24/07/2026 - 09:17

រឹត​បន្តឹង​ក្រឹត្យ​ក្រម​ កសាង​វប្ប​ធម៌​ចរា​ចរណ៍​សុវត្ថិ​ភាព​ 

រយៈ​ពេល​កន្លង​ ការ​ងារ​ធា​នា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​កាត់​បន្ថយ​ជា​បណ្តើ​រៗ។ ដើម្បី​រក្សា​លទ្ធ​ផល​ដែល​សម្រេច​បាន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ដាក់​ឱ្យ​ប្រើ​ផែន​ការ​ លេខ​ ២៧១/KH-UBND ស្តី​ពី​ការ​បន្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​អំ​ពី​ឯក​សារ​ចង្អុល​ការ​របស់​បក្ស​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋ​ភិបាល​ ក្រ​សួង​នគរ​បាល​ អំ​ពី​ការ​ងារ​ធា​នា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​។

កង​កម្លាំង​ប៉ូលិស​ចរា​ចរណ៍​នគរ​បាល​ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​គោរព​អនុ​វត្ត​ម៉ឺង​ម៉ាត់​តាម​បទ​ប្បញ្ញត្តិ​អំ​ពី​សណ្តាប់​ធ្នាប់​សុវតិ្ថភាព​ចរា​ចរណ៍​។   រូប​ថត​៖ សហ​ការី​

ការដាក់​ចេញ​ផែន​ការ​នេះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​របស់​មជ្ឈិម​ អំ​ពី​ការ​ងារ​ធា​នា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍​ បង្ការ​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ពី​គ្រឿង​ស្រ​វឹង​ ធា​នា​សុវត្ថិ​ភាព​ដល់​សិស្សា​នុសិស្ស​និង​សកម្ម​ភាព​អា​ជីវ​កម្ម​ដឹក​ជញ្ជូន​។ ទី​ក្រុង​សំ​ណូម​ពរ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​ ពិ​និត្យ​ឡើង​វិញ​ ប្រ​គល់​ភារ​កិច្ច​ច្បាស់​លាស់​សម​ស្រប​នឹង​ប្រ​ព័ន្ធ​ចាត់​តាំង​ថ្មី​ក្រោយ​ពី​រួម​បញ្ចូល​ ធា​នា​មិន​ឱ្យ​មាន​ការ​រអាក់រអួល​ ឬ​រំ​លង​ចោល​ភារ​កិច្ច​ណាមួយ​ឡើយ​។ ការ​ផ្សព្វ​ផ្សាយ​ត្រូវ​អនុ​វត្ត​យ៉ាង​ប្តូរ​ផ្តា​ច់ និង​ជាក់​ស្តែង​ ដោយ​យក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ និងលទ្ធ​ផល​នៃ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ធ្វើ​ជាបទ​ដ្ឋាន​វាយ​តម្លៃ​កម្រិត​អនុ​វត្ត​សម្រេច​ភារ​កិច្ច​របស់​ អ្នក​ដឹក​នាំ​។

