មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/10/2024 - 16:18

គ្រូ​ឧទ្ទេស​ថាច់​សីហា​

អស់​រយៈ​កាល​ជាង​ ៧ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ គ្រូ​ឧទ្ទេស​ថាច់​សីហា​ បំ​ពេញ​ការ​ងារ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ តែង​បាន​និស្សិត​ អា​ណា​ព្យា​បាល​និស្សិត​ មិត្ត​រួម​អា​ជីព​គោ​រព​រាប់​អាន។​

គ្រូ​ឧទ្ទេស​ថាច់​សីហា​ក្នុង​ម៉ោង​បង្រៀន។​

លោកស្រី​ បណ្ឌិត​ ង៉ោ​សុភា​ នា​យិកា​មហា​វិទ្យា​ល័យ​ភា​សា​- វប្បធម៌​- វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ ឱ្យ​ដឹង៖ “គ្រូ​ឧទ្ទេស​ថាច់​សីហា​ ជាអតីត​និស្សិត​របស់​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ សីហា​ បាន​ជ្រើស​នៅ​មក​សា​លា​ដើម្បី​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​និង​ចូល​រួម​បង្ហាត់​បង្រៀន​នៅ​សា​លា។​ ថ្មី​ៗ​នេះ​ លោក​គ្រូ​ថាច់​សី​ហា​ ឆ្លៀត​រៀន​ភា​សា​ចិន​បន្ថែម​ រួច​ក៏​បាន​ទទួល​អា​ហា​រូប​ករណ៍​របស់​រដ្ឋា​ភិបាល​ចិន។​ នេះ​ជា​អា​ហា​រូប​ករណ៍​វាយ​តម្លៃ​របស់​រដ្ឋា​ភិបាល​ចិន​សម្រាប់​រដ្ឋា​ភិបាល​វៀត​ណាម។​ បច្ចុប្បន្ន​ លោក​គ្រូ​ថាច់​សីហា​ ចេះ​ភាសា​ខ្មែរ​ ភាសា​អង់​គ្លេស​ និង​ភាសា​ចិន។​ ពេល​លោក​គ្រូ​ថាច់​សី​ហា​ បញ្ចប់​ការ​សិក្សា​ពី​ប្រ​ទេស​ចិន​ សាលា​នឹង​បង្ក​លក្ខណៈ​ដើម្បី​លោក​គ្រូ​សី​ហា​ អភិវឌ្ឍ​ថែម​ទៀត​នូវ​ការ​សិក្សា​ដែល​គាត់​បាន​ជ្រើស​រើស”។​

គ្រូ​ឧទ្ទេស​ថាច់​សីហា​ បំ​ពេញ​ការ​ងារ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ តាំង​ពី​ឆ្នាំ​ ២០១៧ ដោយ​ទទួល​បន្ទុក​ការ​ងារ៖ បង្ហាត់​បង្រៀន​ ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​និង​បម្រើ​សហ​គមន៍។​ បំ​ពេញ​ការ​ងារ​នៅ​សា​លា​ ក្រៅ​ពី​អនុវត្ត​បាន​ល្អ​ការ​បង្ហាត់​ បង្រៀន​ គ្រូ​ឧទ្ទេស​ថាច់​សីហា​ នៅ​ទាំង​ចូល​រួម​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ក្នុង​មុខ​តំ​ណែង​សាស្រ្តា​ចារ្យ​ រដ្ឋ​កំ​ណត់​ ដូច​៖ ចង​ក្រង​វចនា​នុក្រម​ពីរ​ភាសា​វៀត​ - ខ្មែរ​, ខ្មែរ​ - វៀត; និង​ពិនិត្យ​វាយ​តម្លៃ​អំ​ពី​ភាសា​ខ្មែរ​ជំ​នាញ​ផ្នែក​ព័ត៌​មាន​វិទ្យា; ឧបករណ៍​ចង​ក្រង​វចនា​នុក្រម​ពីរ​ភា​សា​វៀត​ - ខ្មែរ​ អំ​ពី​បញ្ហា​ព្រំ​ដែន​ពាក្យ​ក្នុង​ភាសា​ខ្មែរ; ចង​ក្រង​បង្កើត​ឯក​សារ​បម្រើ​ដល់​ការ​បង្ហាត់​បង្រៀន។​ល។​ មក​ទល់​ពេល​នេះ​ ប្រ​ធាន​បទ​និង​គម្រោង​វិទ្យា​សាស្ត្រ​ទាំង​នោះ​ ត្រូវ​បាន​ប្រ​កាស​ជា​សា​ធារ​ណៈ​និង​ពិនិត្យ​ទទួល​ស្គាល់។​ ក្នុង​ដំ​ណើរ​ការ​បង្ហាត់​បង្រៀន​ គ្រូ​ឧទ្ទេស​ថាច់​សី​ហា​ តែង​លើក​កម្ពស់​កម្រិត​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ និង​ដោះ​ដូរ​ចំ​ណេះ​ដឹង​ដោយ​ឥត​ឈប់​ឈរ។​

