ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/11/2025 - 17:35

រួម​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ចំ​នួន​ ៣ ដើម្បី​ផ្តល់​អាទិ​ភាព​ដល់​ប្រ​ភព​ធន​ធាន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​ឯក​ភាព​លើ​ការ​រួម​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ ព្រម​ទាំង​បាន​ស្នើ​ឱ្យ​មាន​យន្ត​ការ​តែ​មិន​បន្ថយ​គោលន​យោ​បាយ​ មិន​បង្អាក់​ មិន​កាត់​បន្ថយ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​ អាទិ​ភាព​ប្រ​មូល​ផ្តុំប្រ​ភព​ធន​ធាន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​គិត​គូរ​ដល់​ការ​ផ្តល់​អា​ទិ​ភាព​ប្រ​ភព​ធន​ធាន​ បង្កើន​កម្រិត​ផ្តល់​ផ្ទេរ​ទុន​សម្រាប់​ឃុំ​ដែល​មាន​ការ​លំ​បាក​ពិ​សេស​ ឃុំ​ក្រី​ក្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ។ រូប​ថត​៖ រដូវប្រ​មូល​ផល​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​។ រូប​៖ ហ្វាង​យឿង

ផ្តល់​អា​ទិ​ភាព​ប្រ​មូល​ផ្តុំប្រ​ភព​ធន​ធាន​វិនិ​យោគ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

ថ្មី​ៗ​នេះ​ ការិយា​ល័យ​រដ្ឋ​សភា​បាន​ចេញ​សេចក្តី​ប្រ​កាស​លេខ​ ៤៦៦៥​/TB-VPQH ចុះ​ថ្ងៃ​ទី​ ២៧/​១១/​២០២៥ ស្តី​ពី​សេចក្តី​សន្និដ្ឋាន​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ចំ​ពោះ​គោល​ការណ៍​វិនិ​យោគ​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ស្តី​ពី​កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ឆ្នាំ​ ២០២៦ - ២០៣៥។

តាម​នោះ​ នៅ​ថ្ងៃ​ទី​ ២៤​/១១/​២០២៥ ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​ ៥១ គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​ពិនិត្យ​ ផ្តល់​មតិ​ចំ​ពោះ​គោល​ការណ៍​វិនិ​យោគ​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តីពីក​សាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​ និង​តំបន់​ភ្នំ​ ដំ​ណាក់​កាល​ឆ្នាំ​ ២០២៦ - ២០៣៥ តាម​សេចក្តី​ស្នើ​របស់​រដ្ឋា​ភិបាល។

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​ឯក​ភាព​ជា​មួយ​សេចក្តី​ស្នើ​របស់​រដ្ឋា​ភិបាល​ស្តី​ពី​គោល​ការណ៍​រួម​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ (កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រី​ដោយ​ចីរ​ភាព​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ) អនុវត្ត​ក្នុង​ដំ​ណាក់​កាល​ ២០២១- ២០២៥ ទៅ​ជា​កម្ម​វិធី​ទិស​ដៅ​ជាតិ​តែ​ ១ អនុ​វត្ត​ក្នុង​ដំ​ណាក់​កាល​ ២០២៦ - ២០៣៥ ដើម្បី​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ ចាត់​ចែង​ដោះ​ស្រាយ​នូវ​ចំ​ណុច​ខ្វះ​ខាត​ អន់​ថយ​នៃ​ដំ​ណាក់​កាល​មុន។ គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​ឯក​ភាព​ដាក់​ជូន​រដ្ឋ​សភា​ពិនិត្យ​ សម្រេច​គោល​ការណ៍​វិនិ​យោគ​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ។

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​សំ​ណូម​ពរ​ឱ្យ​រដ្ឋា​ភិបាល​ចង្អុល​ការ​ដល់​បណ្តា​ក្រ​សួង​ ផ្នែក​ ស្ថា​ប័ន​ពាក់​ព័ន្ធ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ ស្រាវ​ជ្រាវ​ ទទួល​មតិ​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ មតិ​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ បណ្តា​គណៈ​កម្មា​ធិ​ការ​របស់​រដ្ឋ​សភា​ ដើម្បី​បំ​ពេញ​បន្ថែម​នូវ​សេចក្តី​ស្នើ​ សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ និង​ឯក​សារ​ពាក់​ព័ន្ធ​នា​នា​ដាក់​ជូន​រដ្ឋ​សភា​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​ ១០។

