មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/07/2026 - 08:58

កម្មា​ភិបាល​ខ្មែរ អស់​ពី​ចិត្ត​ជា​មួយ​ប្រ​ជា​ជន​ 

រយៈ​ពេល​ជិត ៧ ឆ្នាំ​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ បង​លី​ញ៉ឹក​ថាញ់ លេខា​សា​ខា​បក្ស​មណ្ឌល​ដុង​តៀង សង្កាត់​អូ​ម៉ូង ទី​ក្រុង​កឹង​ធើ តែង​សហ​ការ​ល្អ​ជា​មួយ​កម្មា​ភិបាល បក្ខ​ជន ចលនា​ប្រ​ជា​ជន​ចូល​រួម​បង្កើន​កម្រិត​ផ្លូវ​គមនា​គមន៍ ជួយ​ប្រ​ជា​ជន​សាង​សង់​លំ​នៅ​ឋាន និង​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​។ល។ ផ្តើម​ពី​នោះ បាន​រួម​ចំ​ណែក​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​អារ្យ​ធម៌ ជីវ​ភាព​ប្រ​ជា​ជន​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បង លី​ញ៉ឹក​ថាញ់ (ខាង​ឆ្វេង) លេ​ខា​សា​ខា​បក្ស​មណ្ឌល ជិត​ដិត​ប្រ​ជា​ជន និង​ច្បាម​មូល​ដ្ឋាន។

មាន​ឱ​កាស​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ បង​លី​ញ៉ឹក​ថាញ់ ចែក​រំលែក៖ “អា​ស្រ័យ​ជា​គំ​រូ​ឈាន​មុខ​រាល់​សកម្ម​ភាព ចល​នា​នៅ​ភូមិ​ភាគ ឆ្នាំ ២០១៩ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អនុ​លេខា​សា​ខា​បក្ស​មណ្ឌល​១៥។  ឆ្នាំ ២០២១ ខ្ញុំ​បាន​កាន់​តំ​ណែង​ជា​លេខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន មណ្ឌល ១៥ ហើយ​បន្ទាប់​ពី​រួម​បញ្ចូល​មណ្ឌល​មក នៅ​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ឱ្យ​ធ្វើ​ជា​លេខា​សាខា​បក្ស មណ្ឌល​ដុង​តៀង”។ ជា​មួយ​តួ​នា​ទី​របស់​ខ្លួន រយៈ​ពេល​កន្លង បង​រួម​ជា​មួយ​កម្មា​ភិបាល បក្ខ​ជន ខិត​ខំ​ចលនា​ប្រ​ជា​ជន​ឱ្យ​គោរព​តាម​គោល​ការណ៍ គោល​ម៌ាគា​របស់​បក្ស រដ្ឋ ចលនា​ប្រ​ភព​កម្លាំង​ដើម្បី​បង្កើន កម្រិត​ផ្លូវ​ថ្នល់ រួម​ចំ​ណែក​បង្ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មណ្ឌល​តាំង​ទី​លំ​នៅ​។ កាល​ពី​មុន ផ្លូវ​លំ​ចូល​ផ្ទះ​ពូ​ឡា​ហ៊ឺវ​ហ្វា មណ្ឌល​ដុង​តៀង មាន​កន្លែង​ខ្លះ​រង​ការ ខូច​ខាត​យ៉ាង​ខ្លាំង ឥទ្ធិ​ពល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន។ ដោយ​មើល​ឃើញ​ពី​ការ​លំ​បាក​នោះ បង​ថាញ់ រួម​ជា​មួយ​កម្មា​ភិបាល​មណ្ឌល ចាត់​តាំង​ការ​ប្រ​ជុំ​ប្រ​ជា​ជន​លើក​ឡើង​ពី​គោល​ការណ៍ ចលនា​មា​មីង​ឱ្យ​រួម​ចំ​ណែក​តាម​បែប​ផែន​រដ្ឋ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ ដោយ​ប្រ​មូល​បាន​ថវិកា​ជាង ១០០ លាន​ដុង រួម​ជា​មួយ​កម្លាំង​ពល​កម្ម​រាប់​រយ​ថ្ងៃ។ អ្នក​មីង​លី​ធី​ភុង ប្រ​ជា​ជន​នៅ​មណ្ឌល​ដុង​តៀង ឱ្យ​ដឹង៖ “ជា​មួយ​នឹង​របៀប​ធ្វើ​ការ​ប្រ​កាស​ជា​ចំ​ហ​ប្រ​ជា​ធិប​តេយ្យ​របស់​កម្មា​ភិបាល​មណ្ឌល បាន​បង្កើត​ឱ្យ​មាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន។ មា​មីង​ត្រៀម​ខ្លួន​ជា​ស្រេច​រួម​ចំ​ណែក​កម្លាំង​ទ្រព្យ​សម្បត្តិ​ដើម្បី​បើក​ពង្រីក និង​បង្កើន​កម្រិត​ផ្លូវ​ ហេតុ​នោះ បច្ចុប្បន្ន មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​ងាយ​ស្រួល​ បន្ថយ​បាន​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដែល​មិន​គួរ​កើត​មាន”។

