ច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០០៨ បានកំណត់ យានជំនិះដូចខាងក្រោមនេះ មានសិទ្ធិអាទិភាពបើកបរទៅមុនយានជំនិះដទៃ នៅពេលឆ្លងកាត់ផ្លូវប្រសព្វគ្នាពីទិសណាមួយតាមលំដាប់លំដោយ៖ រថយន្តពន្លត់អគ្គិភ័យកំពុងអនុវត្តភារកិច្ច; រថយន្តយោធា រថយន្តនគរបាលក្នុងបេសកកម្មបន្ទាន់ ក្រុមរថយន្តដែលនគរបាលដឹកនាំផ្លូវ; រថយន្តសង្រ្គោះអ្នកជំងឺដែលកំពុងអនុវត្តភារកិច្ច សង្រ្គោះបន្ទាន់; រថយន្តថែរក្សាទំនប់ រថយន្តអនុវត្តភារកិច្ចជម្នះគ្រោះធម្មជាតិ ជំងឺឆ្លងរាលដាល ឬរថយន្តដែលអនុវត្តភារកិច្ចក្នុងស្ថានភាពបន្ទាន់ តាមសេចក្ដីកំណត់នៃច្បាប់; ក្បូនរថយន្តដង្ហែសព្វ។ ពេលមានសញ្ញាអំពីរថយន្តដែលមានសិទ្ធិអាទិភាព អ្នកចូលរួមចរាចរណ៍ត្រូវបន្ថយល្បឿន ជៀសឬឈប់យានជំនិះក្បែរចិញ្ចើមផ្លូវខាងស្ដាំដៃដើម្បីបើកផ្លូវ; ហាមរារាំងយានជំនិះ ដែលមានសិទ្ធិអាទិភាព។
រូបជាឧទាហរណ៍ ។
យោងតាមអនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP និងអនុក្រឹត្យលេខ១២៣/២០២១/NĐ-CP ធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១០០/ ២០១៩/NĐ-CP៖ អ្នកបើកបររថយន្តនិងយានជំនិះស្រដៀងគ្នាមិនបើកផ្លូវ ឬរារាំងយានជំនិះមានសិទ្ធិអាទិភាពដែលកំពុងបញ្ចេញសញ្ញាអាទិភាពអនុវត្តភារកិច្ច នឹងត្រូវពិន័យជាប្រាក់ពី៦-៨លានដុង។ ក្រៅពីពិន័យជាប្រាក់ អ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងត្រូវពិន័យបន្ថែម គឺដកហូតប័ណ្ណបើកបររយៈពេលពី២-៤ខែ។ អ្នកបើកបរម៉ូតូមិនបើកផ្លូវ ឬរារាំងយានជំនិះដែលមានសិទ្ធិអាទិភាពអនុវត្តភារកិច្ចនឹងត្រូវពិន័យជាប្រាក់ ពី ១-២ លានដុង។ ក្រៅពីពិន័យជាប្រាក់ អ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងត្រូវពិន័យបន្ថែម ដោយការដកហូតប័ណ្ណបើកបររយៈពេលពី ១- ៣ខែទៀតផង៕
តៀកញ៉ុង - ថាច់ធី