អ្នកវ័យចាស់មានអាយុចាប់ពី ៦០ ដល់ក្រោម ៧៥ឆ្នាំ ចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ គ្មានអ្នកមានកាតព្វកិច្ចនិងសិទ្ធិចិញ្ចឹមបីបាច់ បានទទួលប្រាក់ឧបត្ថម្ភសង្គមប្រចាំខែចំនួន ៨១០.០០០ ដុង។

រូបភាពជាឧទាហរណ៍។
បង្កើនកម្រិតបទដ្ឋានគាំពារសង្គម
រដ្ឋាភិបាលទើបតែចេញអនុក្រឹត្យលេខ ៣៣៥/២០២៦/NĐ-CP ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្តីពីការកំណត់គោលនយោបាយគាំពារសង្គម។ អនុក្រឹត្យលេខ ៣៣៥/២០២៦/NĐ-CP មានសុពល ភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
អនុក្រឹត្យថ្មីនេះ កំណត់អំពីគោលនយោបាយគាំពារសង្គមជាប្រចាំក្នុងសហគមន៍; ទទួលថែទាំនិងចិញ្ចឹមបីបាច់ក្នុងសហគមន៍; ជំនួយជាបន្ទាន់និងថែទាំ ចិញ្ចឹមបីបាច់នៅមូលដ្ឋានគាំពារសង្គម។
កម្រិតបទដ្ឋានគាំពារសង្គមថ្មី ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គឺ ៥៤០.០០០ដុង/ខែ (សេចក្ដីកំណត់ចាស់គឺ ៥០០.០០០ដុង)។
ក្នុងករណីដែលលក្ខណៈសេដ្ឋកិច្ច-សង្គមនៅភូមិភាគអាចធានាបាន គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ដាក់ស្នើទៅក្រុមប្រឹក្សាប្រជាជនថ្នាក់ដូចគ្នាដើម្បីសម្រេច៖ កម្រិតបទដ្ឋានគាំពារសង្គមនិងកម្រិតគាំពារសង្គមអនុវត្តលើភូមិឋាន ខ្ពស់ជាងកម្រិត បទដ្ឋានគាំពារសង្គមនិងកម្រិតគាំពារសង្គមដែលបានកំណត់ក្នុងអនុក្រឹត្យនេះ និងមុខសញ្ញាជួបការលំបាកផ្សេងទៀត ដែលមិនទាន់មានចែងក្នុងអនុក្រឹត្យនេះ ឱ្យទទួលបានគោលនយោបាយគាំពារសង្គម។
អនុក្រឹត្យនេះបានបញ្ជាក់យ៉ាងច្បាស់ កម្រិតបទដ្ឋានគាំពារសង្គម គឺជាមូលដ្ឋានសម្រាប់កំណត់កម្រិតគាំពារសង្គម កម្រិតឧបត្ថម្ភថវិកាទទួលថែទាំនិងចិញ្ចឹមបីបាច់ កម្រិតថែទាំនិងចិញ្ចឹមបីបាច់នៅមូលដ្ឋានគាំពារសង្គម មូលដ្ឋានថែទាំអ្នកវ័យចាស់ មូលដ្ឋានថែទាំអ្នកពិការ មូលដ្ឋានថែទាំកុមារ និងមូលដ្ឋានថែទាំចិញ្ចឹមបីបាច់ផ្សេងទៀត (ហៅរួមថា មូលដ្ឋានគាំពារសង្គម) ព្រមទាំងកម្រិតគាំពារសង្គមផ្សេងៗទៀត។
តើអ្នកមានអាយុចាប់ពី៦០ដល់ក្រោម៧៥ឆ្នាំ ចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ ទទួលបានប្រាក់ ឧបត្ថម្ភយ៉ាងដូចម្តេច?
កម្រិតប្រាក់គាំពារសង្គមប្រចាំខែ៖ ស្មើនឹងកម្រិត គាំពារសង្គមចំនួន ៥៤០.០០០ដុង/ខែ គុណនឹងមេគុណរៀងពី ១,០ ដល់ ៣,០ យោងតាមមុខសញ្ញា ជាក់ស្តែងនីមួយៗ។
យោងតាមចំណុច a កថាខណ្ឌទី៥ មាត្រា៥ នៃអនុក្រឹត្យលេខ ៣៣៥/២០២៦/NĐ-CP អ្នកវ័យចាស់ដែលស្ថិតក្នុងករណីណាមួយដែលបានកំណត់ខាងក្រោម គឺជាមុខសញ្ញាទទួលបានគាំពារសង្គមជាប្រចាំក្នុងសហគមន៍៖ អ្នកវ័យចាស់ចំណុះ ក្របខ័ណ្ឌគ្រួសារក្រីក្រ គ្មានអ្នកមានកាតព្វកិច្ចនិងសិទ្ធិចិញ្ចឹមបីបាច់ ឬមានអ្នកមានកាតព្វកិច្ចនិងសិទ្ធិចិញ្ចឹមបីបាច់ ប៉ុន្តែបុគ្គលនេះកំពុងទទួលប្រាក់ឧបត្ថម្ភ សង្គមប្រចាំខែ។
យោងតាមសេចក្ដីកំណត់ ករណីអ្នកវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំ ដល់ក្រោម៧៥ឆ្នាំ ចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ គ្មានអ្នកមានកាតព្វកិច្ច និងសិទ្ធិចិញ្ចឹមបីបាច់ ឬអ្នកដែលត្រូវចិញ្ចឹមបីបាច់នោះ កំពុងទទួលប្រាក់ឧបត្ថម្ភសង្គមប្រចាំខែ គឺមានមេគុណទទួលប្រាក់ឧបត្ថម្ភ ១,៥។
ដូច្នេះ អ្នកវ័យចាស់អាយុចាប់ពី ៦០ ដល់ក្រោម ៧៥ឆ្នាំ ចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ ដែលគ្មានអ្នកមានកាតព្វកិច្ចនិងសិទ្ធិចិញ្ចឹមបីបាច់ បានទទួលប្រាក់ឧបត្ថម្ភសង្គមប្រចាំខែចំនួន ៨១០.០០០ដុង (៥៤០.០០០ដុង/ខែ x ១,៥)៕
យោងប្រភព៖ doisongphapluat.com.vn - ថាច់ធី