(អ.ឡ) - នាឱកាសខួបអនុស្សាវរីយ៍ ៧៩ឆ្នាំ ទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦) ព្រឹកថ្ងៃទី ២៤ ខែកក្កដា ថ្នាក់ដឹកនាំទីក្រុងកឹងធើ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅបណ្តាទីបញ្ចុះសពយុទ្ធជនពលីលើភូមិឋានទីក្រុង។
តំណាងថ្នាក់ដឹកនាំនាយកដ្ឋានតំបន់ ៨ នៃស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម; អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩; ថ្នាក់ដឹកនាំសវនកម្មរដ្ឋតំបន់ ៥; ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការនយោបាយ - សង្គមទីក្រុង; កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទីក្រុង; ថ្នាក់ដឹកនាំបណ្តាសង្កាត់៖ កៃរ៉ាំង និញកេវ... បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុង នៅសង្កាត់កៃរ៉ាំង។

ថ្នាក់ដឹកនាំបណ្តាស្ថាប័នមជ្ឈិម យោធភូមិភាគទី៩ ទីក្រុងនិងបណ្តាអ្នកតំណាងទាំងឡាយអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ។ រូបថត៖ អាញយ៉ុង

ថ្នាក់ដឹកនាំបណ្តាស្ថាប័នមជ្ឈិម យោធភូមិភាគទី៩ ទីក្រុងនិងបណ្តាអ្នកតំណាងទាំងឡាយបានស្មឹងស្មាធិ៍រំលឹកគុណូបការៈដ៏ធំធេង និងការលះបង់ដើម្បីមាតុភូមិរបស់បណ្តាវីរយុទ្ធជនពលី។ រូបថត៖ អាញយ៉ុង

ថ្នាក់ដឹកនាំបណ្តាស្ថាប័នមជ្ឈិម យោធភូមិភាគទី៩ ទីក្រុងនិងបណ្តាអ្នកតំណាងទាំងឡាយបានអុជធូបនៅស្តូបរំលឹកគុណបណ្តាវីរយុទ្ធជនពលី។ រូបថត៖ អាញយ៉ុង

ថ្នាក់ដឹកនាំទីក្រុង អុជធូបនៅតាមផ្នូរវីរយុទ្ធជនពលី។ រូបថត៖ អាញយ៉ុង
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំបណ្តាស្ថាប័នមជ្ឈិម យោធភូមិភាគ ៩ ទីក្រុងនិងបណ្តាអ្នកតំណាងទាំងឡាយបានគោរពស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹក គោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញដ៏មហិមា បណ្តាវីរយុទ្ធជនពលី ដែលជាកុលបុត្តឆ្នើមនៃប្រជាជាតិវៀតណាមនិយាយរួម និងវីរយុទ្ធជនពលីចំនួន ៣.៨០៥រូប ដែលបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ ព្រមទាំងវីរយុទ្ធជនពលីចំនួន ៤២.៥៣៨រូប នៅទូទាំងទីក្រុងកឹងធើនិយាយដោយឡែក ដែលបានពលីជីវិតយ៉ាងក្លាហានដើម្បីបុព្វហេតុរំដោះជាតិនិងការពារមាតុភូមិ។
ថ្នាក់ដឹកនាំបណ្តាស្ថាប័នមជ្ឈិម យោធភូមិភាគ ៩ ទីក្រុងនិងបណ្តាអ្នកតំណាងទាំងឡាយ បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ដោយបានដាក់កម្រងផ្កា និងអុជធូបនៅស្តូបរំលឹកគុណ ព្រមទាំងតាមផ្នូររបស់បណ្តាវីរយុទ្ធជនពលី។
* លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង ព្រមទាំងប្រតិភូនៃបណ្តាសង្កាត់ឡុងត្វៀង ប៊ិញធ្វី និងថើយអាងដុង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលីឡុងត្វៀង។

បណ្តាតំណាងទាំងឡាយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលីឡុងត្វៀង។ រូបថត៖ ផាមទ្រុង

បណ្តាអ្នកតំណាងទាំងឡាយអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីឡុងត្វៀង។ រូបថត៖ ផាមទ្រុង
លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលី នៅសង្កាត់មីស្វៀង។ ព្រមទាំងថ្នាក់ដឹកនាំភូមិភាគនិងគ្រួសារគំរូឆ្នើមជាច្រើន ក៏បានអញ្ចើញចូលរួម។

បណ្តាអ្នកតំណាំងទាំងឡាយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលី នៅសង្កាត់មីស្វៀង។ រូបថត៖ សើមម៉ាយ

បណ្តាអ្នកតំណាងទាំងឡាយបានអុជធូបគោរពដឹងគុណ។ រូបថត៖ សើមម៉ាយ

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអុជធូបនៅតាមផ្នូរយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីសង្កាត់មីស្វៀង។ រូបថត៖ សើមម៉ាយ
បណ្តាអ្នកតំណាងទាំងឡាយបានដាក់កម្រងផ្កា និងអុជធូប ដើម្បីរំលឹកគោរពដឹងគុណចំពោះបណ្តាវីរយុទ្ធជនពលី ដែលបានពលីជីវិតយ៉ាងក្លាហានដើម្បីបុព្វហេតុរំដោះជាតិ និងឯកភាពទឹកដី។ ព្រមទាំងបានអះអាងពីការប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចជោគជ័យនូវទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម កសាងរដ្ឋអំណាចជិតដិតនឹងប្រជាជន និងបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ រួមចំណែកកសាងទីក្រុងកឹងធើឱ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកភាពស៊ីវិល័យនិងទំនើប៕
ក្រុមអ្នកយកព័ត៌មាន - សុផន