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ទិស​ដៅ​ដូច​ពោល​ខាង​ លើ​ ទី​ក្រុង​បាន​ដាក់​ចេញ​នូវ​ក្រុម​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗជា​ច្រើន​ប្រ​កប​ដោយ​លក្ខ​ណៈព្រម​ៗគ្នា​។ មុន​ដំ​បូង​ គឺ​លើក​កម្ពស់​សុពល​ភាព​គ្រប់​គ្រង​រដ្ឋ​ អំ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​និង​ការ​ចាត់​តាំង​ចរា​ចរណ៍​ ផ្តោត​លើ​ការ​ពិ​និត្យ​ឡើង​វិញ​ដើម្បី​បំ​ពេញ​បន្ថែម​ផ្លាក​ សញ្ញា​ចរា​ចរណ៍​ គំនូស​បន្ថយ​ល្បឿន​ ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រ​ឡះ​ “ចំ​ណុច​ខ្មៅ​” ដែល​បង្កប់​ហា​និភ័យ​គ្រោះ​ថ្នាក់​ ព្រម​ទាំង​រុះ​រើ​ស្ថាន​ភាព​ទន្ទ្រាន​របៀង​សុវត្ថិ​ភាព​ផ្លូវ​គោក​  ចិញ្ចើម​ផ្លូវ​។ ចំ​ពោះ​សកម្ម​ភាព​អា​ជីវ​កម្ម​ដឹក​ជញ្ជូន​ អង្គ​ភាព​សមត្ថ​កិច្ច​នឹង​រឹត​បន្តឹង​ ការ​ត្រួត​ពិ​និត្យ​ឧប​ករណ៍​តាម​ដាន​ការ​ធ្វើ​ដំ​ណើរ​ ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​បញ្ហា​ “រថ​យន្ត​គ្មាន​ច្បាប់​ គ្មាន​ចំ​ណត​” និង​រថ​យន្ត​ដឹក​ហួស​ចំ​ណុះ​។ ទន្ទឹម​នឹង​នោះ​ ការ​ងារ​ល្បាត​ ត្រួត​ពិ​និត្យ​នឹង​បាន​បង្កើន​ជា​មួយ​ស្មារតី​ “គ្មាន​តំ​បន់​ហាម​ឃាត់​ គ្មាន​ការ​លើក​លែង​” ប្តូរ​ផ្តា​ច់ចាត់​វិធាន​ការ​ពី​បទ​ប្រ​ព្រឹត្ត​ល្មើស​កម្រិត​អាល់​កុល​ គ្រឿង​ញៀន​ បើក​បរ​លើស​ ល្បឿន​កំ​ណត់​និង​ជំ​រុញ​អនុ​វត្ត​ប្រ​ព័ន្ធ​កាមេ​រ៉ា​ត្រួត​ ពិ​និត្យ​ដើម្បី​ធ្វើ​ការ​ផាក​ពិ​ន័យ​។

ទន្ទឹម​នឹង​នោះ​ ផែន​ការ​បាន​ដាក់​ចេញ​ដំ​ណោះ​ស្រាយ​អំ​ពី​ការ​គ្រប់​គ្រង​កម្មា​ភិបាល​ បុគ្គលិក​និង​ការ​ធា​នា​សុវត្ថិ​ភាព​សម្រាប់​សិស្សា​នុសិស្ស​។ កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ដែល​ប្រ​ព្រឹត្ត​ល្មើស​កម្រិត​អាល់​កុល​នឹង​ត្រូវ​ផ្ញើ​លិខិត​ជូន​ដំណឹង​ ទៅ​កាន់​ស្ថា​ប័ន​គ្រប់​គ្រង​ ដើម្បី​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ ប្តេជ្ញា​ចិត្ត​ចាត់​វិធាន​ការ​រាល់​សកម្ម​ភាព​អន្ត​រា​គម​ន៍ក្នុង​ដំ​ណើរ​ការ​ចាត់​វិធាន​ការ​របស់​កង​កម្លាំង​សមត្ថ​កិច្ច​។ ដោយ​ឡែក​ចំ​ពោះ​សិស្សា​នុសិស្ស​ ផ្នែក​អប់​រំ​សហ​ការ​ជា​មួយ​កង​កម្លាំង​នគរ​បាល​ បង្កើន​ការ​អប់​រំ​បំ​ណិន​ចូល​រួម​ចរា​ចរណ៍​សុវត្ថិ​ភាព​ ពង្រីក​ទូ​លំ​ទូ​លាយ​ទម្រង់​ “ខ្លោង​ទ្វារ​សា​លា​រៀន​សុវត្ថិ​ភាព​ចរា​ចរណ៍​” និង​កែ​តម្រូវ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ចំ​ពោះ​ស្ថាន​ ភាព​អា​ណា​ព្យា​បាល​សិស្ស​ ប្រ​គល់​យាន​យន្ត​ឱ្យ​អ្នក​មិន​ទាន់​គ្រប់​អាយុ​បើក​បរ​។ ដើម្បី​ធា​នា​បាន​នូវ​លក្ខ​ណៈព្រមាន​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ សំ​ណូម​ពរ​ប្រ​ធាន​អង្គ​ភាព​ និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ភូមិ​ភាគ​នា​នា​ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំ​ពោះ​មុខ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​សិន​បើ​បណ្តោ​យឱ្យ​កើត​មាន​ បញ្ហា​ខ្វះ​ចន្លោះ​ អូស​បន្លាយ​ ឬ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ កើន​ឡើង​លើ​ភូមិ​ឋាន​គ្រប់​គ្រង​៕  

                                         ភី​អៀង​-មុនី​

ចែករំលែកអត្ថបទ