12/08/2025 - 09:00

គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ 

ប៉ុន្មាន​ឆ្នាំ​ជិត​នេះ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​បក្ស​ រដ្ឋ​ និង​ការ​ដឹក​នាំ​យ៉ាង​ជិត​ដិត​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ទើប​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ឃុំ​វិញ​ហាយ ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​និង​ប្រ​សិទ្ធ​ភាព​។​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ រីក​ចម្រើន​ឡើង។​

បង​ត្រឹង​កុង​ (ខាង​ឆ្វេង​) នៅ​ភូមិ​វិញ​ថាញ់ B ឃុំ​វិញ​ហាយ ក្រុង​កឹង​ធើ លំ​នឹង​ជីវ​ភាព ​អា​ស្រ័យ​ប្រ​ភព​ទុន​គោល​នយោ​បាយ​សង្គម​។​ រូប​ថត​៖ ថាញ់​វ៉ាង​

គ្រួ​សារ​បង​ត្រឹង​កុង​ នៅ​ភូមិ​វិញ​ថាញ់ B ឃុំ​វិញ​ហាយ ជាគ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ផ្ដើម​ពី​ប្រ​ភព​ទុន​គោល​នយោ​បាយ​សង្គម។​ ពេល​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ បង​កុង​ រ៉ាយ​រ៉ាប់៖ “កាល​ពី​មុន​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​លំ​បាក​ ដោយ​សារ​គ្មាន​ដី​ផលិត​កម្ម​ ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​តែង​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​ចិញ្ចឹម​ជី​វិត។​ ឆ្នាំ​ ២០២២ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ឧទ្ទេស​នាមបុល​ទុន​ ៩០ លាន​ដុង​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ពេល​បុល​បាន​ប្រាក់​ខ្ញុំ​ចាប់​ផ្ដើម​ប្រ​កប​របរ​លក់​សាច់​ជ្រូក​ ត្រី​ មាន់​ ទា ក្នុង​មួយ​ថ្ងៃ​ៗ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៥០០.០០០ ដុង”។​

ទន្ទឹម​នឹង​ការ​បង្ក​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​វិញ​ហាយ នៅ​ទាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ ផ្លាស់​ប្ដូរ​មុខ​របរ​ ទឹក​ស្អាត​ជូន​ជន​រួម​ជាតិ​ខ្មែរ​ ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ទី​១៖ ២០២១​-២០២៥ ដើម្បី​ជួយ​មា​មីង​ក្រី​ក្រ​មាន​លក្ខណ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព។​ តាម​ប្រ​សាសន៍​ សម​មិត្ត​សុក​ដុង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ ឆ្នាំ​ ២០២៤ ឃុំ​បាន​សាង​សង់​ផ្ទះ​ជូន​ ៧៤ គ្រួ​សារ; ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ ១៨ គ្រួ​សារ​និង​ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ​ជូន​ ១០ គ្រួ​សារ​ សរុប​ដើម​ទុន​ជាង​ ៣ ពាន់​លាន​ដុង។​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​ លោក​ឡឹម​បូថា​ នៅ​ភូមិ​តា​សេក ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “ស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​ក្រី​ក្រ គ្មាន​ដី​បង្ក​ប​ង្កើន​ផល​ ប្រាក់​ចំ​ណូល​សំ​ខាន់​បាន​មក​ពី​ការ​ធ្វើ​កម្ម​ករ​សំ​ណង់​ គ្រប់​តែ​ដោះ​ស្រាយ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ម្ល៉ោះ​ហើយ​គ្មាន​សេស​សល់​ប្រាក់​សង់​ផ្ទះ។​ នៅ​ឆ្នាំ​ ២០២៤ បាន​បក្ស​និង​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​  ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​មាន​ផ្ទះ​សម្បែង​សមរម្យ​ លែង​បារម្ភ​ពី​ផ្ទះ​ទ្រុឌ​ទ្រោម​ភ្លៀង​ស្រក់​ទៀត”។​

សម​មិត្ត​សុក​ដុង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “អា​ស្រ័យ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​បាន​ទាន់​ពេល​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទើប​ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​ឃុំ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្បាស់។​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ទូទាំង​ឃុំ​មាន​ ៣១៥ គ្រួ​សារ​ (ឆ្នាំ​ ២០២៣) ថយ​ចុះ​នៅ​ត្រឹម​ ១១៥ គ្រួ​សារ​ (ឆ្នាំ​ ២០២៤); ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​កសាង​រឹង​មាំ; ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បណ្ដុះ​បណ្ដាល​មុខ​របរ​ សម្រេច​តាម​លក្ខឋាន​ដែល​បាន​ដាក់​ចេញ​។ល។​ លទ្ធ​ផល​សម្រេច​បាន​ទាំង​នេះ​ ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​បក្ស​ រដ្ឋ​ ដល់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ក៏​ដូច​ ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ឆន្ទៈ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​មា​មីង​រយៈ​កាល​កន្លង”៕​

       អត្ថ​បទ​និង​រូប​ថត​៖ ថាញ់​វ៉ាង​ -  ថាច់​ធី

ចែករំលែកអត្ថបទ