កំសាន្ត រឿងពីនេះពីនោះ

24/10/2026 - 07:37

គន្លឹះ​សាមញ្ញៗ​កម្ចាត់​ស្នាម​ប្រ​ឡាក់​រឹង​រូស​គ្រប់​ប្រ​ភេទ​ដើម្បី​ឱ្យ​អាវ​សស្អាត​បាត​ 

សម្លៀកបំ​ពាក់​មាន​ស្នាម​ប្រ​ឡាក់​ដែល​ពិ​បាក​បោក​ជម្រះ ធ្វើ​ឱ្យ​អ្នក​ខ្វល់​ចិត្ត​ជា​ខ្លាំង ពិ​សេស​គឺ​សម្លៀក​បំ​ពាក់​ពណ៌​ស ប៉ុន្តែ​គ្រាន់​តែ​ប្រើ​វិធី​សា​មញ្ញៗ​ទាំង​នេះ ស្នាម​ប្រ​ឡាក់​ទាំង​អស់​នឹង​លែង​មាន​ទៀត

ក្រ​មួន​ផ្កាយ​មាស​

ពេល​សម្លៀកបំ​ពាក់​ប្រ​ឡាក់​ថ្នាំ​លាប​ អ្នក​កុំ​បា​រម្ភ​ឡើយ។ អ្នក​យក​ក្រ​មួន​ផ្កាយ​មាស​លាប​លើ​កន្លែង ដែល​ប្រ​ឡាក់​ថ្នាំ​លាប សារ​ធាតុ​ក្នុង​ក្រ​មួន​ផ្កាយ​មាស​នឹង​រំ​លាយ​ថ្នាំ​លាប បន្ទាប់​មក​អ្នក​បោក​សម្អាត​ឡើង​វិញ​ដោយ​ទឹក​និង​សា​ប៊ូ។

​ ​ស្នាម​ប្រ​ឡាក់​លើស​ម្លៀក​បំ​ពាក់​ពណ៌​ស​នឹង​លែង​ជា​ការ​បា​រម្ភ​ទៀត ដោយ​គ្រាន់​តែ​ប្រើ​វិធី​សា​មញ្ញៗ។ ប្រ​ភព​៖ Sohu​

សណ្តែ​កប​ណ្តុះ​

អា​កាស​ធាតុ​សំ​ណើម ធ្វើ​ឱ្យ​សម្លៀក​បំ​ពាក់​ដែល​បោក​ហើយ​ងាយ​ដុះ​ផ្សិត​ណាស់ ពិ​សេស​សម្លៀក​បំ​ពាក់​ពណ៌​ស។ មាន​វិធី​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​ស្នាម​ផ្សិត​ទាំង​នេះ ក្នុង​នោះ​អាច​រាប់​បញ្ចូល​ទាំង​ការ ប្រើស​ណ្តែ​ក​បណ្តុះ។

អ្នក​អាច​យក​សណ្តែ​កប​ណ្តុះ​ស្អាត​ដុះ​កកិត​លើ​ស្នាម​ផ្សិត​ទាំង​នេះ កកិត​ខ្លាំងៗ​ក្នុង​រយៈ​ពេល​៥-១០ នា​ទី បន្ទាប់​មក​បោក​សម្អាត​ឡើង​វិញ​ដោយ​ទឹក​ស្អាត។ ស្នាម​ផ្សិត​នឹង​បាត់​ភ្លាមៗ។

ទឹក​អង្ករ​និង​សំ​បក​ក្រូច​ឃ្វិច​

ប្រ​សិន​បើ​សម្លៀក​បំ​ពាក់​របស់​អ្នក​មាន​ស្នាម​លឿង អ្នក​អាច​ប្រើ​ប្រាស់​ទឹក​អង្ករ​ដណ្តាំ​ជា​មួយ​សំ​បក​ក្រូច​ឃ្វិច។ ពេល​ទឹក​ល្បាយ​ពុះ អ្នក​ត្រាំ​សម្លៀក​បំ​ពាក់​ក្នុង​រយៈ​ពេល​ពី​១៥-៣០​នា​ទី​បន្ទាប់​មក​បោក​សម្អាត​ឡើង​វិញ​ដោយ​ទឹក។ វិធី​នេះ​មិន​ត្រឹម​តែ​សាមញ្ញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិន​ប៉ះ​ពាល់​ដល់​សម្លៀក​បំ​ពាក់​របស់​អ្នក​ឡើយ​។

ទឹក​ដាំ​ពុះ​ផ្សំ​ជា​មួយ​ក្រូច​ឆ្មារ​

ស្នាម​ប្រ​ឡាក់​រឹង​រូស​លើស​ម្លៀកបំ​ពាក់​ពណ៌​ស ដូច​ជា​ស្នាម​លឿង ស្នាម​ប្រ​ឡាក់​ពី​ភេ​សជ្ជៈ​កំ​ពប់ គឺ​ពិ​បាក​សម្អាត​ណាស់ ប្រ​សិន​បើ​ជាប់​ស្នាម​ប្រ​ឡាក់ ហើយ​បោះ​ចោល​សម្លៀក​បំ​ពាក់​ដែល​អ្នក​ស្រ​ឡាញ់ នោះ​គឺ​ជា​រឿង​គួរ​ឱ្យ​ស្តាយ​ណាស់។

