អ្នកមីងដាវធីគឹមឡៀង ជាទីបង្អែកសម្រាប់បងប្អូននារីជនរួមជាតិខ្មែរ នៅភូមិឌិញហ្វាB ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ។
អ្នកមីងដាវធីគឹមឡៀង (ខាងស្ដាំ) ណែនាំបងស្រីធ្វីពីរបៀបលាយម្សៅធ្វើនំបំពង់មានឱជារស់ឆ្ងាញ់។
មុនឆ្នាំ១៩៧៥ អ្នកមីងដាវធីគឹមឡៀង ជាអ្នកនាំសារក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិក។ ឆ្នាំ២០១០ អ្នកមីងបានរដ្ឋអំណាចភូមិភាគចលនាធ្វើជាប្រធានក្រុមប្រិតសំចៃនិងបុលទុនរបស់ភូមិឌិញហ្វាB។ បច្ចុប្បន្ន ក្រុមបុលទុនអាស្រ័យអ្នកមីងទទួលបន្ទុក មានសមាជិកចូលរួមជិត៣០នាក់ ជាមួយទុនបុលចំនួន៥០០លានដុង។ មុនដំបូងបងប្អូននារីជនរួមជាតិខ្មែររអែងក្នុងការបុលទុន ពីព្រោះគ្មានគម្រោងក្នុងការផលិតធ្វើអាជីវកម្ម។ អ្នកមីងគឹមឡៀង ចុះទៅតាមផ្ទះដើម្បីពិនិត្យមើលលក្ខណសម្បត្តិនៃគ្រួសារនីមួយៗ។ ក្រោយមក គាត់ពិគ្រោះពីរបៀបធ្វើការរកទទួលទាន សមស្របរួចក៏ជួយធ្វើសំណុំបែបបទឲ្យបងប្អូននារីបុលទុនបានងាយស្រួល។
អស់រយៈពេល១០ឆ្នាំ ក្រុមដែលអ្នកមីងគ្រប់គ្រងមកដល់សព្វថ្ងៃ សមាជិកក្នុងក្រុមសុទ្ធតែបានចាកផុតភាពក្រីក្រទាំងអស់។ គ្រួសារជាច្រើនមានជីវភាពគ្រាន់បើហើយកូនទៅរៀនសូត្របានចប់ចុងចប់ដើម។ ក្រុមបុលទុនដែលអ្នកមីងគ្រប់គ្រងតែងបានថ្នាក់លើស្ងើចសរសើរក្នុងការប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាព។ មិនត្រឹមតែសងប្រាក់ការទុនត្រូវតាមកាលកំណត់ទេ ហើយនៅទាំងចលនាសមាជិកក្នុងក្រុមប្រិតសំចៃជិត៤០លានដុង។ បងស្រីហូមិញធ្វី ជាសមាជិកបុលទុនយូរឆ្នាំ ឲ្យដឹង៖ “រៀបការរួចស្ថានភាពគ្រួសារខ្ញុំជួបលំបាកខ្លាំង។ អាស្រ័យដោយអ្នកមីងគឹមឡៀង បង្ហាញររៀបបិតស្រាចិញ្ចឹមជ្រូក ជីវភាពបានលំនឹងជាសន្សឹមៗ។ អ្នកមីងគឹមឡៀង ជាមេផ្ទះយ៉ាងពូកែម្នាក់គាត់នៅទាំងបង្រៀនបងប្អូននារីក្នុងក្រុមរបៀបធ្វើនំពុម្ព នំបំពង់។ បច្ចុប្បន្ន សមាជិកប្រកបរបរនេះជាង១០នាក់ រកបានប្រាក់ចំណូលលំនឹង។ បងប្អូននារីក្នុងក្រុមអ្នកណាក៏ដឹងគុណគាត់ដែរ ហើយចាត់ទុកអ្នកមីងដូចជាសមាជិកក្នុងគ្រួសារ”។
ទន្ទឹមនឹងតួនាទីជាប្រធានក្រុម អ្នកមីងដាវធីគឹមឡៀង បានមាមីងជនរួមជាតិខ្មែរនៅក្នុងភូមិជ្រើសតាំងជាអ្នកមានប្រជាប្រិយភាព ក្នុងជនរួមជាតិភាគតិចជាច្រើនឆ្នាំបន្តបន្ទាប់។ ក្នុងតួនាទីជាអ្នកមានប្រជាប្រិយភាព ជារៀងរាល់ឆ្នាំ អ្នកមីងតែងចលនាឧបត្ថម្ភទឹកប្រាក់ពី២-៣លានដុង ដល់សិស្សក្រីក្រ ឧបត្ថម្ភគ្រួសារក្រីក្រទិញធានារ៉ាប់រងសុខាភិបាល។ អ្នកមីងឡៀង ឲ្យដឹង៖ “បច្ចុប្បន្ន ជីវភាពមាមីងជនរួមជាតិខ្មែរនៅភូមិឌិញម៉ូង មានការផ្លាស់ប្ដូរច្រើន ម៉្លោះហើយខ្ញុំតែងប្រមូលផ្ដុំទៅលើការចលនាមាមីងឲ្យកូនរៀនសូត្របានចប់ចុងចប់ដើម។ បច្ចុប្បន្ន ក្នុងភូមិមានប្អូនៗជាសិស្សានុសិស្សរៀនមហាវិទ្យាល័យរៀនរបរ។ ចំពោះប្អូនណាមានលក្ខណសម្បត្តិ មានបំណង ខ្ញុំតែងចលនាប្អូនៗបំពេញភារកិច្ចយោធា ដើម្បីក្លាយជាអ្នកមានប្រយោជន៍ជូនសង្គម”៕
ថាញ់ភូ-ទីទុយ