ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2026 - 16:09

ខេត្ត​កាម៉ាវ ចាត់​តាំង​យក​សំ​ណាក និង​ប្រ​គល់​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​ពោះ​ផ្នូដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ 

នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​កក្ក​ដា គណៈ​ចង្អុល​ការ ៥១៥ ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​យក​សំ​ណាក និង​ប្រ​គល់​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​ពោះ​ផ្នូ​ចំ​នូន ៧៦១ ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ភឿក​ឡុង ដើម្បី​បម្រើ​ការ​ពិ​និត្យ​វាយ​តម្លៃ ADN និង​កំ​ណត់​អត្ត​សញ្ញាណ​យុទ្ធ​ជន​ពលី​។

ថ្នាក់​ដឹក​នាំ​ខេត្ត​កា​ម៉ាវ​ អុជ​ធូប​រំលឹក​គុណ​វីរ​យុទ្ធ​ជន​ពលី​នៅ​ទី​បញ្ចុះ​សព​ឃុំ​ភឿកឡុង។​

នៅ​ទី​នោះ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ដាក់​កម្រង​ផ្កា អុជ​ធូប​រំលឹក បង្ហាញ​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​តស៊ូ​រំ​ដោះ​ជាតិ ការ​ពារ​មា​តុ​ភូមិ។ បន្ទាប់​ពី​ពិ​ធី​អុជ​ធូប សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​បាន​តាម​ដាន​ដោយ​ផ្ទាល់​នូវ​ដំ​ណើរ​ការ​ជីក​កកាយ និង​យក​សំ​ណាក​អដ្ឋិ​ធាតុ​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ឯក​ទេស; ទន្ទឹម​នោះ ក៏​បាន​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​កង​កម្លាំង​បំ​ពេញ​ភារ​កិច្ច ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ ធា​នា​ភាព​ហ្មត់​ចត់ ច្បាស់​លាស់ និង​រក្សា​ការ​គោរព​ក្នុង​អំ​ឡុង​ដំ​ណើរ​ការ​យក​សំ​ណាក។

សម​មិត្ត ង៉ោវ៉ូវ​ថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ ការ​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ដើម្បី​ពិ​និត្យ​វាយ​តម្លៃ ADN គឺ​ជា​ភារ​កិច្ច​មាន​អត្ថ​ន័យ​នយោ​បាយ និង​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ រួម​ចំ​ណែក​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ "តប​ស្នង​សង​គុណ" ឆ្លើយ​តប​នឹង​គោល​បំ​ណង​របស់​សាច់​ញាតិ​គ្រួ​សារ​យុទ្ធ​ជន​ពលី និង​ទូ​ទាំង​សង្គម។ សម​មិត្ត បាន​សំ​ណូម​ពរ​ឱ្យ​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ​សហ​ការ​ស្អិត​ល្មួត អនុ​វត្ត​ត្រឹម​ត្រូវ​តាម​លំ​ដាប់​លំ​ដោយ ធា​នា​គុណ​ភាព សន្ទុះ​ដំ​ណើរ​ការ  និង​សុវត្ថិ​ភាព​ជា​ដាច់​ខាត។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត​កាម៉ាវ ត្រួត​ពិ​និត្យ​មើល​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី ដើម្បី​ពិ​និត្យ​វាយ​តម្លៃ​ ADN។

តាម​ផែន​ការ ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​ត្រូវ​បាន​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ​២០២៦ និង​ប្រ​គល់​សំ​ណាក​ដល់​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​ព្រហ្ម​ទណ្ឌ (ក្រ​សួង​នគរ​បាល​) ដើម្បី​ពិ​និត្យ​វាយ​តម្លៃ​ ADN ​កំ​ណត់​អត្ត​សញ្ញាណ នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ៣ ខែ​សី​ហា​ ដល់​ថ្ងៃ​ទី​២១ ខែ​សី​ហា ឆ្នាំ​២០២៦៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