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​រំលឹក៖ គប្បី​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់​ថែម​ទៀត​នូវ​ការ​រួម​បញ្ចូល​វិធី​ដោះ​ស្រាយ​ចំ​ណុច​ខ្វះ​ខាត​ អន់​ថយ​នៃ​ដំ​ណាក់​កាល​មុន​ យន្ត​ការ​ធានា​ថា​មិន​កាត់​បន្ថយ​គោល​ន​យោ​បាយ​ មិន​បង្អាក់​ មិន​កាត់​បន្ថយ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​សម្រាប់​កម្ម​វិធី​ ទស្សនៈ​ផ្តល់​អា​ទិ​ភាព​ ប្រ​មូល​ផ្តុំប្រ​ភព​ធន​ធាន​វិនិ​យោគ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ឆាប់​សម្រេច​ ដាក់​ចេញ​នូវ​ក្រម​លក្ខ​ឋាន​ស្តី​ពី​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ដែល​សម​ស្រប​ទៅ​នឹង​លក្ខណៈ​ពិ​សេស​នៃ​តំ​បន់​នា​នា​ ត្រួត​ពិ​និត្យ​ការ​កំ​ណត់​បែង​ចែក​ឃុំ​ ភូមិ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ធានា​ការ​កសាង​កម្ម​វិធី។

ទន្ទឹម​នឹង​នោះ​ បន្ត​ត្រួត​ពិ​និត្យ​ ផ្លាស់​ថ្មី​នូវ​ដំ​ណោះ​ស្រាយ​ របៀប​ធ្វើ​ធានា​តម្លា​ភាព​ មិន​ជាន់​គ្នា​រវាង​សមាស​ភាគ​ និង​ក្រុម​ភារ​កិច្ច​ ត្រួត​ពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់​នូវ​មុខ​សញ្ញា​ ភូមិ​ឋាន​ ធានា​មិន​ឆ្លក​មុខ​សញ្ញា​និង​មិន​ជាន់​គ្នា​អំ​ពី​ការ​វិ​និយោគ​រវាង​សមាស​ភាគ​ ភារ​កិច្ច​ ក៏​ដូច​ជា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ផ្សេង​ទៀត​ មិន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​នូវ​បណ្តា​ភារ​កិច្ច​ដែល​មាន​លក្ខណៈ​ជា​ប្រ​ចាំ​របស់​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​ឡើយ។

ប្រ​គល់​ជូន​ក្រ​សួង​ជំ​នាញ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​ជន​ជាតិ​ទទួល​បន្ទុក​សំ​ខាន់​លើ​សមាស​ភាគ​ទី​ ២

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​ឯក​ភាព​លើ​ការ​ប្រ​គល់​ជូន​ស្ថា​ប័ន​មួយ​ធ្វើ​ជា​ក្បាល​ម៉ា​ស៊ីន​ ទទួល​បន្ទុក​កម្ម​វិធី​នេះ​ ធ្វើ​ឱ្យ​ច្បាស់​លាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​ទទួល​បន្ទុក​កម្ម​វិធី​ ប្រ​គល់​ច្បាស់​លាស់​ស្ថា​ប័ន​ទទួល​បន្ទុក​សមាស​ភាគ​ ខ្លឹម​សារ​នី​មួយៗ​ និង​ស្ថា​ប័ន​សហ​ប្រតិ​បត្តិ​ការ​។ កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដោយ​រួប​រួម​គោល​ន​យោ​បាយ​ជន​ជាតិ​ចំ​នួន​ ១១៨ ដូច្នេះ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ថ្លឹង​ថ្លែង​ យក​ចិត្ត​ទុក​ដាក់​ប្រ​គល់​ជូន​ក្រ​សួង​ជំ​នាញ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​ជន​ជាតិ​ ទទួល​បន្ទុក​ សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ពាក់​ព័ន្ធ​អនុ​វត្ត​សមាស​ភាគ​ទី​ ២។

