៘ តាមរយៈនោះ បានជួយបងប្អូននារីមានទុនរកស៊ី មានស៊ីម៉ង់ដ៍ ដើម្បីជួសជុលផ្ទះ។ ក្រៅពីនោះ បងស្រីនៅទាំងសហការជាមួយមជ្ឈមណ្ឌលបង្រៀនរបរស្រុកត្រឹងដេ បើកវគ្គផ្ទេរជូនបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ បងស្រីឡឹមធីសាថេន សំណេះសំណាល៖ “អាស្រ័យបងស្រីសាលី ចលនាចូលសមាគម ទើបខ្ញុំរៀនបានបច្ចេកទេសដាំដុះ ហើយបានបុលទុនអនុគ្រោះដើម្បីកែប្រែដីដាំដំណាំ។ រដូវកន្លងហើយ ខ្ញុំក៏ដាំឪឡឹកបាន១កុង។ លក់បានថ្លៃខ្ពស់ ក្រោយពីទូទាត់រួចស្រេច ខ្ញុំចំណេញបាន២០លានដុង។ ប៉ុន្មានឆ្នាំនេះ ដោយដាំដំណាំមានប្រសិទ្ធភាព ទើបជីវភាពគ្រួសារបានគ្រាន់បើឡើង “។
ឆ្នាំ២០១៨ បងស្រីលី បានចលនាមាមីង និងសប្បុរសជនចូលរួមវិភាគទានបាន១០០លានដុង ដើម្បីកសាងស្ពានជនបទ។ ស្ពានមានប្រវែង៣៥ម៉ែត្រ ទទឹង១,៥ម៉ែត្រ កសាងសម្រេចនិងដាក់ឱ្យប្រើប្រាស់។ លោកស្រីង្វៀនធីថាញ់យីវ - ប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ ឱ្យតម្លៃ៖ “ទោះជាអាយុ៦១ឆ្នាំហើយក៏ដោយ បងស្រីសាលី នៅតែខ្នះខ្នែងនឹងការងារជួយបងប្អូននារី ដូច្នេះនរណាក៏គោរពស្រឡាញ់គាត់ដែរ។ បងស្រីទទួលបានប័ណ្ណសរសើររបស់សមាគមសហ ព័ន្ធនារីខេត្ត និងលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកផងដែរ “៕
យ្វីអាញ់-លេងមី