ទន្ទឹម​នឹង​នោះ បង​ថែម​ទាំង​សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​ប្រឹក្សា​ជា​មួយ​ធនា​គារ​គោល​ន​យោ​បាយ ដើម្បី​គ្រួ​សារ​ប្រ​ជា​ជន​ក្រ​លំ​បាក បាន​បុល​ទុន​អភិ​វឌ្ឍ​ផលិត ធ្វើ​អា​ជីវ​កម្ម​។ល។ បង​ស្រី លី​ធី​គឹម​យុង​ ប្រ​ជា​ជន​នៅ​មណ្ឌល​ដុង​តៀង ចែក​រំលែក៖ “ឆ្នាំ ២០២២ ដោយ​បាន​កម្មា​ភិបាល​មណ្ឌល​ឧទ្ទេស​នាម​បុល​ទុន​ពីធនា​គារ​គោ​លន​យោ​បាយ ខ្ញុំ​បាន​វិនិ​យោគ​បើក​ហាង​លក់​គ្រឿង​ទេស។ មក​ទល់​ពេល​នេះ ជីវ​ភាព​បាន​កែ​លម្អ និង​មាន​ឱ​កាស​ចិញ្ចឹម​កូន​រៀន​សូត្រ”។ ក្រៅ​ពី​ជំ​នួយ​ទុន​ដល់​ប្រ​ជា​ជន​អភិ​វឌ្ឍ​ផលិត បង​ថាញ់ ក៏​បាន​ចល​នា​ជា​អង្ករ​និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​។ បើ​តាម​បង​ថាញ់ ចាប់​តាំង​ពី​ឆ្នាំ ២០២៥ ខ្ញុំ​បាន​សហ​ការ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​បាន​ចំ​នួន ២ ខ្នង គិត​ជា​តម្លៃ ១២០ លាន​ដុង; ចលនា​អំ​ណោយ​បាន ៦០ ចំ​ណែក​ជូន​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។ តាម​រយៈ​នោះ ជួយ​ពួក​គាត់​ដោះ​ស្រាយ​បាន​ការ​លំ​បាក​ចំ​ពោះ​មុខ ចំ​ពោះ​គ្រួ​សារ​ដែល​ទទួល​បាន​ជំ​នួយ​លំ​នៅ​ឋាន​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង។ ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គាំ​ទ្រ​យ៉ាង​ជាក់​ស្តែង​របស់​បង​ថាញ់ រួម​ជា​មួយ​ការ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​មា​មីង បច្ចុប្បន្ន​ មណ្ឌល​ដុង​តៀង​នៅ​មាន​មា​មីង​ក្រី​ក្រ ០១ គ្រួ​សារ​ប៉ុណ្ណោះ បន្ថយ​បាន ១១ គ្រួ​ សារ បើ​ធៀប​នឹង​ឆ្នាំ​២០២២។

លោក​ ឡេ​មិញ​ហាយ​ហូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​អូរ​ម៉ូង ឱ្យ​ដឹង​៖ “នៅ​ក្នុង​ការ​ងារ បង​លី​ញ៉ឹក​ថាញ់ តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស រដ្ឋ; បំ​ពេញ​ល្អ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន បង្ក​ឱ្យ​មាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ”៕

                                 ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