ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/01/2024 - 16:58

ធានា​លក្ខណ​សម្បត្តិ​សិក្សា​ដល់​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​

នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ទើប​ចុះ​ហត្ថ​លេខា​លើ​សារ​ទូរ​លេខ​ ១៣៨៥/CĐ-TTg  ស្ដី​ពី​បង្កើន​ការ​ធានា​លក្ខណ​សម្បត្តិ​ ហុប​ចុក រស់​នៅ​ ប្រ​ជុំ​ជីវ​ភាព​និង​សិក្សា​សម្រាប់​កុមារ​មតេ្តយ្យ​ សិស្ស​អន្ដេ​វាសិក​ អឌ្ឍ​អន្តេ​វា​សិក​ សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​

 ការ​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ​នៅ​វត្ត​ដៃ​ទទឹង (ឃុំ​តឹប​ង៉ាយ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ)។ រូប​ថត​៖ ថាញ់​ឡុង​

តាម​រយៈ​នោះ​ នា​យក​រដ្ឋ​មន្រ្តី​សំ​ណូម​ពរ៖ ក្រសួង​ ផ្នែក​ ភូមិ​ភាគ​ទៅ​តាម​តួនា​ទី ភារ​កិច្ច​ បាន​ប្រ​គល់​ជូន​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេចក្ដី​កំ​ណត់​ក្នុង​អនុក្រឹត្យ​លេខ​ ១១៦/​២០១៦/NĐ-CP ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០១៦ របស់​រដ្ឋា​ភិបាល​ ដែល​កំ​ណត់​គោល​នយោ​បាយ​ជំ​នួយ​សិស្ស​ និង​សា​លា​ចំ​ណេះ​ទូទៅ​នៅ​តាម​ឃុំ​លំ​បាក​ពិសេស​ អនុក្រឹត្យ​លេខ​១០៥/​២០២០/NĐ-CP ចុះ​ថ្ងៃ​ទី ០៨ ខែ​កញ្ញា​ ឆ្នាំ​២០២០ របស់​រដ្ឋា​ភិបាល​ ដែល​កំ​ណត់​គោល​នយោ​បាយ​អភិវឌ្ឍ​ការ​អប់រំ​មតេ្តយ្យ​; ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​ក្នុង​សេចក្ដី​សម្រេច​លេខ​ ១៧១៩/​QĐ-TTg ចុះ​ថ្ងៃ​ទី ១៤ ខែ​តុលា​ ឆ្នាំ​ ២០២១ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័ន​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ សេចក្ដី​សម្រេច​លេខ​ ១៦៦០/QĐ​-TTg ចុះ​ថ្ងៃ​ទី​០២ ខែ​តុលា​ ឆ្នាំ​២០២១ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ផ្ដល់​សច្ចា​ប័ន​កម្ម​វិធី​សុខ​ភាព​នៅ​តាម​សា​លា​រៀន​ ដំ​ណាក់​កាល​២០២១​- ២០២៥ សេចក្ដី​សម្រេច​លេខ​១៦០៩/QĐ​-TTg ចុះ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ​២០២២ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័នលើ​កម្ម​វិធី​ជំ​នួយ​អភិវឌ្ឍ​ការ​អប់រំ​មតេ្តយ្យ​នៅ​តំ​បន់​លំ​បាក​ ដំ​ណាក់​កាល​ ២០២២​-២០៣០។​ ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល៖ ដឹក​នាំសហ​ការ​ជា​មួយ​នឹង​ក្រ​សួង​ ស្ថាប័ន​ពាក់​ព័ន្ធ​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ ចង្អុល​ការ​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​ចាត់​ចែង​ហូប​ចុក​សម្រាប់​កុមារ​មតេ្តយ្យ​ សិស្ស​អន្តេ​វា​សិក​ អឌ្ឍ​អន្តេ​វា​សិក សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ព្រម​ទាំង​អនុវត្ត​របប​គោល​នយោ​បាយ​ផ្សេង​ទៀត​សម្រាប់​កុមារ​មតេ្តយ្យ​ សិស្សា​នុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ ឋិត​ក្រោម​ការ​គ្រប់​គ្រង; ពិន័យ​ម៉ឺង​ម៉ាត់​ចំ​ពោះ​អង្គ​ភាព​ បុគ្គ​ល ប្រ​សិន​បើ​ប្រ​ព្រឹត្ត​ល្មើស។​ បង្កើន​ការ​ចង្អុល​ការ​ គ្រប់​គ្រង​ ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោ​បាយ​ ស្ដី​ពី​ការ​អប់រំ​ជន​ជាតិ​ កិច្ច​ការ​ធានា​អនា​ម័យ សុវត្ថិ​ភាព​ម្ហូប​អា​ហារ សុវត្ថិ​ភាព​សាលា​រៀន​ បង្ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​និង​របួស​ បង្ការ​ទប់​ស្កាត់​អគ្គិ​ភ័យ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ៕​

     យោ​ង៖ គណៈ​កម្មា​ធិការ​ជន​ជាតិ​-ថាច់​ធី

ចែករំលែកអត្ថបទ