07/07/2026 - 14:03

សា​កល​វិទ្យា​ល័យ​ឯ​កជន​នៅ​ទី​ក្រុង​កឹង​ធើ៖ វិនិយោគ​ប្រ​ភព​ធន​ធាន​ លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​ល 

រយៈ​ពេល​កន្លង​ សា​កល​វិទ្យា​ល័យ​ឯ​កជន​នា​នា​នៅ​ក្រុង​កឹង​ធើ មិន​បង្អង់​ក្នុង​ការវិ​និយោគ​ប្រ​ភព​ធន​ធាន​កង​ជួរ​ មូល​ដ្ឋាន​សម្ភារៈ​ និង​គ្រប់​គ្រង​ទំនើប​។ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែ​កប​ណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​ដល់​ទី​ក្រុង​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

លោក​ ង្វៀង​វុាំងខើយ  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រតិ​បត្តិ​តាម​ការ​ប្រ​គល់​សិទ្ធ​ ជូន​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​ ២ ដល់​សា​កល​វិទ្យា​ល័យ​តីដូ។

សមិទ្ធ​ផល​វិនិយោគ​

នៅ​ដើម​ខែក​ក្កដា​ ឆ្នាំ​ ២០២៦ សា​កល​វិទ្យា​ល័យ​តីដូ​ (សា​កល​វិទ្យា​ល័យ​ឯ​កជន​ដំ​បូង​បង្អស់​នៅ​តំ​បន់​វាល​ទន្លេ​គឺ​វឡុង​) មាន​កិត្តិ​យស​បាន​ទទួល​គ្រឿង​ឥស្សរិយ​យស​ចំ​ណាត់​ថ្នាក់​លេខ​ ២។ ព្រឹត្តិ​ការណ៍​នេះ​មិន​ត្រឹម​តែ​ជា​ស្នា​កស្នាម​នៃ​ជំ​ហាន​អភិវឌ្ឍ​ថ្មី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អំ​ណះអំ​ណាង​ពី​ប្រ​សិទ្ធ​ភាព​គោល​ការណ៍​សង្គមូបនីយ​កម្ម​អប់​រំ​របស់​បក្ស​ និង​រដ្ឋ​ទៀត​ផង​។

ក្រោយ​ពី​ ២០ ឆ្នាំ​កសាង​និង​អភិវឌ្ឍ​ សា​កល​វិទ្យា​ល័យ​តីដូ បណ្តុះ​បណ្តា​លបរិញ្ញាបត្រ​ វិស្វករ​ ឱសថ​ការី​ជាង​ ៣២.៤០០ នាក់​ និង​សិក្ខា​កាម​ក្រោយ​បរិញ្ញាបត្រ​ជាង​ ១.៣០០ នាក់​; អត្រា​និស្សិត​មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​គឺ​ជាង​ ៨៥%។ សា​កល​វិទ្យា​ល័យ​មាន​កម្មា​ភិបាល​  គ្រូ​ឧទ្ទេស​ បុគ្គលិក​ចំ​នួន​ ៣៣៨ នាក់​ ក្នុង​នោះ​ គ្រូ​ឧទ្ធេសមាន​កម្រិត​វិជ្ជា​ក្រោយ​បរិញ្ញាប័ត្រ​ជាង​៨០%; ដោយ​មាន​កម្ម​វិធីប​ណ្តុះ​បណ្តា​លចំ​នួន​ ១៦ បាន​ពិ​និត្យ​ទទួល​ស្គាល់​សម្រេច​គុណ​ភាព​តាម​ស្តង់​ដា​ក្នុង​ប្រ​ទេស​ និង​កម្ម​វិធី​ចំ​នួន​ ៤ បាន​ពិ​និត្យ​ទទួល​ស្គាល់​សម្រេច​គុណ​ភាព​តាម​ស្តង់​ដា​ AUN-QA; បាន​រៀប​ចំ​ណាត់​ថ្នាក់​ UPM ផ្កាយ​ ៤។ សា​លា​បាន​អនុ​វត្ត​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ចំ​នួន​ ២៤៨ និង​មាន​អត្ថ​បទ​កាសែត​បាន​ចុះ​ផ្សាយ​នៅ​កាសែត​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ជាង​ ១.៦០០ អត្ថ​បទ​។

តាម​ប្រ​សាសន៍​គ្រូ​ពេទ្យ​ឆ្នើម​ លោក​សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ត្រឹង​កុង​ល្វឹង​ សា​កល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ល័យ​តីដូ គ្រឿង​ឥស្សរិយ​យស​នេះ​គឺ​ជា​កម្លាំង​ចលករ​ និង​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​សា​កល​វិទ្យា​ល័យ​បន្ត​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​ល; ជំ​រុញ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​; អនុ​វត្ត​ពិ​និត្យ​វាយ​តម្លៃ​គុណ​ភាព​តាម​ស្តង់​ដា​ក្នុង​ប្រ​ទេស​ និង​អន្តរ​ជាតិ​; ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អា​ជីវ​កម្ម​ និង​មូល​ដ្ឋាន​អប់​រំ​នា​នា​ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​កិត្យានុ​ភាព​របស់​សា​កល​វិទ្យា​ល័យ​។

