11/07/2026 - 21:54

ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ សម្រេច​បាន​ប្រាក់​ចំ​ណូល​ជាង​ ៣.៨៨១ពាន់​លាន​ដុង​ 

(CTO) - ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ក្រុម​ហ៊ុន​ទទួល​ការ​ខុស​ត្រូវ​មាន​កម្រិត​រដ្ឋ​ - សមា​ជិក​មួយ​ឆ្នោត​ជាតិ​កឹង​ធើ សម្រេច​បាន​ប្រាក់​ចំ​ណូល​ ៣.៨៨១ ពាន់​លាន​ដុង​ កើន​ ១០,៩% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៥។ ប្រាក់​ចំ​ណេញ​មុន​បង់​ពន្ធ​សម្រេច​បាន​ ៤៤៣ ពាន់​លាន​ដុង​។ ការ​បង់​ចូល​ថវិកា​រដ្ឋ​សម្រេច​បាន​ ១.៥០៥ ពាន់​លាន​ដុង​ កើន​ ៣២,៦% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៥។

នា​រសៀល​ថ្ងៃ​ទី​ ១០ កក្កដា​ ក្រុម​ហ៊ុន​ទទួល​ការ​ខុស​ត្រូវ​មាន​កម្រិត​រដ្ឋ​ - សមា​ជិក​មួយ​ឆ្នោត​ជាតិ​កឹង​ធើបាន​រៀប​ចំ​សន្និ​សីទ​អតិថិ​ជន​ ៦ ខែ​ដើម​ឆ្នាំ​ និង​ដាក់​ចេញ​ទិស​ដៅ​ធ្វើ​អា​ជីវ​កម្ម​សម្រាប់​បណ្តា​ខែ​ចុង​ឆ្នាំ​ ២០២៦។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​តំ​ណាង​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​ និង​ប្រ​ព័ន្ធ​ដេប៉ូលក់​ឆ្នោត​ជាតិ​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ (ទី​២ រាប់​ពី​ស្ដាំ​) ជូន​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​លេខ​បី​ របស់​ប្រ​ធាន​រដ្ឋ​ ជូន​ដល់​បណ្តា​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេ​តុ​កសាង​សង្គម​និយម​ និង​ការ​ពារ​មា​តុ​ភូមិ​។

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ បន្ត​រក្សា​បាន​សន្ទុះ​កំ​ណើន​សកម្ម​ រក្សា​បាន​នូវ​ទី​ផ្សារ​សន្លឹក​ឆ្នោត​ប្រ​ពៃ​ណី​ និង​អភិវឌ្ឍ​ន៍មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភេទ​រូប​ភាព​សន្លឹក​ឆ្នោត​កោស​ដឹង​លទ្ធ​ផល​ភ្លាម​ៗ។

តាម​រយៈ​នោះ​ ប្រាក់​ចំ​ណូល​លក់​សរុប​សម្រេច​បាន​ ៣.៨៨១ ពាន់​លាន​ដុង​ កើន​ ១០,៩% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៥។ ប្រាក់​ចំ​ណេញ​មុន​បង់​ពន្ធ​សម្រេច​បាន​ ៤៤៣ ពាន់​លាន​ដុង​។ ការ​បង់​ចូល​ថវិកា​រដ្ឋ​សម្រេច​បាន​ ១.៥០៥ ពាន់​លាន​ដុង​ កើន​ ៣២,៦% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៥។

ទន្ទឹម​នឹង​នោះ​ ក្រុម​ហ៊ុន​បាន​ចំ​ណាយ​ថវិកា​ជាង​ ១១,៦ ពាន់​លាន​ដុង​ សម្រាប់​បណ្តា​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ និង​សកម្ម​ចាត់​តាំង​រចនា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ឡើង​វិញ​តាម​សេច​ក្ដី​កំ​ណត់​។

