គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីទូ បានរៀបចំកិច្ចប្រជុំលើកទីបី បូកសរុបការងាររណសិរ្ស និងបណ្តាអង្គការនយោបាយ-សង្គម ៦ ខែដើមឆ្នាំ ព្រមទាំងដាក់ចេញភារកិច្ចស្នូល ៦ ខែចុងឆ្នាំ ២០២៦។
លោកស្រី ទ្រីវធីង៉ុកយីម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ អញ្ជើញចូលរួម។

អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំ។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ការងារធានាសុខុមាលភាពសង្គម និងការចលនាសង្គមូបនីយកម្មរបស់ឃុំមីទូ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រណសិរ្សមាតុភូមិវៀតណាមឃុំ បានចលនា ទទួល និងប្រគល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារមានជីវភាពលំបាក ១.៧២៣ ចំណែក សរុបថវិកា ៦៣៧ លានដុង។ ទន្ទឹមនឹងនោះ ឃុំបានចលនាសង្គមូបនីយកម្ម បើកការដ្ឋាន សាងសង់ស្ពានចរាចរណ៍ជនបទចំនួន ៦ ចំ ណាយថវិកាជាង ២,៤ ពាន់លានដុង និងប្រគល់ផ្ទះមហាសាមគ្គី ១ ខ្នងតម្លៃ ៦០ លានដុង ជូនគ្រួសារក្បែរក្រ។ រណសិរ្សមាតុភូមិវៀតណាមឃុំ នៅទាំងសហការពិនិត្យជំងឺ ចែកថ្នាំពេទ្យឥតគិតថ្លៃ និងជូនអំណោយ ១០០ ចំណែក ដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារលំបាក ព្រមទាំងជូនអំណោយដល់សិស្សានុសិស្សដែលមានជីវភាពលំបាក ៥០ ចំណែក សរុបថវិកា ៤២,៥ លានដុង។
ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី ទ្រីវធីង៉ុកយីម ស្នើឱ្យឃុំបន្តពង្រីកតួនាទីស្នូលរបស់រណសិរ្សមាតុភូមិ ក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ និងលើកកម្ពស់គុណភាពការងារត្រួតពិនិត្យ។ ឃុំចលនាប្រភពធនធាននានាប្រកបដោយប្រសិទ្ធភាព ដើម្បីគិតគូរការងារសុខុមាលភាពសង្គម សាងសង់ផ្ទះមហាសាមគ្គី និងស្ពាន ចរាចរណ៍ជនបទ។ បន្ថែមលើសពីនេះ ត្រូវបង្កើន ការឃោសនា ចលនាប្រជាជនចូលរួមការពារបរិស្ថាន កសាងទិដ្ឋភាព ភ្លឺ - បៃតង - ជ្រះ - ស្អាត រួមចំណែកកសាងជនបទថ្មី និងក្រុងស៊ីវិល័យ។
ក្នុងឱកាសនេះ បុគ្គលម្នាក់មានការរួមចំណែកច្រើនដល់បុព្វហេតុអប់រំជំនាន់យុវវ័យ និងការកសាងអង្គការសម្ព័ន្ធយុវជន បានទទួលគ្រឿង ឥស្សរិយយស “ដើម្បីជំនាន់យុវវ័យ”។ សម្ព័ន្ធយុវជនឃុំមីទូ ក៏បានជូនរង្វាន់លើកទឹកចិត្តដល់សមូហភាព ១ និងបុគ្គលចំនួន ៤ រូប មានស្នាដៃឆ្នើមក្នុងការងារក្រុម និងចលនាកុមារ ឆ្នាំសិក្សា ២០២៥-២០២៦៕
ថាច់ពេជ្រ - ថាច់ធី