ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/07/2026 - 21:25

គណៈ​ទំ​នាក់​ទំនង​អតីត​យុទ្ធ​ជន​កង​វរ​សេ​នា​ធំ​ លេខ​១-អ៊ូ​មិញ​ រំលឹក​ខួប​អនុ​ស្សវ​រី​យ៍៧៩ឆ្នាំ​ នៃ​ទិវា​យុទ្ធ​ជន​ពិ​ការ​ និង​យុទ្ធ​ជន​ពលី​ 

ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា​ នៅ​វិហារ​វីរ​ជន​យុទ្ធ​ជន​ពលី​កង​វរ​សេ​នា​ធំ​លេខ​១ - អ៊ូ​មិញ​ (សង្កាត់​ហ៊ឹងភូ​ ទី​ក្រុង​កឹង​ធើ) គណៈ​ទំ​នាក់​ទំនង​អតីត​យុទ្ធ​ជន​កង​វរ​សេ​នា​ធំ​លេខ​១-អ៊ូ​មិញ​ បាន​ចាត់​តាំង​ពិ​ធី​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍​៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​និង​យុទ្ធ​ជន​ពលី​(២៧/​៧/​១៩៤៧-​២៧/៧/​២០២៦)។

តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ពិ​ធី​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​និង​យុទ្ធ​ជន​ពលី​(២៧/​៧/​១៩៤៧-​២៧​/៧/​២០២៦) អា​ស្រ័យ​គណៈ​ទំ​នាក់​ទំនង​អតីត​យុទ្ធ​ជន​កង​វរ​សេ​នា​ធំ​លេខ​១-អ៊ូ​មិញ​ចាត់​តាំង​។

បណ្តា​វីរ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ នាយ​ឧត្តម​សេនីយ៍​កង​ទ័ព​ចូល​និវត្តន៍​ បណ្តា​អតីត​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ និង​​ទី​ក្រុង​កឹង​ធើឆ្លង​តាម​សម័យ​កាល​នីមួយៗ​ លោក​ស្រី​ហូធី​កឹមដាវ​-អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​ បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍។

តំ​ណាង​ទាំង​ឡាយ​បាន​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​ប្រ​វត្តិ​សាស្ត្រ​ និង​អត្ថ​ន័យ​នៃ​ទិវា​យុទ្ធ​ជន​ពិ​ការ​ និង​យុទ្ធ​ជន​ពលី​ សម្តែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គុណូបការៈ​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​នៃ​បក្ស​និង​រដ្ឋ​ និង​យុទ្ធ​ជន​ពលី​ជាង​៥.០០០នាក់​ នៃ​កង​វរស​នា​ធំ​លេខ​១ - អ៊ូ​មិញ​ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វ​ហេ​តុ​រំ​ដោះ​ជន​ជាតិ​ ឯក​ភាព​ប្រ​ទេស​ជាតិ​ និង​បំ​ពេញ​ភារ​កិច្ច​អន្តរ​ជាតិ​ដ៏​ខ្ពង់​ខ្ពស់​។

លោក​ឧត្តម​សេនីយ៍​ទោ​ ត្រឹង​វិញ​ក្វាង​-ប្រ​ធាន​គណៈ​ទំ​នាក់​ទំនង​អតីត​យុទ្ធ​ជន​កង​វរ​សេ​នា​ធំ​លេខ​១ - អ៊ូ​មិញ​រំលឹក​ឡើង​វិញ​នូវ​ប្រ​វត្តិ​សាស្ត្រ​ និង​អត្ថ​ន័យ​នៃ​ទិវា​យុទ្ធ​ជន​ពិ​ការ​ និង​យុទ្ធ​ជន​ពលី​។

