02/06/2025 - 10:35

ជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង 

ជា​មួយ​នឹង​លក្ខណៈ​ធម្ម​ជាតិ និង​វប្ប​ធម៌​ដ៏​ពិ​សេស​ដោយ​ឡែក តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង មាន​ផលិត​ផល​កសិកម្ម និង​សិប្ប​កម្ម​ប្រ​ពៃ​ណី​ពិ​សេសៗ​ជា​ច្រើន ដូច​ជា​ស្ករ​ត្នោត នំ​ក្រៀប ក្រ​មា សំ​ពត់​ហូល​។ល។ នេះ​ជា​សក្តា​នុភាព​ដ៏​ល្អ​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ភាគ និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន។

សកម្ម​ភាព​ផលិត​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន Palmania។

យោង​តាម​លោក ហ្វិញ​ង៉ុក​ហូ នា​យក​រង​មន្ទីរ​ឧស្សា​ហកម្ម​និង​ពា​ណិជ្ជ​កម្ម ខេត្ត​អាង​យ៉ាង បាន​ឱ្យ​ដឹង​ថា ទោះ​បី​ជា​មាន​ឧត្តម​ភាព​ជា​ច្រើន​ក៏​ដោយ បុ៉ន្តែ​ភាគ​ច្រើន​ផលិត​ផល​ពិ​សេស​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង នា​បច្ចុប្បន្ន​នៅ​តែ​បាន​ផលិត​ដោយ​លក្ខណៈ​តូច​តាច ធ្វើ​ដោយ​ដៃ ខ្វះ​ស្តង់​ដារ​លើ​ការ​វេច​ខ្ចប់ ស្លាក​សញ្ញា​និង​វិញ្ញា​បន​ប័ត្រ​គុណ​ភាព។ គ្រួ​សារ​ជា​ច្រើន​នៅ​តែ​លក់​ទំ​និញ​តាម​រយៈ​ឈ្មួញ​កណ្តាល​តម្លៃ​មិន​លំ​នឹង ហើយ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​បណ្តាញ​ចែក​ចាយ​ទំ​នើប​នៅ​ឡើយ​។ល។ ដូច្នេះ ហើយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ខេត្ត​អាង​យ៉ាង​បាន​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ជំ​រុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

លោក​ស្រី ចូវ​ង៉ុក​យ៉េវ ម្ចាស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន Palmania បាន​ចែក​រំ​លែក៖ ចាប់​ពី​ឆ្នាំ ២០២២ Palmania បាន​ខេត្ត​ឧបត្ថម្ភ​ទឹក​ប្រាក់​ជិត ១៤០ លាន​ដុង​ពី​ប្រ​ភព​ទុន​ជំ​រុញ​កសិ​កម្ម​របស់​ភូមិ​ភាគ ដើម្បី​អនុវត្ត​គម្រោង៖ “អនុវត្ត​គ្រឿង​ចក្រ​និង​ឧប​ករណ៍​ទំ​នើបៗ​ក្នុង​ដំ​ណើរ​ការ​ផលិត​ស្ករ​ត្នោត”។ អា​ស្រ័យ​ហេតុ​នោះ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៥ មាន​ផលិត​ផល​ចំ​នួន ៣ គឺ៖ ស្ករ​ត្នោត​ខាប់ ស្ករ​ត្នោត​ផែន​និង​ម្សៅ​ស្ករ​ត្នោត​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល OCOP លំ​ដាប់​ផ្កាយ ៥ ។ នេះ​ជា​កម្លាំង​ចល​ករ​ដ៏​ធំ​សម្រាប់ Palmania បន្ត​អភិវឌ្ឍ​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ជន​ជាតិ​ខ្មែរ នោះ​គឺ​ដើម​ត្នោត​។ល។

