“ជាជនជាតិខ្មែរ រួសរាយរាក់ទាក់ សកម្មនិងធ្វើបានកិច្ចការជាច្រើនមានប្រយោជន៍ដល់ប្រជាជន ម្ល៉ោះហើយបងស្រីបានប្រជាជនស្រឡាញ់រាប់អាននិងជឿទុកចិត្ត។ បងស្រីក៏ជាគំរូលេចធ្លោក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបទហូជីមិញរបស់ភូមិភាគ”។

បងស្រី នាងសុខមន្ថា។
នោះគឺជាពាក្យ “ស្ងើចសរសើរ” របស់លោកចៅចឿង អនុលេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំចូវឡាំង ស្រុកទ្រីតូង ខេត្តអាងយ៉ាង ពេលគាត់បញ្ជាក់ ឱ្យដឹងអំពីបងស្រី នាងសុខមន្ថា លេខាសាខាបក្ស និងជាប្រធានភូមិភ្នំពីរ។ ពីព្រោះបងស្រីគាត់តែងសកម្ម និងធ្វើបានកិច្ចការជាច្រើនមានប្រយោជន៍ដល់ប្រជាជននៅភូមិភាគ។
ភ្នំពីរជាភូមិមានគ្រួសារជនរួមជាតិខ្មែររស់នៅចំនួន ៣៥៤/៣៨០ គ្រួសារ។ បងស្រី សុខមន្ថា ឱ្យដឹង៖ ក្នុងដំណើរច្បាមមូលដ្ឋាន គាត់សង្កេតឃើញថា ប្រជាជននៅភូមិភ្នំពីរមានតម្រូវការពង្រីកផ្លូវគមនាគមន៍ជនបទ ផ្លូវចេញទៅវាលស្រែ និងបំពាក់ភ្លើងបំភ្លឺផ្លូវនៅតាមភូមិស្រុក។ ដូច្នេះបញ្ហានេះ ត្រូវបានដាក់បញ្ចូលភ្លាមក្នុងសេចក្តីសម្រេចចិត្តមហាសន្និបាតសាខាបក្សភូមិភ្នំពីរ អាណត្តិកាល ២០២៣ - ២០២៥ ដោយមានការឯកភាពខ្ពស់ពីបក្ខជនទាំងអស់។

ដងផ្លូវតភ្ជាប់ចូវឡាំងជាមួយនឹងផ្លូវ Latina បានរួមចំណែកធ្វើឱ្យមានភាពងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្ម ជំរុញផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរនៅភូមិភាគទាំងពីរ។
ជាមួយនឹងតួនាទីជាលេខាសាខាបក្ស - ប្រធានភូមិ បងស្រីបានកសាងផែនការធ្វើឱ្យទៅជាភាពជាក់ស្តែង និងរៀបចំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត។ ពិសេសក្នុងផែនការ បងស្រីបានគូសបញ្ជាក់ពីការរួមចំណែក ១០០% ពីសំណាក់ប្រជាជន។ “ជីវភាពរបស់ប្រជាជននៅភ្នំពីរជាសំខាន់គឺប្រកបរបរកសិកម្ម លក់ដូរជាលក្ខណៈគ្រួសារ និងមួយផ្នែកទៅធ្វើការនៅក្រៅខេត្ត ទើបនៅជួបការលំបាកច្រើន។ ហេតុនោះ ខ្ញុំតែងចុះទៅមូលដ្ឋាន ដើម្បីស្វែងយល់ពីការលំបាក និងគោលបំណងរបស់ប្រជាជន។ ក្រៅពីនោះ ខ្ញុំនៅទាំងសហការជាមួយគណៈ ផ្នែក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងអង្គការនយោបាយសង្គម រួមជាមួយនឹងព្រះចៅអធិការ និងអាចារ្យគណៈកម្មការវត្តខ្មែរទាំង ២ នៅលើភូមិសាស្រ្ត។ ផ្តើមពីនោះ ខ្ញុំឃោសនា ចលនាប្រជាជនឱ្យយល់កាន់តែច្បាស់ពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនដើម្បីពួកគាត់យល់ច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការកសាងភូមិស្រុក”។
ពេលសួរអំពីសំណង់មួយដែលលេចធ្លោ បងស្រី នាងសុខមន្ថា បាននិយាយរៀបរាប់ដោយក្តីរីករាយ។ ពីមុន ដើម្បីទៅកាន់តំបន់ Latina ប្រជាជនបានត្រឹមតែធ្វើដំណើរតាមភ្លឺស្រែដែលមានផ្លូវលំប៉ុណ្ណោះ។ រដូវប្រាំងអាចធ្វើដំណើរបានចំណែក រដូវវស្សាគ្មានសុវត្ថិភាពឡើយ។ បន្ទាប់ពីបានចុះទៅត្រួតពិនិត្យ និងស្ទង់មតិប្រជាជនជាច្រើនលើក បងស្រីសម្រេចចិត្តចលនាប្រជាជនបរិច្ចាគដី ដើម្បីកសាងផ្លូវជនបទឆ្លងកាត់ទៅផ្លូវ Latina។ “ដំបូងឡើយ គ្រួសារមួយចំនួនមិនឯកភាព ប៉ុន្តែពេលយើងខ្ញុំចុះទៅបញ្ចុះបញ្ចូល ពួកគាត់មិនត្រឹមតែយល់ព្រមបរិច្ចាគដីប៉ុណ្ណោះទេ ថែមទាំងរួមជាមួយ នឹងភូមិភាគចលនាកម្លាំងពលកម្ម និងឧបត្ថម្ភយ៉ាងសកម្មក្នុងដំណើរការកសាងផ្លូវប្រវែង ៣១៥ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ បានសម្រេចរួចរាល់ទៀតផង។ល។ ចាប់តាំងពីដងផ្លូវបានបើកនៅចូវឡាំង មានភាពអ៊ូអរនិងរស់រវើក។ ពីព្រោះប្រជាជនងាយនឹងធ្វើដំណើរទៅកាន់តំបន់ Latina ទស្សនាទេសភាពស្រស់ស្អាត រួចវិលមកចូវឡាំងភ្លក់មុខម្ហូបអាហារ ពិសេសរបស់ភូមិភាគ ដូចជា៖ បុកល្ហុង សាច់គោអាំង និងបាញ់កាញ់ឈរចាំជាដើម” បងស្រី មន្ថា បានអួតដូច្នេះ។
មិនត្រឹមតែមានដងផ្លូវដូចពោលខាងលើនោះទេ “បូកសរុបបណ្តោះអាសន្នដល់ចុងឆ្នាំ ២០២៤ បងស្រី នាងសុខមន្ថា រួមជាមួយនឹងសាខាបក្សភូមិ បានចលនាប្រជាជនបរិច្ចាគដី ដំណាំឈើហូបផ្លែ កម្លាំងពលកម្ម បំពាក់ភ្លើងបំភ្លឺផ្លូវ។ល។ នៅដងផ្លូវជាច្រើន គិតជាទឹកប្រាក់រាប់រយលានដុង។ បងស្រីបានភូមិភាគស្ងើចសរសើរក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ” លោកចៅចឿង បានចែករំលែកដូច្នេះ៕
ថាញឡុង-វិមាន