ពេល​ជួប​ករ​ណី​នេះ អ្នក​ដាំ​ទឹក​ឱ្យ​ពុះ​ជា​មួយ​ក្រូច​ឆ្មារ​មួយ​ចំ​ណិត បន្ទាប់​មក​ត្រាំ​សម្លៀកបំ​ពាក់​ពណ៌​សក្នុង​ល្បាយ​នោះ។ អ្នក​ត្រាំ​ប្រ​មាណ​ពី​៣០ នា​ទី​ដល់​១ ម៉ោង រួច​យក​ទៅ​បោក​សម្អាត​ឡើង​វិញ ហើយ​យក​ទៅ​ហាល​នៅ​កន្លែង​មាន​ពន្លឺ​ថ្ងៃ។

ល្បាយ​ទឹក​ខ្មេះ​ស និង​ទឹក​

ពេល​ខ្លះ​សម្លៀកបំ​ពាក់​មាន​ក្លិន​ផ្អួរ ដោយ​សារ​អ្នក​ហាល​មិន​ត្រឹម​ត្រូវ។ ពេល​នេះ អ្នក​គួរ​ត្រាំ​សម្លៀក បំ​ពាក់​ដែល​មាន​ក្លិន​ក្នុង​ល្បាយ​ទឹក​ខ្មេះ​ស និង​ទឹក​ប្រ​មាណ​១០-១៥​នា​ទី រួច​ហាល​សម្លៀកបំ​ពាក់​នៅ កន្លែង​មាន​ខ្យល់​ល្អ។ ក្លិន​ផ្អួរ​នឹង​លែង​មាន​នៅ​លើ​សម្លៀក​បំ​ពាក់​ដែល​អ្នក​ស្រ​ឡាញ់​ទៀត​ហើយ។

ប្រើ​អាល់​កុល​សុខា​ភិបាល​

ប្រ​សិន​បើ​អាវ​សរបស់​អ្នក​ប្រ​ឡាក់​ទឹក​ខ្មៅ អ្នក​យក​អាល់​កុល​សុខា​ភិបាល​ចាក់​លើ​កន្លែង​អាវ​ប្រ​ឡាក់​ទឹក​ខ្មៅ។ អ្នក​ត្រូវ​ចាំ​កុំ​ឱ្យ​ផ្ទៃ​អាវ​ដែល​បាន​ចាក់​អាល់​កុល​ប៉ះ​ជា​មួយ​ផ្ទៃ​ផ្សេង​ទៀត​នៃ​អាវ ដើម្បី​ជៀស​វាង​ពណ៌​ទឹក​ខ្មៅ​រាល​ដាល ដែល​អាច​ធ្វើ​ឱ្យ​ប្រ​ឡាក់ ផ្នែក​ផ្សេង​ទៀត​នៃ​សម្លៀក​បំ​ពាក់។

ប្រើ​ស្ករ ឬ​ម្សៅ​សូ​ដា​

ពេល​អ្នក​ចូល​រួម​ពិ​ធី​ជប់​លៀង​ ប្រ​សិន​បើ​ទឹក​ស៊ី​អ៊ីវ​បាញ់​ប្រ​ឡាក់​សម្លៀក​បំ​ពាក់​ពណ៌​ស​របស់​អ្នក អ្នក​អាច​ប្រើ​ស្ករ ឬ​ម្សៅ​សូ​ដា​ដើម្បី​សម្អាត។

វិធី​ទី​១៖ ដំ​បូង អ្នក​ត្រាំ​កន្លែង​ប្រ​ឡាក់​ជា​មួយ​ទឹក​បន្ទាប់​មក​រោយ​ស្ករ​មួយ​ស្លាប​ព្រា រួច​ប្រើ​ដៃ​ក​កិត។ ពេល​នេះ អ្នក​អាច​ឃើញ​ស្នាម​ប្រ​ឡាក់​ទឹក​ស៊ី​អ៊ីវ​មួយ ផ្នែក​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ស្ករ បន្ទាប់​មក​អ្នក​បោក​ឡើង​វិញ​ដោយ​ទឹក​ស្អាត​និង​សា​ប៊ូ នោះ​អាច​លុប​ស្នាម​ប្រ​ឡាក់​បាន។

វិធី​ទី​២៖ បន្ទាប់​ពី​ធ្វើ​ឱ្យ​អាវ​ស​សើម លាប​ម្សៅ​សូ​ដា​លើ​តំ​បន់​មាន​ស្នាម​ទឹក​ស៊ី​អ៊ីវ ក្រោយ​១០នា​ទី​ បោក​ឡើង​វិញ​ដោយ​ទឹក​ស្អាត​ដើម្បី​លុប​ស្នាម​ប្រ​ឡាក់៕

            ប្រ​ភព៖ vietnamnet.vn - សុផន

ចែករំលែកអត្ថបទ