23/10/2018 - 16:05

ឆ្ពោះ​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ

សា​ខា​ស​មា​គម​និស្សិត​វិញ​ចូវ​ចំ​ណុះ​អន្តរ​សា​ខា​សមា​គម​និស្សិត​សុក​ត្រាំង (សា​កល​វិ​ទ្យា​​ល័យ​កឹង​ធើ)​ រួម​មាន​សមា​ជិក​ជាង​២៣០​នាក់ ក្នុង​នោះ មាន​ស​មា​ជិក​ជន​ជាតិ​ខ្មែរ​ជាង​​១០០​នាក់​។ រយៈ​កាល​កន្លង សា​ខា​ស​មា​គម​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​​ការ​ងារ​ជា​ច្រើន​ឆ្ពោះ​ទៅ​កាន់​ភូមិ​កំ​ណើត​។

 សា​ខា​សមា​គម​និស្សិត​វិញ​ចូវ ទៅ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​និង​រៀប​ចំ​លេង​ល្បែង​កម្សាន្ត​ជូន​កុ​មារ​

មាន​ជីវ​ភាព​លំ​បាក​​នៅ​ខេត្ត​សុក​ត្រាំង​។

បុណ្យ​សែន​ព្រះ​ខែ​ ឆ្នាំ​២០១៨ សា​ខា​ស​មា​គម​និស្សិត​វិញ​ចូវ បាន​បំ​ផុស​ចលនា​ដល់​ស​មា​ជិក​ធ្វើ​គោម​ចំ​នួន​៧០០​ជូន​កុ​មារ​ក្រី​ក្រ ពិ​សេស​គឺ​កុ​មារ​ជន​រួម​ជាតិ​ខ្មែរ​ទី​រួម​ខេត្ត​វិញ​ចូវ​។ យោង​តាម​ប្រ​សាសន៍​ ប្រ​ធាន​សា​ខា​ស​មា​គម​ យ៉ីប​មិញ​សាង និស្សិត​ផ្នែក​វៀត​ណាម​វិ​ទ្យា​ ទន្ទឹម​នឹង​ការ​រៀប​ចំ​បុណ្យ​សែន​ព្រះ​ខែ​ រយៈ​កាល​២​ឆ្នាំ​ កន្លង សា​ខា​សមា​គម​និស្សិត​បាន​បំ​ផុស​នូវ​ទម្រង់​ជា​ច្រើន​ជួយ​ដល់​ស​មា​ជិក​ កុ​មារ​មាន​ស្ថាន​ភាព​លំ​បាក​នៅ​វិញ​ចូវ​។ តួ​យ៉ាង​ដូច​៖ ទ​ម្រង់ ​“បណ្ណា​ល័យ​ចែក​រំ​លែក​” (រួម​វិ​ភាគ​​ទាន​សៀវ​ភៅ​ពុម្ព ឯក​សារ​ជំ​នួយ​និស្សិត​ថ្មី រួម​ភូមិ​កំ​ណើត​) ឬ​រៀប​ចំ​កម្ម​វិ​ធី​សិល្បៈ​ បង្កើត​មូល​និ​ធិ​ឧបត្ថម្ភ​និស្សិត​ឆ្លង​កាត់​លំ​បាក​​ រៀន​ពូ​កែ​។ ឆ្នាំ​សិក្សា​២០១៧​-២០១៨ សា​ខា​សមា​គម​និស្សិត​រួម​ជា​មួយ​សា​លា​ អនុ​វិ​ទ្យា​ល័យ​និ​ង​វិ​ទ្យា​ល័យ​ខាញ់​ហ្វា​ (ទី​រួម​ខេត្ត​វិញ​ចូវ) ចលនា​បង្កើត​មូល​និ​ធិ​អា​ហា​​​រូប​​ករណ៍​បាន​ទឹក​ប្រាក់​ចំ​នួន​២៨​លាន​ដុង​; ឧទេ្ទស​នាម​និស្សិត​ឆ្លង​កាត់​លំ​បាក​ រៀន​ពូ​កែ​  ទ​ទួល​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួ​១៩​នាក់​ (មួយ​ចំ​ណែក​ៗ ចំ​នួន​ទឹ​​ក​ប្រាក់​៣​លាន​ដុង​)។​

 រួម​ចំ​ណែក​ដាស់​ភ្ងោក​ស្មារ​តី​ទទួល​បន្ទុក​របស់​យុវ​វ័យ​ ឱ​កាស​វិស្ស​ម​កាល​កន្លង​ ហើយ​សា​ខា​សមា​គម​និស្សិត​វិញ​ចូវ​រៀប​ចំ​យុទ្ធ​នា​ការ​បៃ​តង នៅ​ឃុំ​ឡា​យ​ហ្វា (ក្រុង​វិញ​ចូវ​) ជា​មួយ​នឹង​ស​កម្ម​ភាព​ជាក់​ស្ដែង​។ ក្នុង​នោះ មាន​ស​កម្ម​ភាព​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​អ្នក​ម្ដាយ​វៀត​ណាម​វី​រ​ភាព​; ជួយ​បង្រៀន​បន្ថែម​ដល់​សិស្ស​ក្រី​ក្រ​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ អ​នា​ម័យ​បរិ​ស្ថាន​ ឧបត្ថម្ភ​ភូមិ​ភាគ​ក​សាង​ជន​បទ​ថ្មី។​

អា​ស្រ័យ​មាន​និស្សិត​ខ្មែរ​ច្រើន​ សា​ខា​សមា​គម​និស្សិត​ច្នៃ​ប្រ​តិដ្ឋ​រៀប​ចំ​ស​កម្ម​ភាព​វប្ប​ធម៌​សិល្បៈ​ដើម្បី​អប់​រំ អភិ​រក្ស​ពង្រីក​​លក្ខណៈ​វប្ប​ធម៌​ និង​ដាស់​ភ្ងោក​នូវ​មោទ​ន​ភាព​ជន​ជាតិ​។ ក្រៅ​ពី​នោះ សា​ខា​ស​មា​គម​និស្សិត​នៅ​ទាំង​រៀប​ចំ​ប្រ​ឡង​សម្ដែង​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ​ ស្វែង​យល់​ពី​ទឹក​ដី​និង​មនុស្ស​វិញ​ចូវ​។ល។  ប្អូន​ត្រឹង​អាយ​ទ្រិញ​និស្សិត​ផ្នែក​ភា​សា​អង់​គ្លេស ឲ្យ​ដឹង​៖ “វិញ​ចូវ​មាន​ជន​រួម​ជាតិ​ខ្មែរ​ ច្រើន​រស់​នៅ​ស្រុះ​ស្រួល​ជា​មួយ​បង​ប្អូន​​ជន​ជាតិ​កិញ​។ ម៉្លោះ​ហើយ រាល់​ស​កម្ម​ភាព​ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​ មិន​ត្រឹម​តែ​បង្កើន​ជីវ​ភាព​ស្មារ​តី​ជូន​និស្សិត​​នៅ​ទាំង​ជួយ​អភិ​រក្ស ផ្សព្វ​ផ្សាយ​លក្ខណៈ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ដល់​អ្នក​ទាំង​ឡាយ​ទៀត​ផង​”៕

                    ក្វឹក​ថៃ​-ទី​ទុយ​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ៉ីប​មិញ​សាង