អនុបណ្ឌិត​ ថាច់​សីហា​ ឱ្យ​ដឹង៖ “ទទួល​បាន​អា​ហា​រូប​ករណ៍​របស់​រដ្ឋា​ភិបាល​ចិន​ គឺ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​ខ្ញុំ​ ហើយ​ជា​ឱកាស​ដើម្បី​ខ្ញុំ​លើក​កម្ពស់​មុខ​ជំ​នាញ​និង​កៀក​ជិត​បរិយា​កាស​អប់រំ​ជឿន​លឿន​ បង្កើត​ឱកាស​ថ្មី​ៗ​ក្នុង​ដំ​ណើរ​អភិវឌ្ឍន៍ លើក​កម្ពស់​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​របស់​ខ្លួន។​ ចំ​ណេះ​ដឹង​និង​បទ​ពិសោធន៍​ដែល​ទទួល​បាន​នឹង​ជួយ​ឱ្យ​ខ្ញុំ​បាន​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ពិសេស​ គឺ​ក្នុង​ការ​អភិវឌ្ឍ​នូវ​កម្ម​វិធី​បណ្តុះ​បណ្តាល​អន្តរ​ផ្នែក​ និង​លើក​កម្ពស់​គុណ​ភាព​បង្ហាត់​បង្រៀន”។​

គ្រូ​ឧទ្ទេស​ថាច់​ង៉ុក​ចូវ​ មិត្ត​រួម​អា​ជីព​ជា​មួយ​នឹង​គ្រូ​ឧទ្ទេស​ថាច់​សី​ហា​ ឱ្យ​ដឹង៖ “ក្នុង​ការ​បង្ហាត់​ បង្រៀន​ លោក​គ្រូ​ថាច់​សី​ហា​ តែង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ថ្មីៗ​អំ​ពី​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន​ ជួយ​ឱ្យ​ការ​បង្រៀន​សម្រេច​បាន​គុណ​ភាព​ខ្ពស់។​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​លោក​គ្រូ​ថាច់​សីហា​ ធ្វើ​ឱ្យ​ខ្ញុំ​និង​មិត្ត​រួម​អា​ជីព​ជា​ច្រើន​រៀន​សូត្រ​តាម។​ ទន្ទឹម​នឹង​នោះ​ លោក​គ្រូ​ថាច់​សីហា​ នៅ​ទាំង​ចូល​រួម​សកម្ម​ភាព​និង​ចលនា​របស់​សាលា​ បង្ក​បាន​បរិយា​កាស​រៀន​សូត្រ​កាន់​តែ​ស្និទ្ធ​ស្នាល​ដល់​ប្អូន​ៗ​និស្សិត​ទៀត​ផង”៕​

                               សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