09/01/2018 - 08:57

ថែ​ទាំ​សុខ​ភាព​រដូវ​រងា​រ

ក្នុង​រដូវ​រ​ងារ សី​តុណ្ហ​ភាព​ចុះ​ទាប បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​សុ​ខ​ភាព ពិ​សេស​ចំ​ពោះ​អ្នក​មាន​កម្លាំង​បដិ​បក្ខ​ប្រាណ​ខ្សោយ ដូច​ជា​មនុស្ស​ចាស់ កុ​មារ ស្រ្តី​មាន​គភ៌​។ល។ ការ​ថែ​ទាំ​សុខ​ភាព​ត្រូវ​របៀប​ពេល​អា​កាស​ធាតុ​ត្រ​ជាក់ នឹង​ជួយ​បង្កើន​កម្លាំង​បដិ​បក្ខ​ប្រាណ​និង​បង្ការ​រោគ​ឆ្លង​រាល​ដាល​។

បន្លែ​ផ្លែ​ឈើ មាន​វី​តាមីន​ច្រើន​ជួយ​បង្កើន​កម្លាំង​បដិ​បក្ខ​ ប្រាណ​នា​រដូវ​រងារ​។

ធ្វើ​ឲ្យ​មាន​ទម្លាប់​រក្សា​អ​នា​ម័យ​ផ្ទាល់​ខ្លួន​បាន​ល្អ គឺ​ជា​របៀប​បង្ការ​រោគ​ឆ្លង​រាល​ដាល​ម្យ៉ាង​ដ៏​សាមញ្ញ​និង​តិច​បង់​ខាត​បំ​ផុត​។ ហេតុ​នោះ គប្បី​ឧស្សាហ៍​លាង​ដៃ​ត្រូវ​តាម​របៀប​។ ជា​ពិ​សេស គប្បី​លាង​សម្អាត​ដៃ​មុន ពេល​ហូប​ចំ​ណី​អា​ហា​និង​លាង​សម្អាត​ដៃ ក្រោយ​ពី​ទៅ​បន្ទោរ​បង់​។ ឧស្សាហ៍​កាត់​ក្រ​ចក​ដៃ ជើង ដើម្បី​ជម្រុះ​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​។ ក្នុង​រ​ដូវ​រ​ងារ ពេល​ធ្វើ​ដំ​ណើរ​គប្បី​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ដើម្បី​រក្សា​កម្ដៅ​ដៃ ជើង  និង​ចៀស​វាង​ការ​រង​នូវ​ភាព​រងារ​។ ការ​អ​នា​ម័យ​ធ្មេញ​រៀង​រាល់​ថ្ងៃ អាច​បង្ការ​រោគ​ដង្កូវ​ធ្មេញ ក៏​ដូច​ជា​រោគ​ផ្សេង​ៗ​ទៀត​ទាក់​ទិន​នឹង​ធ្មេញ​។ ងូត​លាង​ត្រូវ​តាម​របៀប​ងូត​ទឹក​រៀង​រាល់​ថ្ងៃ ដើម្បី​ជម្រុះ​កោ​សិ​កា​ងាប់​លើ​ស្បែក កម្ចាត់​​អ​តិ​សុ​ខុម​ប្រាណ​។ ក្នុង​រដូវ​រងារ​គប្បី​ងូត​ទឹក ក្ដៅ​ឧណ្ហ​ៗ ងូត​កន្លែង​ហ៊ុម ដើម្បី​ជៀស​វាង​ខ្យល់​បក់​ប៉ះ​នឹង​រាង​កាយ​។ ចំ​ពោះ​កុ​មារ មនុ​ស្ស​ចាស់ មិន​គប្បី​ធ្វើ​ពល​កម្ម​ធ្ងន់​ រយៈ​ពេល​២​ថ្ងៃ​ងូត​ទឹក​ម្តង​ក៏​បាន​ប៉ុន្តែ​ត្រូវ​ផ្លាស់​សំ​លៀក​បំ​ពាក់​។ មិន​គួរ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក ត្បិត​អី​នឹង​បណ្តាល​ឲ្យ​សរ​សៃ​ឈាម​ក្រោម ស្បែក​រីក​ធំ​ដោយ​សារ​ប​រិ​មាណ​ឈាម​ច្រើន​បាន​ផ្ដុំ​មក​ក្រោម​ស្បែក ជា​ហេតុ​បណ្តាល​ឲ្យ​បរិ​មាណ​ឈាម​រត់​តាម​បេះ​ដូង​ខ្វះ​ដោយ​ចៃ​ដន្យ​ បង្ក​ឲ្យ​មាន​បាតុ​ភូត​រួញ​សរ​សៃ​ឈាម។ ចំ​ពោះ​មនុស្ស​ចាស់ ប្រ​សិន​បើ​រួញ​សរ​សៃ​ឈាម​ប្រ​ហែល​១៥​នា​ទី​នឹង​ត្រូវ​រង​ជំ​ងឺ​គាំង​បេះ​ដូង​។ មិន​គួរ​ងូត​ទឹក​យូរ​ពេក និង​មិន​គួរ​ងូត​បន្ទាប់​ពី​ហូប​បាយ​ឬ​ក៏​មិន​គួរ​ងូត​ពេល​ឃ្លាន​ផង​ដែរ ត្បិត​អី​អាច​បង្ក​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​។

