មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/11/2024 - 16:47

នា​រីប្រ​ធាន​ភូមិ​ "ពី​រពូកែ​" 

អា​ស្រ័យ​អស់​ពី​ចិត្ត​ជា​មួយ​ការ​ងារ​និង​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​ បង​ស្រី​ ត្រឿង​ធីធូ​ថាវ ប្រ​ធាន​ភូមិ​ពពុះ​ទឹក​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។​

នា​រីប្រ​ធាន​ភូមិ​ “ពី​រពូកែ​” ត្រឿង​ធីធូ​ថាវ។​

បង​ស្រី​ធូថាវ ធ្លាប់​ជា​សមាជិក​សាខា​សមា​គមនា​រីភូមិ​ម្នាក់ បន្ទាប់​ពី​ជាប់​ឆ្នោត​ប្រ​ធាន​ភូមិ​ពពុះ​ទឹក​នៅ​ឆ្នាំ​២០១១។​ អា​ស្រ័យ​យល់​ច្បាស់​ពី​ភូមិ​សាស្រ្ត​ បង​ស្រី​ធូថាវ ក៏​មាន​លក្ខណ​សម្បត្តិ​ក្នុង​ការ​កៀរ​គរ​មាមីង​ខ្មែរ​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក។​ បង​ស្រី​ធូថាវ ឱ្យ​ដឹង៖ “កាល​ពី​មុន​ ភូមិ​ពពុះ​ទឹក​ត្រូវ​បាន​ចាត់​ទុក​ជា​តំ​បន់​ក្ដៅ​អំ​ពី​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ ពិសេស​គឺគ្រឿង​ញៀន​ ឆក់​ប្លន់​ លួច​របស់​របរ។ល។​ ពេល​យប់​ក៏​មិន​សូវ​មាន​អ្នក​ណា​ចេញ​ផ្លូវ​ដែរ។​ មូល​ហេតុ​អា​ស្រ័យ​នៅ​ជាប់​ព្រំ​ប្រ​ទល់​នឹង​ក្រុង​សុក​ត្រាំង​ ផ្លូវ​ស្ងាត់​ គ្មាន​ភ្លើង​បំ​ភ្លឺ​និង​គ្មាន​កា​មេរ៉ា​សន្តិ​សុខ។ល។​ ពេល​ទទួល​ភារ​កិច្ច​ ខ្ញុំ​រួម​ជា​មួយ​នឹង​បក្ខ​ជន​ឯទៀត​ក្នុង​សាខា​បក្ស​ កៀរ​គរ​មាមីង​ខ្មែរ​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សុខ​សាន្ត”។​ យោង​តាម​នោះ​ បង​ស្រី​ធូថាវ បាន​កៀរ​គរ​នា​រីក​សាង​គ្រួ​សារ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់នូវ​សេចក្ដី​កំ​ណត់​របស់​ច្បាប់។​ ពិ​សេស​ បង​ស្រី​ធូ​ថាវ បាន​កៀរ​គរ​មាមីង​ខ្មែរ​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជាង​ ១០០ លាន​ដុង​ ដំ​ឡើង​អំ​ពូល​ភ្លើង​ផ្លូវ​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ បំ​ពាក់​កា​មេរ៉ា​សន្ដិសុខ​ ដាំ​ផ្កា។ល។​ ធ្វើ​ឱ្យ​ភូមិ​ស្រុក​ភ្លឺ​ បៃ​តង​ ជ្រះ​ស្អាត​ សុវត្ថិ​ភាព។​ បង​ស្រី​ ឡេ​គឹម​ភឿង ឱ្យ​ដឹង៖ “ចាប់​ពី​ថ្ងៃ​មាន​អំ​ពូល​ភ្លើង​អគ្គិ​សនី​បំ​ភ្លឺ​ផ្លូវ​ និង​កា​មេរ៉ា​សន្ដិសុខ​ ស្ថាន​ភាព​លួច​របស់​របរ​ ឆក់​ប្លន់​ គ្រឿង​ញៀន។ល។​ ក៏​បាត់​ស្ងាត់​ មាមីង​យើង​គ្រប់​គ្នា​លំ​នឹង​ចិត្ត​ពលកម្ម​ផលិត។​ រាល់​សកម្ម​ភាព​ការ​ងារ​របស់​បង​ស្រី​ ថាវ សុទ្ធ​តែ​ដើម្បី​ផល​ប្រ​យោជន៍​របស់​មាមីង​ និង​ការ​រីក​ចម្រើន​ភូមិ​ស្រុក​ ទើប​គ្រប់​គ្នា​ជឿ​ជាក់​ និង​គាំ​ទ្រ។​ ចំ​ពោះ​រូប​ខ្ញុំ​ អា​ស្រ័យ​បាន​ការ​ឧបត្ថម្ភ​របស់​បង​ស្រី​ធូថាវ ទើប​ខ្ញុំ​បុល​បាន​ទុន​សម្រាប់​ពង្រីក​និង​រក្សា​មុខ​របរ​ធ្វើ​ផ្កា​ពី​ដី​ឥដ្ឋ លំ​នឹង​ជីវ​ភាព​”។​ ទន្ទឹម​នឹង​នោះ​ រៀង​រាល់​ឆ្នាំ​បង​ស្រី​ធូ​ថាវ នៅ​ទាំង​កៀរ​គរ​សប្បុរស​ជន​រួម​វិភាគ​ទាន​អង្ករ​ ទឹក​ប្រាក់ គ្រឿង​ឧបភោគ​បរិភោគ​និង​អំ​ណោយ​ជា​ច្រើន​ឯ​ទៀត​ ដើម្បី​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​នៅ​ក្នុង​ភូមិ​ភាគ​ជា​ដើម។​

