ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/07/2026 - 21:37

ទី​ក្រុង​កឹង​ធើ ជំ​រុញ​ខ្លាំង​ក្លាប​ណ្តា​ការ​ចលនា​ប្រឡង​ប្រ​ណាំ​ស្នេហា​ជាតិ​ 

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ជា​ច្រើន​ ផ្សារ​ភ្ជាប់​ការ​អនុ​វត្ត​ភារ​កិច្ច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ធា​នា​ការ​ពារ​ជាតិ​ សន្តិ​សុខ​ និង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​។

ថ្នាក់​ដឹក​នាំ​ឃុំ​ញ៉ឹង​អាយ​  បាន​ទៅ​សួរ​សុខ​ទុក្ខ​ និង​ក្តោ​បក្តាប់​ស្ថាន​ការណ៍​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​។

ទី​ក្រុង​ បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ដែល​នា​យក​រដ្ឋ​មន្ត្រី​បាន​បំ​ផុស​ ដូច​ជា​៖ "ជំ​រុញ​ការ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ព្រម​ៗគ្នា​ និង​ទំនើប​ អនុ​វត្ត​ការ​សន្សំ​សំ​ចៃ​និង​ប្រ​ឆាំង​ការ​ខ្ជះ​ខ្ជាយ​", "ទូ​ទាំង​ប្រ​ទេស​ប្រឡង​ប្រ​ណាំង​កសាង​សង្គម​រៀន​សូ​ត្រ​ ជំ​រុញ​ការ​សិក្សា​ពេញ​មួយ​ជីវិត​ ដំ​ណាក់​កាល​ ២០២៣-២០៣០", ការ​អនុ​វត្ត​ "ប្រ​ជា​សិក្សា​ឌីជី​ថល​", ការ​ប្រឡង​ប្រ​ណាំង​អំ​ពី​ការ​ផ្លាស់​ថ្មី​និង​ច្នៃ​ប្រ​តិដ្ឋ​ ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ ទន្ទឹម​នឹង​នោះ​ បំ​ផុស​នូវ​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ប្រ​ធាន​បទ​ផ្សារ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​ស្នូល​ ដូច​ជា​៖ ការ​ចាត់​តាំង​ជោគ​ជ័យ​នូវ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ XVI និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦-២០៣១ ការ​កែ​ទម្រង់​រដ្ឋ​បាល​ ការ​ការ​ពា​រប​រិស្ថាន​ ជំ​រុញ​ល្បឿន​បណ្តា​សំ​ណង់​សំ​ខាន់​ៗ និង​ការ​លើក​កម្ពស់​អត្រា​នៃ​ការ​រំ​សាយ​ទុន​វិនិយោគ​រដ្ឋ​...។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ប្រ​កាស​សេច​ក្តី​សម្រេច​ លេខ​ ៤៣/២០២៦/QĐ-UBND បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ងារ​ប្រឡង​ប្រ​ណាំង​ ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​នៅ​ក្នុង​ភូមិ​ភាគ​ទី​ក្រុង​ បង្កើត​ជា​មូល​ដ្ឋាន​គតិ​យុត្ត​ឯក​ភាព​គ្នា​សម្រាប់​ការ​ចាត់​តាំង​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ និង​ការ​អនុ​វត្ត​ការ​ងារ​ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។ គិត​ត្រឹម​ថ្ងៃ​ទី​ ១០ ខែ​មិថុនា​ ឆ្នាំ​ ២០២៦ ទូ​ទាំង​ទី​ក្រុង​មាន​ចំ​នួន​ ៨៧ ករ​ណី​ បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​គ្រប់​ចំ​ណាត់​ថ្នាក់​ មាន​ ៤ សមូហ​ភាព​ បាន​ប្រ​គល់​ជូន​ទង់​ប្រឡង​ប្រ​ណាំង​របស់​រដ្ឋា​ភិបាល​ មាន​សមូហ​ភាព​ចំ​នួន​ ១៣ និង​បុគ្គល​ចំ​នួន​ ៤៦៥ រូប​ បាន​នា​យក​រដ្ឋ​មន្ត្រី​ប្រ​គល់​ជូន​ប័ណ្ណ​សរសើរ​...។

បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ បាន​រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ដល់​កម្មា​ភិបាល​  អ្នក​រដ្ឋ​ការ​ និង​ប្រ​ជា​ជន​ក្នុង​ការ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ រួម​កម្លាំង​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​របស់​ទី​ក្រុង៕

គៀង​ក្វឹក​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