ក្នុង​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ គប្បី​ហូប​ម្ហូប​អា​ហារ​ដែល​ផ្ដល់​ជាតិ​បំ​ប៉ន​ចំ​នួន​៤​ក្រុម​ឲ្យ​បាន​គ្រប់​គ្រាន់ មាន​ដូច​៖ ប្រូ​តេ​អ៊ីន​ (ជាតិ​ដាម​) ហ្លូសី​ត​ (ជាតិ​ម្សៅ) លី​ប៊ីត (ជាតិ​ម្លាន់​) និង​វី​តា​មីន​​–សារ​ធាតុ​រ៉ែ។​ លើក​លែង​អ្នក​ជំ​ងឺ​មួយ​ចំ​នួន​ត្រូវ​ការ​ហូប​តម​តាម​ការ​ណែ​នាំ របស់​វេជ្ជ​បណ្ឌិត ចំ​ពោះ​អ្នក​ធ្វើ​ការ​ពល​កម្ម​ធ្ងន់ អ្នក​មាន​អា​យុ​ចាស់ កុ​មារ​ក្នុង​រដូវ​រងារ​រាង​កាយ​ត្រូវ​ការ​ផ្គត់​ផ្គង់​ជាតិ​ម្សៅ ជាតិ​ដាម ជាតិ​ម្លាន់ វី​តា​មីន​ច្រើន​ជាង​រដូវ​ណា​ទាំង​អស់​ដើម្បី​ទប់​ទល់​និង​អា​កាស​ធាតុ​រងារ​។ រៀង​រាល់​ថ្ងៃ គប្បី​បំ​ប៉ន​បន្ថែម​ប្រ​ភេទ​ម្ហូប​អា​ហារ​ណា​ប​រិ​បូណ៌​ដោយ​វី​តា​មីន មាន​ដូច​៖ ស៊ុត​ ថ្លើម​ ទឹក​ដោះ បន្លែ​ខៀវ បៃ​តង (បន្លែ​ស្លឹក​ងប់​ ស្លឹក​ជន្លង់ ​ត្រ​កួន ស្ពៃ​ចង្កឹះ​ ល្ពៅ​មើម កា​រ៉ូត​)។ល។ ផ្លែ​ឈើ​មាន​ពណ៌​លឿង​ឬ​ពណ៌​ទឹក​ក្រូច មាន​ដូច​ស្វាយ ល្ហុង ចេក ក្រូច​ពោធិ៍​សាត់ ផ្លែ​ទម្លាប់​។ល។  ក៏​ផ្ទុក​ជាតិ​វី​តាមីន A និ​ង​សារ​ធា​តុ​ដើម​វី​តា​មីនA ជា​ច្រើន​។ ក្រៅ​ពី​នោះ គប្បី​យក​ចិត្ត​ទុក​ដាក់​បំ​ប៉ន​បន្ថែម​នូវ​ប្រ​ភេទ​ម្ហូប ភេសជ្ជៈ​ណា​មាន​បរិ​មាណ​វី​តា​មីនCខ្ពស់​មាន​ដូចៈ​ ក្រូច​ពោធិ៍​​សាត់ ចេក​ស្វាយ ក្រូច​ខ្វិច​ ក្រូច​ថ្លុង បន្លែ​បៃ​តង​។ល។ ពី​ព្រោះ​វី​តា​មីនC មាន​អា​នុ​ភាព​បង្កើន​កម្លាំង​និង​បង្ការ​វី​រុស​ឆ្លង​ជំ​ងឺ ជួយ​ធ្វើ​ឲ្យ​អង្គ​បដិ​បក្ខ​ក្នុង​ខ្លួន​កកើត​និង​បង្កើន​កម្លាំង​បដិ​បក្ខ​ប្រាណ​គ្រប់​គ្រាន់​ក្នុង​រាង​កាយ​៕

វេជ្ជ​បណ្ឌិត​ង្វៀន​ហ៊ុង​ – (suckhoedoisong.vn) ប្រែ​សម្រួល​ ៖ ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ល្ពៅ​មើម កា​រ៉ូត​