21/08/2018 - 08:11

សន្និ​បាត​ជំ​រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​​នៅ​​ក្រុង​កឹង​ធើ​ ឆ្នាំ​២០១៨ សម្រេច​ជោគ​ជ័យ​

សន្និបាតជំរុញដំណើរការវិនិយោគនៅក្រុងកឹងធើ  ឆ្នាំ​២០១៨ ជា​មួួយ​នឹង​ប​ធាន​បទ “ចែក​រំ​លែក​សក្តា​នុ​ពល​ រួម​គ្នា​អភិ​វឌ្ឍន៍” ទើប​បាន​បញ្ចប់​នៅ​​ក្រុង​កឹង​ធើ​។  សន្និ​បាត​ក្រោម​អ​​ធិប​តី​ភាព​របស់​ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​​បាយ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ង្វៀន​ស្វឹន​ភុក ព្រម​ជា​មួយ​នឹង​ការ​អញ្ជើញ​ចូល​រួម​របស់​តំ​ណាង​ក្រ​សួង ផ្នែក​ មជ្ឈិម​និង​ភូមិ​ភាគ​ជិត​៦០០​រូប; សម្ព័ន្ធ​អគ្គ​ក្រុម​ហ៊ុន​ អា​ជីវ​​កម្ម​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មួយ​អន្លើ​ដោយ​អង្គ​ការ​អន្តរ​ជាតិ​នា​នា។​

   នា​យក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹន​ភុក​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ ជា​អធិ​ប​តី​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេ​ខា​សហ​ប្រតិ​បត្តិ​ការវាង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​វិនិ​យោ​គិន​។ រូប​ថត​៖ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ 

ក្រុង​កឹង​ធើ បាន​ប្រ​កាស​បញ្ជី​ឈ្មោះ​គម្រោង​ចំ​នួន​៥៤ កោះ​ហៅ​វិ​និ​យោ​គិន​ស​រុប​ផ្ទៃ​ដី​៤.៧៨០​ហិក​តា ជា​មួយ​នឹង​​ប្រ​ភព​ទុន​ ស​រុប​ជិត​១២៤.​០០០​ពាន់​លាន​ដុង​។ គម្រោង​ទាំង​នេះ ផ្តោត​ទៅ​លើ​វិ​ស័យ​នា​នា ដូច​ជា​៖ ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក​សិ​កម្ម​ប្រ​សិទ្ធ​ភាព​ខ្ពស់ មណ្ឌល​ឧស្សា​ហ​កម្ម​ បណ្ដុំ​ឧស្សា​ហ​កម្ម បច្ចេក​វិ​ទ្យា​ព័ត៌​មាន​; logistics និង​ថាម​ពល​; ហេដ្ឋា​រចនា​សម្ព័ន្ធ​វប្ប​ធម៌  កី​ឡា​និង​ទេស​ចរណ៍  អ​ចល​ន​ទ្រព្យ​។ល។

ក្នុង​អង្គ​សន្និ​បាត នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹន​ភុក ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ ​​ជា​អធិប​តី​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេ​ខា​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​វិ​និ​យោ​គិន​១៩​នាក់ ជា​មួយ​ទុន​វិ​និ​យោគ​ស​រុប​ជិត​៨៥.​០០០​ពាន់​លាន​ដុង​។ ក្រុង​កឹង​ធើ បាន​ប្រ​គល់​សេច​ក្ដី​សម្រេច​យល់​ព្រម​គោល​ការណ៍​ វិ​និ​យោគ​ លិ​ខិត​ទទួល​ស្គាល់​វិ​និ​យោ​ទុន​ គម្រោង​ចំ​នួន​១០ ស​រុប​ទុន​វិ​និ​យោគ​ជិត​៨.០០០​ពាន់​លាន​ដុង​ លើ​វិ​ស័យ​​នានា ដូច​ជា​៖ អ​ចល​ន​ទ្រព្យ​ សុ​ខា​ភិ​បាល​ សេ​វា​ទេស​ចរណ៍​ ពា​ណិជ្ជ​កម្ម ​logistics ច្នៃក​សិ​កម្ម​ជា​ដើម​៕

ហឿងទ្រិញ-ថាច់ធី

ចែករំលែកអត្ថបទ