23/09/2024 - 16:31

បង្កើន​អនា​ម័យ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ ធា​នា​សុខ​ភាព​ជូន​ប្រ​ជា​ជន​

មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ បាន​ប្រ​កាស​ឱ្យ​ប្រើ​សារ​លិខិត​លេខ​ ១១១៦​/SYT-NVY សំ​ណូម​ពរ​សាខា​នា​យក​ដ្ឋាន​សុវត្ថិ​ភាព​អនា​ម័យ​ចំ​ណី​អា​ហារ មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​តម្កាត់​ មន្ទីរ​ពេទ្យ​នា​នា​ក្នុង​ខេត្ត​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ ការិ​យា​ល័យ​សុខា​ភិបាល​ស្រុក​ ទីរួម​ខេត្ត​-ក្រុង​ ម្ចាស់​ការ​សហ​ការ​ជា​មួយ​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ការ​ធា​នា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ ធា​នា​សុខ​ភាព​ជូន​ប្រ​ជា​ជន។​

ផ្នែក​ជំ​នាញ​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ទិញ​ម្ហូប​អា​ហារ​សុវត្ថិ​ភាព​ដែល​មាន​លិខិត
ទទួលស្គាល់របស់ផ្នែកជំនាញ។

លោក​ស្រី​ ង្វៀង​ធីធូ​ធ្វី ប្រ​ធាន​សា​ខា​នា​យក​ដ្ឋាន​សុ​វត្ថិ​ភាព​អនា​ម័យ​ចំ​ណី​អា​ហារ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង៖ “អនុវត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​មន្ទីរ​សុខា​ភិបាល​ខេត្ត​ អំ​ពី​ការ​ងារ​ធា​នា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ បង្កើន​ការ​ទប់​ស្កាត់​ និង​វិនិច្ឆ័យ​ការ​ពុល​អា​ហារ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤ មក​ដល់​ពេល​នេះ​ សា​ខា​នា​យក​ដ្ឋាន​បាន​សហ​ការ​ជា​មួយ​ផ្នែក​ឯក​ទេស ត្រួត​ពិនិត្យ​ធា​នា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​នៅ​អា​ហា​រដ្ឋា​ន​សណ្ឋា​គារ​ខេត្ត​ បម្រើ​មហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ លើក​ទី​១០ អា​ណត្តិ​កាល​ ២០២៤​-២០២៩ និង​មហោ​ស្រព​ “សូរ​ចម្រៀង​សន្យា​នៃ​ដង​ទន្លេ​ទាំង​៩” លើក​ទី១៩ ឆ្នាំ​ ២០២៤ (ចំ​ណី​អា​ហារ សរុប​ចំ​នួន​១.០៧០​ចំ​ណែក)។​ ពិនិត្យ​វាយ​តម្លៃ​និង​ផ្តល់​ជូន​លិខិត​ទទួល​ស្គាល់​មូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​មួយ។​ ពិនិត្យ​វាយ​តម្លៃ​និង​ផ្តល់​ជូន​លិខិត​ទទួល​ស្គាល់​មូល​ដ្ឋាន​ គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ចំ​នួន​១៥​ឯក​សារ​ស្នើ។​ ទទួល​ការ​ប្រ​កាស​ផលិត​ផល​ដោយ​ខ្លួន​ឯង​២៧​ឯក​សារ​ស្នើ។​

អ្នក​មីង​ថាច់​ធី​ហ្វាង​ នៅ​អនុ​សង្កាត់​១០ សង្កាត់​៩ ក្រុង​ត្រា​វិញ​ ឱ្យ​ដឹង៖ “ខ្ញុំ​ជា​ស្ត្រី​មេ​ផ្ទះ​ តែង​ទៅ​ផ្សារ​ទិញ​ត្រី​ សាច់​មក​ចម្អិន​សម្រាប់​គ្រួ​សារ។​ តាម​អនុសាសន៍​របស់​ផ្នែក​ឯក​ទេស ខ្ញុំ​តែង​ទៅ​កាន់​ហាង​ធ្វើ​អា​ជីវ​កម្ម​ដែល​គួរ​ទុក​ចិត្ត​ ដើម្បី​ទិញ​ផលិត​ផល​បន្លែ​សុវត្ថិ​ភាព​; ទិញ​សាច់​ក៏​ជ្រើស​រើស​ប្រ​ភេទ​សាច់ដែល​មាន​ត្រា​របស់​ផ្នែក​ជំ​នាញ។ល។​ ដើម្បី​ច្នៃ​ម្ហូប​អា​ហារ​ធា​នា​សុខ​ភាព​ដល់​សមា​ជិក​ក្នុង​គ្រួ​សារ”។​

អ្នក​មីង​ថាច់​ធីបៃ នៅ​អនុ​សង្កាត់​១០ សង្កាត់​៧ ក្រុង​ត្រា​វិញ​ ឱ្យ​ដឹង៖ “ដើម្បី​ធានា​អនា​ម័យ​ចំ​ណី​អា​ហារ ផ្នែក​សមត្ថ​កិច្ច​គប្បី​បង្កើន​ការ​គ្រប់​គ្រង​ខាង​ឯក​ទេស ដើម្បី​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​រស់​នៅ​មាន​សុខ​ភាព​ល្អ។​ ខ្ញុំ​ទិញ​តែ​ប្រ​ភេទ​សាច់​ដែល​មាន​បោះ​ត្រា​ត្រួត​ពិនិត្យ​របស់​ផ្នែក​សមត្ថ​កិច្ច”។​

ពេល​ខាង​មុខ​ សា​ខា​នា​យក​ដ្ឋាន​នឹង​សហ​ការ​ជា​មួយ​ផ្នែក​ជាប់​ពាក់​ព័ន្ធ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​លើក​កម្ពស់​ស្មារតី​គោ​រព​គោល​នយោ​បាយ​និង​ច្បាប់​អំ​ពី​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​របស់​អង្គ​ការ​ បុគ្គល​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ចំ​ណី​អា​ហារ។​ ក្នុង​នោះ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​សាច់​ឆៅ​ និង​ស្រា​សិប្ប​កម្ម​នៅ​តាម​មូល​ដ្ឋាន​ធ្វើ​អា​ជីវ​កម្ម​ខ្នាត​តូច​និង​ភូមិ​របរ។​ ទន្ទឹម​នឹង​នោះ​ កម្លាំង​សមត្ថ​កិច្ច​នឹង​ផ្តុំ​កម្លាំង​គ្រប់​គ្រង​ទប់​ស្កាត់​និង​កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ចំ​ណី​អា​ហារ​មិន​ធា​នា​សុវត្ថិ​ភាព​លក់​ដូរ​ចែក​ចាយ​លើ​ភូមិ​សាស្រ្ត​ និង​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​នូវ​មូល​ដ្ឋាន​ល្មើស​ច្បាប់៕​

                                សើុង​ម៉ា​ល័យ​-វិមាន​

ចែករំលែកអត្ថបទ