05/06/2018 - 08:31

រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ

ហេតុ​តែ​យល់​ច្បាស់​នូវ​ដំ​បូន្មាន​រប​ស់​លោក​ប្រ​ធាន​ហូ​ជី​មិញ ស៊ឺន​គឹម​ហ្វាង និ​ស្សិត​ជំ​នាន់​​​ទី​៤១ ផ្នែក​វិ​ទ្យា​សាស្រ្ត​ដំ​ណាំ​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ តែង​រៀប​ចំ​ផែន​ការ​រៀន​សូត្រ​ លត់​ដំ​អប់​រំ​ចំ​ណេះ​ដឹង​យ៉ាង​សម​ស្រប​និង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​ស​កម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​។

​និស្សិត​​ស៊ឺន​គឹម​ហ្វាង​។

ស៊ឺន​គឹម​ហ្វាង​ កើត​ឆ្នាំ​១​​៩៩៥ ស្រុក​កំ​ណើត​នៅ​ភូមិ​ស្បូវ​ ឃុំ​ទ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់​ខេត្ត​សុក​ត្រាំង​។ បច្ចុប្បន្ន ហ្វាង​ជា​ស​មា​ជិក​គណៈ​ប្រ​ចាំ​ការ​សម្ព័ន្ធ​យុវ​ជន​ផ្នែក​ក​សិ​កម្ម​និង​ជីវ​សាស្រ្ត​អនុ​វត្ត​នៃ​សា​កលវិ​ទ្យា​ល័យ​កឹង​ធើ។​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ក្រីក្រ​ តាំង​ពី​តូច​មកមេ្លះ​ ហ្វាង តែង​ចិញ្ចឹមបំ​ណង​ស្រ​មៃ​ធំ​ឡើង​​ក្លាយ​ជា​អ្នក​មាន​ប្រ​យោជន៍​ដល់​សង្គម​។ អា​ស្រ័យ​ហេតុ​នោះ ស៊ឺន​គឹម​ហ្វាង​តែង​យក​ចិត្ត​ទុក​ដាក់​ការ​ស្រាវ​ជ្រាវ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​គឺ​ជា​ជំ​ហាន​បឋម​ក្នុង​ការ​ខិត​ខំ​ពុះ​ពារ​រៀន​សូត្រ​ លត់​ដំ​សីល​ធម៌​រស់​នៅ​តាម​គំ​រូ​អ៊ំ​ហូ និង​ធ្វើ​ជា​គំ​រូ​ជូន​សម្ព័ន្ធ​យុវ​ជន​និស្សិត​ក្នុង​សា​លា​។ ហ្វាង​ រ៉ាយរ៉ាប់​៖ “ចំ​ពោះ​ដំ​បូន្មាន​និង​គំ​រូ​របស់​អ៊ំ​ហូ គឺ​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត និង​ជា​ត្រី​វិ​ស័យ​សម្រាប់​ញាំុ​ង​ឲ្យ​ខ្ញុំ​ខិត​ខំ​ឈាន​ឡើង ដើម្បី​កសាង​ខ្លួន​ឲ្យមាន​ភាព​សុក្រឹត​ថែម​ទៀត​ក្នុង​ជីវ​ភាព​ក៏​ដូច​ជា​ក្នុង​ការ​រៀន​សូត្រ​ ដើម្បី​អ​នា​គត​ខ្លួន​នឹង​បាន​រួម​ចំ​ណែក​កសាង​ភូមិ​កំ​ណើត​ប្រ​ទេស​ជាតិ​”​។​