ជាង​ ១៣ ឆ្នាំ​សកម្ម​ភាព​ សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ (DNC) បាន​អំ​ណះអំ​ណាង​អំ​ពី​កិត្យានុ​ភាព​បន្តិច​ម្តង​ៗ ដោយ​បណ្តុះ​បណ្តា​លកម្រិត​បរិញ្ញាបត្រ​ចំ​នួន​ ៤៦ ផ្នែក​ កម្រិត​ក្រោយ​បរិញ្ញាបត្រ​ចំ​នួន​ ១៤ ផ្នែក​ ដោយ​មាន​សិក្ខា​កាម​ និស្សិត​ជាង​ ២៣.០០០ នាក់​ និង​និស្សិត​អន្តរ​ជាតិ​ជាង​ ១៥០ នាក់​។ ឆ្នាំ​ ២០២៦ សា​លា​បាន​រៀប​ចំ​ណាត់​ថ្នាក់​ក្នុង​ក្រុម​ពី​ ៨០១ ទៅ​ ១.០០០ ក្រុម​នៅ​លើ​ពិ​ភព​លោក​នៃ​តា​រាង​រៀប​ចំ​ណាត់​ថ្នាក់​ THE Impact Rankings បន្ទាប់​ពី​សម្រេច​ស្តង់​ដា​ QS Stars ផ្កាយ​ ៤ និង​ UPM  ផ្កាយ​៥។ លទ្ធ​ផល​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ដំ​ណើរកា​រវិ​និយោគ​រយៈ​ពេល​វែង​លើ​ប្រ​ភព​ធន​ធាន​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ កង​ជួរ​កម្មា​ភិបាល​ និង​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​ល។ បច្ចុប្បន្ន​ សា​កល​វិទ្យា​ល័យ​មាន​កម្មា​ភិបាល​ គ្រូ​ឧទ្ទេស​ បុគ្គលិក​ចំ​នួន​ ១.០៨៥ នាក់​ ក្នុង​នោះ​ មាន​សា​ស្ត្រា​ចារ្យ​ ៥ នាក់​ សា​ស្ត្រា​ចារ្យ​រង​ ២៤ នាក់​ បណ្ឌិត​ ២៩១ នាក់​ និង​អនុ​បណ្ឌិត​ ៥០២ នាក់​។

ឆ្ពោះ​ទៅ​កាន់​ប្រ​ព័ន្ធ​ជីវ​ស្ថាន​អប់​រំ​ - ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​

ដំ​ណាក់​កាល​ ២០២៦-២០៣០ សា​កល​វិទ្យា​ល័យ​តីដូ តម្រង់​ទិស​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​ស្មារតី​ "សាមគ្គី​ - សហ​ប្រតិ​បត្តិ​ការ​ - បញ្ញា​ - ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​" ផ្តុំ​កម្លាំង​កសាង​ទម្រង់​គ្រប់​គ្រង​សា​កល​វិទ្យា​ល័យ​ទំនើប​ ជំ​រុញ​ផ្លាស់​ប្តូរ​ឌីជី​ថល​ វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឌីជី​ថល​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​ និង​បណ្តុះ​បណ្តា​លតាម​ស្តង់​ដា​អន្តរ​ជាតិ​។

ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​តីដូ កំ​ណត់​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​គឺ​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​; កសាង​ក្រុម​ស្រាវ​ជ្រាវ​ខ្លាំង​ពូ​កែ​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​របស់​ទី​ក្រុង​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដោយ​សម្រេច​យ៉ាង​ហោច​ណាស់​មាន​អត្ថ​បទ​ចុះ​ផ្សាយ​លើ​ទំ​ព័រ​កាសែត​អន្តរ​ជាតិ​ ISI/Scopus ចំ​នួន​ ២០០​ អត្ថ​បទ​ក្នុង​មួយ​ឆ្នាំ​។ សា​កល​វិទ្យា​ល័យ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ អភិវឌ្ឍ​កម្ម​វិធីប​ណ្តុះ​បណ្តា​លដោយ​ភា​សា​អង់គ្លេស​ និង​ពង្រឹង​ដោះ​ដូរ​និស្សិត​អន្តរ​ជាតិ​ ឆ្ពោះ​ដល់​ចូល​រួម​ក្នុង​តា​រាង​រៀប​ចំ​ណាត់​ថ្នាក់​សា​កល​វិទ្យា​ល័យ​មាន​កិត្យានុ​ភាព​នៅ​លើ​ពិ​ភព​លោក​។

