វិទ្យាស្ថាននយោបាយតំបន់៤ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអនុវត្តគោលនយោបាយជនជាតិនិងសាសនានៅតំបន់វាលរាបទន្លេគឺវឡុងនាបច្ចុប្បន្ន។

អ្នកតំណាងចូលរួមក្នុងអង្គសិក្ខាសាលា។ រូបថត៖ ង៉ុកក្វៀង
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងស្វឹងផុង នាយករងនៃវិទ្យាស្ថាននយោបាយតំបន់៤; បណ្ឌិតត្រឹងហ្វាងហ៊ីវ ប្រធានគណៈគ្រប់គ្រងវិទ្យាសាស្ត្រនិងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថាននយោបាយតំបន់៤; មហាបរិញ្ញា ង្វៀងក្វឹងផុង អនុប្រធានផ្នែកជនជាតិនិងសាសនា វិទ្យាស្ថាននយោបាយតំបន់៤ ជាអធិបតីក្នុងអង្គសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានផ្ដោតលើការធ្វើឱ្យជាក់ច្បាស់នូវតួនាទីនិងអត្ថន័យនៃគោលនយោបាយជនជាតិនិងសាសនា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធានាការពារជាតិ សន្តិសុខនៅតំបន់វាលរាបទន្លេគឺវឡុងក្នុងដំណាក់កាលបច្ចុប្បន្ន; វាយតម្លៃស្ថានភាពការងារជនជាតិនិងសាសនានៅតាមភូមិភាគ; លទ្ធផលសម្រេចបាន ចំណុចខ្វះខាត មូលហេតុនិងបញ្ហាប្រឈម; តួនាទីរបស់រណសិរ្ស អង្គការនយោបាយ-សង្គមនិងស្ថាប័នអភិបាលកិច្ច ក្នុងការអនុវត្តគោលនយោបាយជនជាតិនិងសាសនា។ បណ្តាបទអន្តរាគមន៍ កិច្ចពិភាក្សា ផ្តោតលើសំណើដំណោះស្រាយដែលអាចធ្វើទៅបានព្រមៗគ្នា ដើម្បីបង្កើនគុណភាពធនធានមនុស្សក្នុងជនជាតិភាគតិចនិងសាសនា; ធ្វើឱ្យសុក្រឹតយន្តការគោលនយោបាយ សមស្របជាមួយនឹងលក្ខណៈពិសេសនៃតំបន់; ពង្រីកឱ្យកាន់ទូលាយនូវទម្រង់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បង្កការងារធ្វើនិងកាត់បន្ថយភាពក្រីក្រដោយចីរភាព; ពង្រឹងការចងសម្ព័ន្ធរវាង “រដ្ឋ - អ្នកវិទ្យាសាស្ត្រ-អាជីវកម្ម-កសិករ - វត្តអារាម”; បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខព្រំដែន។ ផ្តោតសំខាន់លើការរក្សាអត្តសញ្ញាណវប្បធម៌ ធានាយុត្តិធម៌សង្គម។ល។
គណៈកម្មការរៀបចំសិក្ខាសាលា នឹងសម្រង់ជ្រើសរើសបទអន្តរាគមន៍ និងខ្លឹមសារនៃកិច្ចពិភាក្សា ដើម្បីចងក្រងជារបាយការណ៍ និងដាក់ជាសំណើជូនបក្ស រដ្ឋ វិទ្យាស្ថាននយោបាយជាតិហូជីមិញ និងគណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគ រួមចំណែកធ្វើឱ្យសុក្រឹត្យយន្តការគោលនយោបាយ សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពគោលនយោបាយជនជាតិនិងសាសនានៅតំបន់វាលរាបទន្លេគឺវឡុង ជួយជំរុញឱ្យតំបន់វាលរាបទន្លេគឺវឡុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងចីរភាពក្នុងយុគសម័យថ្មី - យុគសម័យឈានឡើងរបស់ជាតិ៕
ង៉ុកក្វៀង - ថាច់ធី