ក្នុងបរិការណ៍ដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស តួនាទីរបស់កម្មាភិបាលសម្ព័ន្ធយុវជនកាន់តែមានសារៈសំខាន់ក្នុងការកសាងសហគមន៍ និងសាយភាយតម្លៃស្មារតីបដិវត្តន៍។ ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ មិនត្រឹមតែជាភារកិច្ចនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នត់រស់នៅ និងជាកម្លាំងលើកទឹកចិត្តជួយឱ្យកម្មាភិបាលសម្ព័ន្ធយុវជនអនុវត្តល្អនូវតួនាទី ភារកិច្ចបម្រើប្រជាជន។ នៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ សមមិត្ត ទ្រីវហ្វាតី អនុលេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀងជាកម្មាភិបាល សម្ព័ន្ធយុវជនគំរូក្នុងការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ តាមរយៈសកម្មភាពនិងការចលនាបដិវត្តន៍នៅភូមិភាគ។

សមមិត្ត ទ្រីវហ្វាតី អនុលេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀង ទីក្រុងកឹងធើ។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករក្រោយពីបញ្ចប់មហាវិទ្យាល័យឆ្នាំ ២០១៥ សមមិត្ត ទ្រីវហ្វាតី បានសុំចូលបម្រើការងារសម្ព័ន្ធយុវជននៅឃុំដាយតឹមចាស់ រហូតដល់ឆ្នាំ ២០២៣ ក៏បានបោះឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនឃុំដាយតឹម។ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មកទល់បច្ចុប្បន្ន ជាអនុលេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀង។ ក្នុងការងារសម្ព័ន្ធយុវជន សមមិត្តតែងចូលរួមប្រជុំជាប្រចាំនិងផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ព្រមទាំងផ្សព្វផ្សាយនូវទម្រង់ល្អៗ និងរបៀបធ្វើដែលមានប្រសិទ្ធភាព និងជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជននៅភូមិភាគ។ តាមរយៈនោះ បានជួយពង្រីកសមាជិកសម្ព័ន្ធយុវជនថ្មី និងទាក់ទាញយុវជនចូលរួមយ៉ាងច្រើនកុះករ។
ក្រៅពីនេះ សមមិត្តតែងចូលរួមយ៉ាងសកម្មចំពោះសកម្មភាពនានា ដែលភូមិភាគចលនា ដូចជា៖ ចាត់តាំងទិវាបុណ្យ “និទាឃរដូវស្ម័គ្រចិត្ត - ភាពកក់ក្តៅនៃសេចក្តីស្រឡាញ់” ចាត់តាំងតូបទំនិញ “សម្លៀកបំពាក់ ០ ដុង” ទម្រង់ “រទេះមី ០ ដុង” ចាត់តាំងការដាំស្ល រួចចែកជូនអាហារដោយឥតគិតថ្លៃដល់កុមារ និងប្រជាជនដែលមានជីវភាពលំបាកប្រមាណ ៣០០ ចំណែក។ ព្រមទាំងបានសហការជាមួយមន្ទីរពេទ្យភ្នែក VISI សុកត្រាំង និងដំណាក់សុខាភិបាលសង្កាត់ មីស្វៀង ដើម្បីចាត់តាំងកម្មវិធី “ភ្នែកភ្លឺតីដូ” - ពិនិត្យភ្នែកនិងចែកថ្នាំពេទ្យជូនប្រជាជនដោយឥតគិតថ្លៃ។
អនុវត្តតាមផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ស្តីពីការអនុវត្តយុទ្ធនាការ “៦០ ថ្ងៃយប់ ណែនាំបញ្ចូលព័ត៌មាន ទិន្នន័យនៅលើកម្មវិធី VNeID កម្រិត២” សមមិត្តតែងចូលរួមជាមួយសមាជិកសម្ព័ន្ធ យុវជន យុវជននិងកម្មាភិបាលនគរបាលនៅក្នុងសង្កាត់ ដោយពាក្យស្លោក “ដើរគ្រប់ច្រកល្ហក ចូលគ្រប់ផ្ទះ” ចុះដល់រាល់គ្រួសារប្រជាជនដើម្បីផ្សព្វផ្សាយ និងណែនាំដោយអស់ពីចិត្តជូនប្រជាជនអំពីរបៀបប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ព្រមទាំងជំ នួយ និងណែនាំមាមីងពីរបៀបដំឡើងកម្មវិធី VNeID និងដាក់បញ្ចូលគណនី អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២។ សមមិត្ត ទ្រីវហ្វាតី ឱ្យដឹង៖ “ជាកម្មាភិបាលសម្ព័ន្ធយុវជន តែងចុះដល់មូលដ្ឋាន កសាងការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីការលំបាក និងតម្រូវការរបស់គ្រួសារនីមួយៗ បង្កលក្ខណៈនិងគិតគូរដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងសមាជិកសម្ព័ន្ធយុវជនក្រីក្រ ទទួលបានបុលទុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារពីប្រភពទុនបុលរបស់ធនាគារគោលនយោបាយសង្គម។ ក្រៅពីការងារចលនារបស់សម្ព័ន្ធយុវជន ខ្លួនខ្ញុំផ្ទាល់ក៏បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ២៦ ដងផងដែរ ដើម្បីរួមចំណែកបំ ពេញបន្ថែមនូវប្រភពឈាមដ៏មានតម្លៃ ក្នុងគោលបំណងចង់សង្គ្រោះជីវិតអ្នកជំងឺ”។
សមមិត្ត ក្វាច់ហ្វិញភីអៀង លេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀង ឱ្យដឹង៖ “សមមិត្ត ទ្រីវហ្វាតី គឺជាកម្មាភិបាលសម្ព័ន្ធយុវជនដែលមានស្មារតីទទួលខុសត្រូវខ្ពស់ មានការខិតខំសកម្មនិងអស់ពីចិត្តចំពោះការងារសម្ព័ន្ធយុវជននិងចលនាយុវជន។ ក្នុងដំណើរការបំពេញភារកិច្ច សមមិត្តតែងមានរបៀបរបបធ្វើការងារម៉ឺងម៉ាត់ ជិតដិតជាមួយសមាជិកសម្ព័ន្ធយុវជន ស្ដាប់មតិនិងបង្កការសាមគ្គីភាពក្នុងសមូហភាព។ ទន្ទឹមនឹងនោះ សមមិត្តតែងធ្វើជាគំរូក្នុងការរៀនសូត្រ លត់ដំ និងអនុវត្តល្អការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ រួមចំណែកកសាងអង្គការសម្ព័ន្ធយុវជនកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”។
ជាមួយនឹងការរួមចំណែកយ៉ាងសកម្ម និងការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ សមមិត្តទ្រីវហ្វាតី ទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនពីបណ្ដាមន្ទីរ គណៈ ផ្នែកថ្នាក់លើ ជាពិសេសគឺប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ចាស់) និងប័ណ្ណសរសើររបស់សម្ព័ន្ធយុវជនទីក្រុងកឹងធើ ៕
ដាលីន