លោក​ឧត្តម​សេនីយ៍​ទោ​ ត្រឹង​វិញ​ក្វាង​-ប្រ​ធាន​គណៈ​ទំ​នាក់​ទំនង​អតីត​យុទ្ធ​ជន​កង​វរ​សេ​នា​ធំ​លេខ​១ - អ៊ូ​មិញ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ តំ​ណាង​គណៈ​ទំ​នាក់​ទំនង​តែង​ចាត់​តាំង​សកម្ម​ភាព​តប​ស្នង​សង​គុណ​វីរ​ជន​ពលី​យ៉ាង​ទៀង​ទាត់​។ ពិ​សេស​ ក្នុង​រយៈ​ពេល​ជិត​១០ឆ្នាំ​កន្លង​មក​នេះ​ លោក​វូ​យ៉ង​ទុង​-អនុ​ប្រ​ធាន​គណៈ​ទំ​នាក់​ទំនង​អតីត​យុទ្ធ​ជន​កង​វរ​សេ​នា​ធំ​លេខ​១ - អ៊ូ​មិញ​ (ទទួល​បន្ទុក​តំ​បន់​ភាគ​ខាង​ជើង​) រួម​ជា​មួយ​មិត្ត​រួម​កង​មួយ​ចំ​នួន​បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​ចូល​ទៅ​ខេត្ត​ភាគ​ខាង​ត្បូង​ជា​ច្រើន​លើក​ច្រើន​សា​ ដើម្បី​ស្វែង​រក​ និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ ព្រម​ទាំង​បាន​ចូល​រួម​យក​គំ​រូ​ពី​ផ្នូរ​យុទ្ធ​ជន​ពលី​ចំ​នួន​២៩៣ ដើម្បី​ធ្វើ​កោស​ល្យវិច័យ ADN។ ជា​លទ្ធ​ផល​ គឺ​បាន​កំ​ណត់​អត្ត​សញ្ញា​ណ​យុទ្ធ​ជន​ពលី​ចំ​នួន​៥៧រូប​។

លោក​ស្រី​ហូធី​កឹមដាវ​-អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ថ្លែង​ការណ៍​ក្នុង​ពិ​ធី​រំលឹក​ខួប​អា​នុស្សាវ​រី​យ៍។

តំ​ណាង​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ លោក​ស្រី​ហូធី​កឹមដាវ​បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​ជន​ពលី​ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​កាលត​ស៊ូ​ ការ​ពារ​ព្រំ​ដែន​មា​តុ​ប្រ​ទេស​ និង​បំ​ពេញ​ភារ​កិច្ច​អន្តរ​ជាតិ​ជួយ​ប្រ​ទេស​មិត្ត​កម្ពុជា​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ បាន​ជម្រាប​ជូន​អំ​ពី​ការ​ងារ​ "តប​ស្នង​សង​គុណ​" និង​ "យុទ្ធ​នា​ការ​៥០០ថ្ងៃ​យប់​ ជំ​រុញ​ការ​ស្វែង​រក​ ប្រ​មូល​ផ្ដុំ​ និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​" របស់​ក្រុង​កឹង​ធើ ក្នុង​ពេល​កន្លង​មក​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ស្នើ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ បន្ត​អនុ​វត្ត​ការ​ងារ​គោ​លន​យោ​បាយ​ និង​គិត​អាន​ដល់​គ្រួ​សារ​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ឱ្យ​បាន​ល្អ​ប្រសើរ​ ព្រម​ទាំង​ពង្រឹង​ការ​ងារ​អប់​រំ​ប្រ​ពៃ​ណី​វីរ​ជន​របស់​ស្រុក​កំ​ណើត​កឹង​ធើ និង​ប្រ​ពៃ​ណី​វីរ​ជន​នៃ​កង​វរ​សេ​នា​ធំ​លេខ​១-អ៊ូ​មិញ​ ដើម្បី​រួម​ចំ​ណែក​លត់​ដំ​ស្មារតី​លះ​បង់​ ប្តេជ្ញា​កសាង​និង​ការ​ពារ​មា​តុ​ប្រ​ទេស​ជូន​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​នា​ពេល​បច្ចុប្បន្ន​៕                                 

តំ​ណាង​ទាំង​ឡាយ​បាន​អុជ​ធូប​នៅ​វិហារ​វីរ​ជន​យុទ្ធ​ជន​ពលី​កង​វរ​សេ​នា​ធំ​ លេខ​១​ - អ៊ូ​មិញ​។

     ផាម​ទ្រុង​-ដា​លី​ន​

ចែករំលែកអត្ថបទ