កំ​ណត់​ច្បាស់​នូវ​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​ជា​ចាំ​បាច់​រវាង​បណ្តា​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​ ភារ​កិច្ច​បក​ស្រាយ​ បែង​ចែក​សិទ្ធិ​ភ្ជាប់​ជា​មួយ​ប្រ​ភព​ធន​ធាន​ជូន​ភូមិ​ភាគ​ បង្កើន​តួ​នា​ទី​របស់​ថ្នាក់​ឃុំ​ក្នុង​ការ​ចាត់​ចែង​អនុ​វត្ត​ មាន​យន្ត​ការ​ត្រួត​ពិនិត្យ​ដើម្បី​គ្រប់​គ្រង​ហា​និភ័យ​ ជៀស​វាង​ការ​បែង​ចែក​រាយ​ប៉ាយ។

សេចក្តី​ប្រ​កាស​ក៏​បាន​បញ្ជាក់​ច្បាស់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​ កំ​ណត់​ឱ្យ​បាន​ច្បាស់​លាស់​មុខ​សញ្ញា​ទទួល​ផល​ ធានា​ភាព​ច្បាស់​លាស់​ មាន​ចំណុច​គន្លឹះ​ អា​ទិ​ភាព​ប្រ​ភព​ធន​ធាន​ បង្កើន​កម្រិត​ផ្តល់​ផ្ទេរ​ទុន​សម្រាប់​ឃុំ​ដែល​លំបាក​ខ្លាំង​ ឃុំ​ក្រី​ក្រ​តំបន់​ជន​ជាតិ​ភាគ​តិច​ តំបន់​ភ្នំ​ ទិស​ដៅ​រួម​និង​លម្អិត​គប្បី​បរិ​មាណ​បាន​ធានា​លទ្ធ​ភាព​អនុ​វត្ត​បាន​សម​ស្រប​ជា​មួយ​ប្រ​ភព​ធន​ធាន​និង​បរិ​ការណ៍​នៃ​ដំ​ណាក់​កាល​២០២៦ - ២០៣០ ជៀស​វាង​ការ​កំ​ណត់​ទិស​ដៅ​ធំ​ពេក​ ខ្ពស់​ពេក។

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​សំ​ណូម​ពរ​ធ្វើ​ឱ្យ​ច្បាស់​លាស់​នូវ​មូល​ដ្ឋាន​កសាង​ប្រ​ភព​ធន​ធាន​សរុប​ដែល​កៀរ​គរ​អនុ​វត្ត​កម្ម​វិធី​រួម​បញ្ចូល​ មាន​ការ​ប្រៀប​ធៀប​ សម​ស្រប​ និង​ស្មើ​ភាព​ជា​មួយ​កម្ម​វិធី​ចំ​នួន​៣​នៃ​ដំ​ណាក់​កាល​មុន​ ស្រាវ​ជ្រាវ​កំ​ណត់​ច្បាស់​លាស់​នូវ​ប្រ​ភព​ធន​ធាន​សម្រាប់​សមាស​ភាគ​នី​មួយៗ​ គិត​គូរ​រចនា​សម្ព័ន្ធ​ប្រ​ភព​ទុន​ និង​លទ្ធ​ភាព​កៀរ​គរ​ ជៀស​វាង​ភាព​ផ្ទុយ​គ្នា​រវាង​ទិស​ដៅ​និង​ប្រ​ភព​ធន​ធាន​ វាយ​តម្លៃ​ឱ្យ​បាន​ល្អិត​ល្អន់​លទ្ធ​ភាព​ពង្រាយ​ទុន​បដិ​ភាគ​របស់​ភូមិ​ភាគ​ និង​សហ​គមន៍ កំ​ណត់​សមា​មាត្រ​ទុន​បដិ​ភាគ​សម​ស្រប​ចំ​ពោះ​ភូមិ​ភាគ​ដែល​លំបាក​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំបន់​ភ្នំ...៕

ប្រ​ភព​ữ Vietnamnet.vn - សុផន  

ចែករំលែកអត្ថបទ