បង​ស្រី​ត្រឿង​ធីធូថាវ កំ​ពុង​ដាក់​ចំ​ណី​ឱ្យ​គោ។

មិន​ត្រឹម​តែ​ទទួល​ការ​ខុស​ត្រូវ​ជា​មួយ​នឹង​ការ​ងារ​ប៉ុណ្ណោះ​ទេ​ បង​ស្រី​ធូថាវ នៅ​ទាំង​ជា​គំ​រូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ធ្វើ​មាន​ទៀត​ផង។​ ផ្ដើម​ពី​មាន​ដី​ ៤ កុង​ ក្រោយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​រក​ស៊ី​ មក​ទល់​បច្ចុប្បន្ន​ បង​ស្រី​ ធូ​ថាវ មាន​ដី​រហូត​ដល់​១៧​កុង។​ ក្នុង​នោះ​ មាន​ ៥ កុង​សម្រាប់​ដាំ​បន្លែ​បង្ការ​ប្រ​មូល​ផល​ខួប​ឆ្នាំ​ ដី​ ២ កុង​ដាំ​ស្មៅ​សម្រាប់​ចំ​ណី​គោ​និង​ដី​ ១០ កុង​ទៀត​ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់។​ លោក​ថាច់​តា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភូមី ឱ្យ​ដឹង​៖ “ត្រឿង​ធីធូ​ថាវ គឺ​បក្ខ​ជន​គំ​រូ​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ជា​មួយ​ការ​ងារ​ ម្ល៉ោះ​ហើយ​ ទោះ​ជា​ភារ​កិច្ច​ណា​ក៏​អនុវត្ត​សម្រេច​ល្អ។​ ចំ​ណុច​ល្អ​របស់​សមមិត្ត​ថាវ គឺ​កៀរ​គរ​មាមីង​បរិច្ចាគ​ដី​កសាង​អគារ​វប្បធម៌​ ពង្រីក​ផ្លូវ​ថ្នល់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ទើប​អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​យ៉ាង​ឆាប់​រហ័ស។​ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ទាំង​នោះ​ សមមិត្ត​ថាវ ទទួល​បាន​លិខិត​សរ​សើរ​ជា​ច្រើន​របស់​ស្រុក​ ប័ណ្ណ​សរ​សើរ​បស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​បាន​ស្ងើច​សរ​សើរ​ជា​បក្ខ​ជន​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ”៕​

                                  លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