ដោយទទួលបានពិន្ទុរៀន៣.៤៧/៤.០និងពិន្ទុលត់ដំជាង៩៨ ដូច្នេះ ថាច់ធីម៉ុងហុង និស្សិតឆ្នាំទី៣ ផ្នែកអប់រំមត្តេយ្យនៃសាកលវិទ្យាល័យត្រាវិញ បានសម្រេចកិត្តិនាមជានិស្សិតពូកែ២ឆ្នាំបន្តបន្ទាប់។
ម៉ុងហុងទទួលលិខិតសរសើររបស់សាកលវិទ្យាល័យត្រាវិញផ្តល់ជូន។
បងស្រីដាវញឺថាវ អនុប្រធានសមាគម និស្សិតសាកលវិទ្យាល័យត្រាវិញ ឲ្យដឹង៖ “ម៉ុងហុង គឺជាគំរូឆ្នើមក្នុងការរៀនសូត្រនិងរាល់សកម្មភាពដែលសម្ព័ន្ធយុវជននិងសមាគមបំផុសចលនា។ ពិសេសប្អូនគឺជានិស្សិត ពោរពេញដោយឆន្ទៈ ទោះបីជួបការលំបាកច្រើន នឿយហត់យ៉ាងណាក៏ដោយ ប៉ុន្តែម៉ុងហុង តែងខិតខំឆ្លងកាត់ដើម្បីរៀនសូត្របានល្អជានិច្ច។ ទន្ទឹមនឹងការរៀនពូកែ ម៉ុងហុង ថែមទាំងជួយមិត្តភ័ក្តិក្នុងការរៀនសូត្រនិងសកម្មភាពនៃសម្ព័ន្ធយុវជន រួមចំណែកយ៉ាងសកម្មក្នុងការងារសម្ព័ន្ធយុវជននិងចលនាសិស្ស-និស្សិត ក្នុងសាលាផង ត្រូវបានសម្ព័ន្ធយុវជនសាលាជូនលិខិតសរសើរជាច្រើន និងជាគំរូដើម្បីនិស្សិតដទៃទៀតយកតម្រាប់តាម”។
ម៉ុងហុង (ឈរទី៣ពីឆ្វេងមក) ចូលរួមជាមួយក្រុមបរិច្ចាគឈាម។
កើតនិងធំដឹងក្តីនៅឃុំតឹងហ៊ុង ស្រុកទីវកឹង ក្នុងគ្រួសារកសិករ ម្ល៉ោះហើយ ម៉ុងហុង យល់ ច្បាស់ពីការនឿយហត់របស់កសិករ ពលកម្ម ផលិតផង គិតគូរដល់កូនចៅផង។ ដូច្នេះ ប្អូនមានបំណងនឹងក្លាយជាគ្រូបង្រៀនមតេ្តយ្យ។ ឆ្លងកាត់វគ្គសិក្សាទាំង៥ ម៉ុងហុង តែងជានិស្សិត រៀនពូកែ។ ប្អូនឲ្យដឹង៖ “បំណងប្រាថ្នារបស់ប្អូន គឺក្លាយជាគ្រូបង្រៀន បានជាក្នុងដំណាក់កាលរៀនសូត្រ ប្អូនតែងស្វែងយល់សិក្សាស្រាវជ្រាវដោយខ្លួនឯងពីចិត្តគំនិតកុមារ ធ្វើយ៉ាងណាដើម្បីថែទាំកុមារឲ្យបានល្អប្រសើរ”។
ក្នុងនាមជាសមាជិកគណៈលេខាសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ ម៉ុងហុងបានរួមចំណែកជាមួយសមាគមនិស្សិតរបស់សាលាសម្រេចភារកិច្ចឆ្នើមរៀងរាល់ឆ្នាំ។ ក្រៅពីនេះ ចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តឆ្នាំ ២០១៨ ម៉ុងហុង បានចុះឈ្មោះនិងចូលរួមអនុវត្តសង់សំណង់នៅឃុំដាយអាង ស្រុកថ្កូវផងដែរ។ ក្នុងនាមជាអនុប្រធានក្រុមការងារស្ម័គ្រចិត្ត រួមជាមួយនិស្សិតទាំង២១នាក់ ចូលរួមកាប់ឆ្ការតាមដងផ្លូវក្នុងឃុំដោយមានប្រវែងជាង១៨.០០០ម៉ែត្រ អនុវត្តការចម្អិន “បាយសិ្នទ្ធស្នាល” ដល់មាមីងក្រីក្រ២គ្រួសារ ធ្វើគោមជូនប្អូនៗកុមារចំនួន១៥០នាក់។ល។ នៅក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តលើកនេះ ម៉ុងហុង គឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតទាំង១៩នាក់ មានកិត្តិយសបានចូលកងជួរបក្សនៅឃុំដាយអាង។
សឺនម៉ាល័យ -លីសៀ