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​ ២០២៦ ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ នឹង​ជំ​រុញ​ល្បឿន​រៀប​ចំ​ប្រ​ព័ន្ធ​អង្គ​ការ​ចាត់​តាំង​តាម​ទិស​ដៅ​សម្រិត​សម្រាំង​ និង​មាន​ប្រ​សិទ្ធ​ភាព​។ ក្រុម​ហ៊ុន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បណ្តា​ដំ​ណោះ​ស្រាយ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ និង​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិតក្នុង​ការ​គ្រប់​គ្រង​ និង​ដឹក​នាំ​បញ្ជា​ការ​ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​ប្រ​ព័ន្ធ​ដេប៉ូ រក្សា​ស្ថិរ​ភាព​ទី​ផ្សារ​លក់​សន្លឹក​ឆ្នោត​។ ក្រុម​ហ៊ុន​ខិត​ខំ​សម្រេច​ឲ្យ​បា​នប​ណ្តា​ភាគ​កម្រិត​ក្នុង​ឆ្នាំ​ ២០២៦ ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​សរុប​ ៨.១៦៨ ពាន់​លាន​ដុង​ ប្រាក់​ចំ​ណេញ​មុន​បង់​ពន្ធ​ ៩៤៥ ពាន់​លាន​ដុង​ និង​បង់​ចូល​ថវិកា​រដ្ឋ​ ២.៥៥០ ពាន់​លាន​ដុង​។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​នៅ​ក្នុង​អង្គ​សន្និ​សីទ​។

ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​សីទ​ លោក​វឿងក្វឹក​ណាម​ បាន​កត់​សម្គាល់​ និង​ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផល​លេច​ធ្លោ​ ដែល​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ សម្រេច​បាន​ក្នុង​៦ខែ​ដើម​ឆ្នាំ​ ២០២៦ ជា​ពិ​សេស​គឺ​ការ​អនុ​វត្ត​សម្រេច​បា​នប​ណ្តា​ភាគ​កម្រិត​អំ​ពី​ប្រាក់​ចំ​ណូល​ ការ​បង់​ចូល​ថវិកា​រដ្ឋ​ និង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​សម្រាប់​ការ​ងារ​សុខុមាល​ភាព​សង្គម​របស់​ទី​ក្រុង​។

ដើម្បី​អនុ​វត្ត​សម្រេច​បណ្តា​ភាគ​កម្រិត​ក្នុង​ឆ្នាំ​ ២០២៦ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​សំ​ណូម​ពរ​សមូហ​ភាព​ថ្នាក់​ដឹក​នាំ​ និង​កម្ម​ករ​ និយោជិត​របស់​ក្រុម​ហ៊ុន​ បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ភាព​ ប្តេជ្ញា​ចិត្ត​ខ្ពស់​ ម្ចាស់​ការ​ដាក់​ចេញ​បណ្តា​ដំ​ណោះ​ស្រាយ​ដែល​មា​នល​ក្ខណៈ​លោត​ផ្លោះ​។ ជា​សំ​ខាន់​គឺ​ការ​ជំ​រុញ​ល្បឿន​រៀប​ចំ​ប្រ​ព័ន្ធ​អង្គ​ការ​ចាត់​តាំង​ឲ្យ​មាន​ភាព​សម្រិត​សម្រាំង​ ប្រើ​ប្រាស់​ខ្លាំង​ក្លា​នូវ​បញ្ញា​សិប្ប​និម្មិត និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពា​រនិង​ប្រ​ឆាំង​ឆ្នោត​ក្លែង​ក្លាយ​ ព្រម​ទាំង​គ្រប់​គ្រង​ហា​និភ័យ​ហិរញ្ញ​វត្ថុ​។ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ និង​បណ្តា​ដេប៉ូ ចាំ​បាច់​ត្រូវ​បន្ត​ចង​សម្ព័ន្ធ​ ពង្រីក​ប្រ​ពៃ​ណី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​អា​សន្ន​ យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ដល់​បង​ប្អូន​អ្នក​លក់​ឆ្នោត​រាយ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ ក៏​ដូច​ជា​បន្ត​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេ​តុ​សុខា​ភិបាល​ និង​អប់​រំ​របស់​ភូមិ​ភាគ​។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដល់​បណ្តា​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​របស់​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ។

ក្នុង​ឱ​កាស​នេះ​ ក្រុម​ហ៊ុន​មាន​បុគ្គល​ចំ​នួន​ ៣ រូប​ រួម​មាន​៖ លោក​ឡេមិញ​ហ្វី​ នា​យក​រង​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ លោក​ផាម​ហ្វាង​ហាយ​ នា​យក​រង​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ និង​លោក​ស្រី​ឡឹម​អាញ​ធឺ​ ប្រ​ធាន​ការិយា​ល័យ​គតិ​យុត្ត​នៃ​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ មាន​កិត្តិ​យស​បាន​ទទួល​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​លេខ​បី​ របស់​ប្រ​ធាន​រដ្ឋ​ និង​បុគ្គល​ចំ​នួន​ ២ រូប​ ទទួល​ប័ណ្ណ​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​៕

មី​ហ្វា​ - ថា​ច់ធី​

ចែករំលែកអត្ថបទ