អា​ស្រ័យ​ការ​ខិត​ខំ​និង​អនុ​វត្ត​បាន​ល្អ ស៊ឺន​គឹម​ហ្វាង មាន​កិត្តិ​យស​បាន​ចូល​ជា​បក្ខ​ជន​នៃ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​នៅ​ថ្ងៃ​២៧​ ខែ​មិ​ថុ​នា ឆ្នាំ​២០១៤ ខណៈ​ពេល​កំ​ពុង​រៀន​ថ្នាក់​ទី​១២​ នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​។ ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ​កន្លង​ ហ្វាង​មាន​កិត្តិ​យស​ទទួល​បាន​រង្វាន់​និង​លិ​ខិត​សរ​សើរ​ជា​ច្រើន​អា​ស្រ័យ​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ​ និង​គណៈ​នា​យក​សា​កល​វិ​ទ្យា​ល័យ​​កឹង​ធើ​ ប្រ​គល់​ជូន​ពី​ព្រោះ​សម្រេច​បាន​ល្អ​ភារ​កិច្ច​ក្នុង​ការ​រៀន​សូត្រ​និង​ការ​ចលនា​សម្ព័ន្ធ​​យុវ​ជន​។ ជា​ពិ​សេស​ ហ្វាង ថែម​ទាំង​បាន​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​ខេត្ត​សុក​ត្រាំង ស្ងើច​សរ​សើរ​ជា​គំ​រូ​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ;​ បាន​ទទួល​ស្គាល់​កិត្តិ​នាម​ជា​យុវ​ជន​ឈាន​មុខ​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ អា​ស្រ័យ​សម្ព័ន្ធ​យុវ​ជន​មហា​​វិ​ទ្យា​ល័យ​បម្រុង​ក្រុង​ហូជី​មិញ​ប្រ​គល់​ជូន និង​ទទួល​បាន​អា​ហា​រូប​ករណ៍​ឧបត្ថម្ភ​និ​ស្សិត​ចូល​រួម​សម្ព័ន្ធ​យុវ​ជន​​ ដែល​​មា​ន​ស្ថាន​ភាព​ក្រ​លំ​បាក​រៀន​សម្រេច​និទ្ទេស​គ្រាន់​បើ ​ពូ​កែ​ចំ​នួន​ពីរ​លើក​។ល។

និយាយ​អំពី​ស៊ឺន​គឹម​ហ្វាង ឡេ​មិញ​ជីវ ស​មាជិ​ក​គណៈ​ប្រ​ចាំ​ការ​នៃ​សម្ព័ន្ធ​យុវ​ជន​ផ្នែក​ក​សិ​កម្ម​និង​ជីវ​សាស្រ្ត​អនុ​វត្ត បាន​ចែក​រំលែក​៖ “មិន​ត្រឹម​តែ​ខិត​ខំ​ត​ស៊ូ​ក្នុង​ការ​រៀន​សូត្រ​ប៉ុណ្ណោះ​ទេ រាល់​ស​កម្ម​ភាព​នៃ​ការ​ចលនា​ មិត្ត​ហ្វាង តែង​ជា​អ្នក​រវាស​រ​វៃ​ ខ្នះ​ខ្នែង​ចូល​រួម​សម្រេច​ល្អរា​ល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ​។ ក្នុ​ង​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ ហ្វាង មាន​របៀប​រស់​នៅ​សា​មញ្ញ ជិត​ស្និទ្ធ​ស្មោះត្រ​ង់​និង​មិន​ក្រ​អើត​ក្រ​ទម​។ ចំ​ណាប់​អា​រម្មណ៍​បំ​ផុត​ គឺ​ខណៈ​ពេល​ហ្វាង​ ជំ​ហរ​ចាត់​ចែង​លេង​ល្បែង​ក្នុង​ឱ​កាស​តេត​ទ្រុង​ធូ​នៅ​ខ័ណ្ឌ​កាយ​រាំុ​ង​ ហ្វាង​ ធ្វើ​បាន​ល្អ​នូវ​តួ​នា​ទី​របស់​ខ្លួន និង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខ័ណ្ឌ​កាយ​រាំុ​ង​ ជូន​លិ​ខិត​សរ​សើរ​ដោ​យ​សារ​មាន​ស្នា​ដៃ​រួ​ម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​កុ​មារ​ឆ្នាំ​២០១៧​”៕

    ដាក្វី​ - ​សេ​រី​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស៊ឺន​គឹម​ហ្វាង