ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/07/2026 - 15:31

ត្រៀម​ជា​ស្រេច​ក្នុង​ការ​ឧបត្ថម្ភ​អ្នក​វិនិយោគ​អំ​ពី​បែប​បទ​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​បើក​ការ​ដ្ឋាន​និង​ផ្សព្វ​ផ្សាយ​គម្រោង​ 

លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​បើកកិច្ច​ប្រ​ជុំ​ជា​មួយ​មន្ទីរ គណៈ ផ្នែក និង​អា​ជីវ​កម្ម​មួយ​ចំ​នួន ស្តី​ពី​ស្ថាន​ភាព​អនុ​វត្ត​ជាក់​ស្តែង​នូវ​គម្រោង​សាង​សង់​លំ​នៅ​ឋាន​សង្គម លំ​នៅ​ឋាន​ពា​ណិជ្ជ​កម្ម និង​សំ​ណង់​នា​នា​ដែល​បាន​ចុះ​បញ្ជី​បើក​ការ​ដ្ឋាន​សាង​សង់ សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឱ​កាស​បុណ្យ​ជាតិ ២ កញ្ញា នា​ពេល​ខាង​មុខ។

លោក​ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

យោង​តាម​ភាគ​កម្រិត​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ទី​ក្រុង​កឹង​ធើ​បាន​ប្រ​គល់​ភារ​កិច្ច​ដល់​ឆ្នាំ​២០៣០ អនុ​វត្ត​សម្រេច​រួច​រាល់​សំ​ណង់​លំ​នៅ​ឋាន​សង្គម ១៦.​៩០០​ខ្នង។ ដោយ​ឡែក​ឆ្នាំ​២០២៦ ត្រូវ​សម្រេច​ឱ្យ​បាន​៣.០០០​ខ្នង​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន ទី​ក្រុង​សាង​សង់​បាន ៧២៤ ខ្នង សម្រេច​២៤,​១៣%ភាគ​កម្រិត​នៃ​ឆ្នាំ​២០២៦។

តាម​មន្ទីរ​សាង​សង់​ទី​ក្រុង ឆ្នាំ​២០២៦ ទី​ក្រុង​ខិត​ខំ​អនុ​វត្ត​សម្រេច​ការ​សាង​សង់​លំ​នៅ​ឋាន​សង្គម​បាន​៣.១៤៤​ខ្នង។ ក្នុង​នោះ មាន​១.០២៤​ខ្នង អនុ​វត្ត​បន្ត​ពី​ឆ្នាំ​២០២៥ ត្រូវ​សម្រេច​ក្នុង​ឆ្នាំ​២០២៦។ នៅ​ឆ្នាំ​២០២៦ តាម​ការ​គ្រោង​ទុក​នឹង​បើក​ការ​ដ្ឋាន​សាង​សង់​២.៣២០​ខ្នង (ក្នុង​នោះ មាន​៤ គម្រោង​ទ្រង់​ទ្រាយ​១.៥២០​ខ្នង កំ​ពុង​ជ្រើស​រើស​វិនិ​យោគ មាន​២​គម្រោង​ទ្រង់​ទ្រាយ​៦០០​ខ្នង វិនិ​យោគ​មាន​ដី)។ ទន្ទឹម​នឹង​នោះ គ្រោង​នឹង​សម្រេច​ការ​សាង​សង់​៧៨៤​ខ្នង​នៃ​គម្រោង​លំ​នៅ​ឋាន​សង្គម​សម្រាប់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន។ ដូច្នេះ ក្នុង​ឆ្នាំ​២០២៦ ប្រ​សិន​បើ​គិត​ទាំង​លំ​នៅ​ឋាន​សង្គម​និង​លំ​នៅ​ឋាន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​នគរ​បាល​ប្រ​ជា​ជន ទី​ក្រុង​នឹង​ខិត​ខំ​អនុ​វត្ត​សម្រេច​សរុប​ប្រ​មាណ​៣.៩២៨​ខ្នង។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ លោក​ង្វៀង​វ៉ាំង​ហ្វា​ សំ​ណូម​ពរ គ្រប់​មន្ទីរ គណៈ ផ្នែក​និង​អា​ជីវ​កម្ម គប្បី​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម បំ​ផុត​គឺ​លំ​នៅ​ឋាន​សង្គម សម្រាប់​ជួល បើក​ទូ​លាយ​ឱ​កាស​បង្ខិត​ជិត​លំ​នៅ​ឋាន​សង្គម សម្រាប់​សមា​សភាព​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់។ ត្រូវ​ពិ​និត្យ​ឡើង​វិញ​និង​វាយ​តម្លៃ​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​ជាក់​ស្តែង​ បើ​ធៀប​នឹង​គោល​ការណ៍​វិនិ​យោគ​ដែល​បាន​ព្រម​ព្រៀង​ ដើម្បី​មាន​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម ជួយ​វិនិ​យោគ​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ។ គម្រោង​លំ​នៅ​ឋាន​សង្គម​ដែល​គ្រប់​លក្ខណៈ ផ្នែក​សមត្ថ​កិច្ច​ត្រូវ​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ដើម្បី​ប្រ​កាស​ព័ត៌​មាន​អញ្ជើញ​អ្នក​វិនិ​យោគ​ចូល​រួម។ ទន្ទឹម​នឹង​នោះ ត្រូវ​ពិ​និត្យ​ឡើង​វិញ​មូល​និធិ​ដី​២០%សម្រាប់​លំ​នៅ​ឋាន​សង្គម​នៅ​ក្នុង​បណ្តា​គម្រោង​លំ​នៅ​ឋាន​ពា​ណិជ្ជ​កម្ម ដើម្បី​មាន​ទិស​ដៅ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សម​ស្រប។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ចង្អុល​ការ​មន្ទីរ​សាង​សង់​ដឹក​នាំ សហ​ការ​ជា​មួយ​មន្ទីរ​ហិរញ្ញ​វត្ថុ មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន រួម​ជា​មួយ​ម្ចាស់​វិនិយោគ ប្រ​ញាប់​កំ​ណត់​បញ្ជី​ឈ្មោះ​គម្រោង​ដែល​គ្រោង​នឹង​បើក​ការ​ដ្ឋាន​សាង​សង់​និង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឱ​កាស​បុណ្យ​ជាតិ ២​កញ្ញា នា​ពេល​ខាង​មុខ បង្ហើយ​នីតិ​វិធី​ដើម្បី​ឱ្យ​បាន​ទាន់​ពេល​ចាត់​តាំង​ព្រឹត្តិ​ការណ៍។ ប្រ​សិន​បើ​មាន​បញ្ហា​លំ​បាក​កើត​ឡើង​ ត្រូវ​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ជា​បន្ទាន់ ជួយ​ដោះ​ស្រាយ​ដើម្បី​ដាក់​គម្រោង​នា​នា​ឱ្យ​ដំ​ណើរ​ការ​អនុ​វត្ត បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រួម​ចំ​ណែក​ក្នុង​ទិស​ដៅ​កំ​ណើន​រួម​របស់​ទី​ក្រុង៕

មិញ​ហ្វៀង​-មុនី​

ចែករំលែកអត្ថបទ