ក្នុង​ពេល​នោះ​ សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ កំ​ពុង​អនុ​វត្ត​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ប្រ​ព័ន្ធ​ជីវ​ស្ថាន​អប់​រំ​ - សុខា​ភិបាល​ - អា​ជីវ​កម្ម​ ផ្សារ​ភ្ជាប់​នឹង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​។ សា​កល​វិទ្យា​ល័យ​គ្រោង​ទុក​នឹង​បង្កើត​អា​ជីវ​កម្ម​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​ឌីជី​ថល​ និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​នៅ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ឆ្ពោះ​ទៅ​ជំ​រុញ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ អនុ​វត្ត​បច្ចេក​វិទ្យា​ និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​ជីវ​ស្ថាន​នៃ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ។

សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បង្ក​លក្ខ​ណៈដើម្បី​សា​លា​អភិវឌ្ឍ​តាម​ទិស​ដៅ​ពហុជំ​នាញ​ ទំនើប​ និង​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​; សំណើ​ទី​ក្រុង​រៀប​ចំ​គម្រោង​ដី​ប្រ​មា​ណ​ ១០៨ ហិក​តា​នៅ​ជាប់​នឹង​បរិវេណ​សា​លា​ដែល​មាន​ស្រាប់​ ដើម្បី​អនុ​វត្ត​គម្រោង​តំ​បន់​ទី​ក្រុង​សា​កល​វិទ្យា​ល័យ​អន្តរ​ជាតិ​នៃ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ។ គម្រោង​នេះ​ឆ្ពោះ​រក​ការក​សាង​ប្រ​ព័ន្ធ​ជីវ​ស្ថាន​អប់​រំ​ ស្រាវ​ជ្រាវ​ សុខា​ភិបាល​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ទី​ក្រុង​ទំនើប​ បម្រើ​ទី​ក្រុង​កឹង​ធើ និង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

តាម​ប្រ​សាសន៍​លោក​ ត្រឿង​កាញ់​ត្វៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​កំ​ពុង​ផ្តុំ​កម្លាំង​កសាង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​វិស័យ​នា​នា​ដែល​មាន​ឧត្តម​ភាព​ប្រ​ជែង​ ក្នុង​នោះ​វិស័យ​អប់​រំ​ - បណ្តុះ​បណ្តា​លគឺ​ជា​សសរ​ស្តម្ភមួយ​ក្នុង​ចំ​ណោម​សសរ​ស្តម្ភដ៏​សំ​ខាន់​ ដើម្បី​អំ​ណះអំ​ណាង​ពី​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ទន្ទឹម​នឹង​ប្រ​ព័ន្ធ​សា​កល​វិទ្យា​ល័យ​រដ្ឋ​ សា​កល​វិទ្យា​ល័យ​ឯ​កជន​នា​នា​ក៏​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការប​ណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ផង​ដែរ​។ ទី​ក្រុង​កឹង​ធើ កំ​ពុង​ផ្តុំ​កម្លាំង​កសាង​យន្ត​ការ​  គោ​លន​យោ​បាយ​អភិវឌ្ឍ​លើ​វិស័យ​នា​នា​ ដូច​ជា​៖ សុខា​ភិបាល​ វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ចៃ្នប្រ​តិដ្ឋ​ វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​។ ទាំង​នេះ​គឺ​ជា​វិស័យ​សំ​ខាន់​ៗ នឹង​បាន​បញ្ចូល​ទៅ​ក្នុង​ផែន​ការ​ គម្រោង​ និង​យន្ត​ការ​អភិវឌ្ឍ​ពិ​សេស​ដោយ​ឡែក​ ដើម្បី​កៀរ​គរ​ធន​ធាន​វិនិយោគ​មាន​ប្រ​សិទ្ធ​ភាព​។ ផ្តើម​ពី​នោះ​ ទី​ក្រុង​លើក​ទឹក​ចិត្ត​ឱ្យ​សា​កល​វិទ្យា​ល័យ​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ និង​អា​ជីវ​កម្ម​នា​នា​ម្ចាស់​ការ​ចូល​រួម​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​ភូមិ​ភាគ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​អំ​ណះអំ​ណាង​ តែង​យក​ចិត្ត​ទុក​ដាក់​ និង​បង្ក​លក្ខ​ណៈដើម្បី​មូល​ដ្ឋាន​អប់​រំ​អភិវឌ្ឍ​ សម្រាប់​ផ្គត់​ផ្គង់​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​បម្រើ​អភិវឌ្ឍ​ទី​ក្រុង​ និង​ទូ​ទាំង​តំ​បន់​៕

 B. KIEN - វិមាន​

ចែករំលែកអត្ថបទ