25/08/2025 - 10:39

បើក​យុទ្ធ​នា​ការ​ធា​នា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​បម្រើ​ថ្ងៃ​បុណ្យ​ធំ​ និង​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ 

(កឹង​ធើ) ការិ​យា​ល័យ​ប៉ូលិស​ចរា​ចរណ៍ នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ បើក​យុទ្ធ​នា​ការ​អនុវត្ត​ចំ​ណុច​ខ្ពស់​ធានា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​បម្រើ​ថ្ងៃ​បុណ្យ​ធំ​ និង​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​។​

កម្លាំង​ប៉ូលិស​ចរា​ចរណ៍ នគរ​បាល​ទី​ក្រុង​កឹង​ធើ បើក​យុទ្ធ​នាការ​អនុវត្ត​ចំ​ណុច​ខ្ពស់។
រូបថត៖ នគរបាលទីក្រុងកឹងធើ

ក្នុង​ដំ​ណាក់​កាល​ចំ​ណុច​ខ្ពស់​បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី១ ខែ​សី​ហា​ ឆ្នាំ​ ២០២៥ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២៥ កង​កម្លាំង​ប៉ូលិស​ចរាច​រណ៍​បាន​អនុវត្ត​បធាន​បទ​ឯក​ទេស​ជា​ច្រើន​ ស្ដី​ពី​ការ​វិនិច្ឆ័យ​បទ​ល្មើស​កម្រិត​អាល់​កុល​ ត្រួត​ពិនិត្យ​ទូទៅ​ វិនិច្ឆ័យ​មធ្យោ​បាយ​អា​ជីវ​កម្ម​ ដឹក​ជញ្ជូន​ ត្រួត​ពិនិត្យ​ទូទៅ​នូវ​មធ្យោ​បាយ​បំ​ពាក់​ឧបករណ៍​បូម​ខ្សាច់​ ក្រួស​ និង​ដឹក​ជញ្ជូន​ខ្សាច់​ ក្រួស​ តាម​ផ្លូវ​ទឹក​ក្នុង​ស្រុក​របស់​នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍ និង​ចំ​ណុច​កំ​ពូល​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ធានា​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​របស់​នគរ​បាល​ទីក្រុង។​

ទន្ទឹម​នឹង​នោះ​ កង​កម្លាំង​ប៉ូលិស​ចរា​ចរណ៍​បាន​បង្កើន​កិច្ច​សហ​ការ​ឃោស​នា​ អប់រំ​ច្បាប់​ស្ដី​ពី​សណ្ដាប់​ធ្នាប់​ សុ​វត្ថិ​ភាព​ចរា​ចរណ៍ ជា​ពិ​សេស​ចំ​ពោះ​បទ​ល្មើស​ដែល​ត្រូវ​បាន​កំ​ណត់​ថា​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍; លទ្ធ​ផល​នៃ​ការ​វិនិច្ឆ័យ​ករណី​ប្រ​ណាំង​ម៉ូតូ​ខុស​ច្បាប់​ បង្ក​អុក​ឡុក​ធ្វើ​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​សា​ធា​រណៈ​ ប្រ​ឆាំង​នឹង​អ្នក​បំ​ពេញ​ភារ​កិច្ច; ត្រួត​ពិនិត្យ​មធ្យោ​បាយ​ពង្រីក​ទំ​ហំ​បន្ថែម​ ដឹក​ហួស​ចំ​ណុះ​ លើស​ទំ​ហំ​កំ​ណត់; ប្រ​ព្រឹត្ត​ល្មើស​អំ​ពី​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ពាក់​ព័ន្ធ​ដល់​វ័យ​សិស្សា​នុសិស្ស​។ល។​

តាម​រយៈ​ការ​អនុវត្ត​ចំ​ណុច​ខ្ពស់​ នគរ​បាល​ទី​ក្រុង​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​៣​លក្ខ​ឋាន​ លើក​កម្ពស់​ស្មារតី​សហ​គមន៍​ក្នុង​ការ​ចូល​រួម​ចរា​ចរណ៍ រួម​ចំ​ណែក​កសាង​បរិស្ថាន​ចរា​ចរណ៍​ស៊ី​វិ​ល័យ​និង​សុវត្ថិ​ភាព៕​

យោង៖ កា​សែត​កឹង​ធើ - បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