21/07/2026 - 08:58

គោលន​យោ​បាយ​គិត​គូរ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព ធ្វើ​ឱ្យ​សាយ​ភាយ​ក្នុង​សហ​គមន​ 

ជា​ច្រើន​ឆ្នាំ​កន្លង អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច បាន​ពង្រីក​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ជីវ​ភាព​សង្គម បណ្តា​គោលន​យោ​បាយ​គិត​គូរ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព បាន​រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព បង្ក​ជា​កម្លាំង​ជំ​រុញ​ដើម្បី​អ្នក​មាន​ប្រិយ​ភាព​បន្ត​ចូល​រួម​ក្នុង​ការ​កសាង​ភូមិ​ស្រុក។

ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​គិត​គូរ​ចំ​ពោះ​អ្នក​មាន​ប្រិយ​ភាព​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​ក្នុង​សហ​គមន៍។

ក្រោយ​ពី​រួម​បញ្ចូល ខេត្ត​អាង​យ៉ាង​បាន​បំ​ពេញ​បន្ថែម​គោលន​យោ​បាយ​ឧបត្ថម្ភ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​អ្នក​មាន​ប្រិយ​ភាព ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច។ តាម​រយៈ​នោះ ខេត្ត​បាន​ឧបត្ថម្ភ​បង់​ថ្លៃ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ១០០% ចំ​ពោះ​ករ​ណី​ពុំ​ទាន់​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​បាន ថវិកា​រដ្ឋ​បង់​ជំ​នួស​ឬ​ឧបត្ថម្ភ។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​មាន​អ្នក​មាន​ប្រិយ​ភាព ៤៥៤ នាក់ មិន​ទាន់​បាន​រដ្ឋ​ ឧបត្ថម្ភ​បង់​ថ្លៃ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ក្នុង​នោះ មាន​ជន​ជាតិ​ខ្មែរ​ ៣១៦ នាក់ ជន​ជាតិ​ចាម ៩ នាក់ ជន​ជាតិ​ហ្វា ៣០ នាក់ ជន​ជាតិ​កិញ ៩៩ នាក់។ ការ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ មិន​ត្រឹតែ​ជួយ​ធា​នា​ផល​ប្រ​យោជន៍​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​កត់​សម្គាល់​របស់​រដ្ឋ​អំ​ណាច ចំ​ពោះ​ការ​រួម​ចំ​ណែក​យ៉ាង​ស្ងាត់​ស្ងៀម​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​លោក​យ័ញ​ហ្វាង​អឹង អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ប៊ិញ​អាង ខេត្ត​អាង​យ៉ាង ចែក​រំលែក៖ “ការ​ដែល​បាន​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ជួយ​ឱ្យ​យើង​ខ្ញុំ​មាន​ភាព​កក់​ក្តៅ ពុំ​សូវ​បា​រម្ភ​ពី​សុខ​ភាព ផ្តើម​ពី​នោះ មាន​លក្ខណៈ​អនុ​វត្ត​ល្អ​នូវ​តួ​នា​ទី ភារ​កិច្ច​របស់​អ្នក​មាន​ប្រិយ​ភាព បន្ត​ចល​នា ផ្សព្វ​ផ្សាយ​ឱ្យ​មា​មីង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ រក្សា​សាម​គ្គី​ភាព​ក្នុង​ភូមិ​ស្រុក រួម​ចំ​ណែក​កសាង​មា​តុ​ភូមិ​កាន់​តែ​រីក​ចម្រើន​និង​ស្រស់​បំ​ព្រង”។

មិន​ត្រឹម​តែ​នៅ​អាង​យ៉ាង ការ​ងារ​គិត​គូរ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ក៏​បាន​ទី​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា។ សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ជាង​ ៤០០ នាក់ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ទី​ក្រុង​នៅ​ទាំង​ចាត់​តាំង​វគ្គ​ហ្វឹក​ហាត់ បំ​ប៉ន​បំ​ណិន​ផ្សព្វ​ផ្សាយ តែង​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ពេល​ឈឺ​ថ្កាត់ ឬ​ជួប​គ្រោះ​អា​សន្ន ព្រម​ទាំង​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ទាន់​ពេល​ចំ​ពោះ បុគ្គល​គំ​រូ​ឆ្នើម។​

ជា​ពិ​សេស ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេងៗ​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា ទី​ក្រុង​កឹង​ធើ​តែង​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អ្នក​មាន​ប្រិយ​ភាព ទន្ទឹម​នឹង​នោះ ថ្នាក់​ដឹក​នាំ​ទី​ក្រុង និង​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​បង្កើត​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​និង​ជូន​អំ​ណោយ។ សកម្ម​ភាព​ទាំង​នេះ មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​រឹត​ចំ​ណង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ។

តាម​ប្រ​សាសន៍​លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ក្នុង​ការ​ឧបត្ថម្ភ​អំ​ពី​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង។ តាម​រយៈ​នោះ ជួយ​អ្នក​មាន​ប្រិយ​ភាព​បន្ត​ពង្រីក​តួ​នា​ទី​ស្នូល ខ្នះ​ខ្នែង​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ ចល​នា​ជន​រួម​ជាតិ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ រួម​ចំ​ណែក​កសាង​ភូមិ​ភាគ កាន់​តែ​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព៕

                                           ហុង​ទើ-មុនី

ចែករំលែកអត្ថបទ