លើស​ពី​នេះ ជា​រៀង​រាល់​ឆ្នាំ អាង​យ៉ាង​នៅ​ទាំង​រៀប​ចំ​ឱ្យ​បុគ្គល និង​អង្គ​ភាព​ដែល​ផលិត​និង​ផ្គត់​ផ្គង់​កសិផល​និង​សិប្ប​កម្ម​ប្រ​ពៃ​ណី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ចូល​រួម​កម្ម​វិធី​ជំ​រុញ​ពា​ណិជ្ជ​កម្ម ជំ​រុញ​ការ​ប្រើ​ប្រាស់ ចង​សម្ព័ន្ធ​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ទំ​និញ។ ខេត្ត​ក៏​បាន​ឧបត្ថម្ភ​ដល់អា​ជីវ​កម្ម​ដូច​ជា ផ្សារ​ទំ​នើប​តឺ​សើុង ផ្សារ​ទំ​នើប​ថ្វ័យ​សើុង Co.opmart ផ្សារ​ទំ​នើប​ចើ​មើុយ Co.opmart ជា​ដើម ដើម្បី​រៀប​ចំ​ការ​ដឹក​ទំ​និញ​វៀត​ណាម​ទៅ​កាន់​តំ​បន់​ជន​បទ ជំ​រុញ​ការ​ប្រើ​ប្រាស់ ក៏​ដូច​ជា ចូល​រួម​ការ​ចលនា “ប្រ​ជា​ជន​វៀត​ណាម​អា​ទិភាព​ប្រើ​ប្រាស់​ទំ​និញ​វៀត​ណាម”។ រូប​ភាព​ផ្សព្វ​ផ្សាយ ជំ​រុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​តំបន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិ​ការណ៍​ក្នុង​ស្រុក​ដូច៖ ស្តង់​ឧទ្ទេស​នាម​ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ​នៅ​ថ្ងៃ​ព្រឹត្តិ​ការណ៍​ធំៗ ដូច​ថ្ងៃ​ទី ៣០ ខែ​មេ​សា​និង​ថ្ងៃ​ទី ១ ខែ​ឧសភា ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ទី ២ ខែ​កញ្ញា ជា​ពិ​សេស​គឺ​នៅ​ឱកាស​ពិធី​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ ដូច៖ បុណ្យ​សែន​ដូន​តា រៀប​ចំ​បង្ហោះ​ប៉ាល់​ឡុង លោត​ឆ័ត្រ​យោង បង្ហោះ​ខ្លែង​សិល្បៈ​។ល។ ទន្ទឹម​នឹង​នោះ ខេត្ត​អាង​យ៉ាង នៅ​ទាំង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​ប្រ​ចាំ​ដល់​អង្គ​ការ និង​បុគ្គល​អំពី​គោល​បំ​ណង និង​អត្ថ​ន័យ​នៃ​កម្ម​វិធី OCOP “ឃុំ​មួយ​ផលិត​ផល​មួយ” ទាក់​ទង​នឹង​ផល​ប្រ​យោជន៍​តម្លៃ​សេដ្ឋ​កិច្ច និង​តម្លៃ​មនុស្ស​ធម៌។ អា​ស្រ័យ​ហេតុ​នេះ បាន​លើក​កម្ពស់​ការ​យល់​ដឹង បង្កើន​ការ​សាយ​ភាយ ការ​យល់​ស្រប និង​ការ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​កម្មវិធី។ សហ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​វិធី​សាស្ត្រ Livestream ការ​ដាក់​លក់​លើ TikTok ផ្សារ​អេ​ឡិច​ត្រូ​និក​។ល។

លោក​ហ្វិញ​ង៉ុក​ហូ បាន​ចែក​រំលែក៖ ជំ​រុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​មិន​ត្រឹម​តែ​ជា​ដំ​ណោះ​ស្រាយ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មធ្យោ​បាយ​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​ទៀត​ផង។ ព្រោះ​ផលិត​ផល​នីមួយៗ ដូច​ជា​ស្ករ​ត្នោត ក្រ​មា​។ល។ របស់​ជន​ជាតិ​ខ្មែរ បង្កប់​នូវ​តម្លៃ​ប្រ​ពៃ​ណី និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ជន​ជាតិ​ភាគ​តិច។ ការ​ឧបត្ថម្ភ​ជន​រួម​ជាតិ​កសាង​ម៉ាក​យី​ហោ និង​បង្ខិត​ជិត​ទី​ផ្សារ​ទំ​នើប គឺ​ជា​មធ្យោ​បាយ​មួយ​ដើម្បី​បង្កើត​មុខ​របរ​រក​ស៊ី​ជា​យូរ​អង្វែង ទន្ទឹម​នឹង​នោះ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង៕

      ថាញឡុង -ប្រែ​សម្រួល៖ សុផន

ចែករំលែកអត្ថបទ