06/03/2023 - 17:24

កត្តា​ ៥ យ៉ាង​ បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID អូស​បន្លាយ​

ជា​ធម្ម​តា​ ក្រោយ​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំ​ងឺ​ COVID-១៩ អ្នក​ជំ​ងឺ​ភាគ​ច្រើន​បាន​ជា​សះ​ស្បើយ​និង​មាន​សុខ​ភាព​ល្អ​ប្រ​សើរ​ដូច​ដើម​ឡើង​វិញ​។​ ក្នុង​ពេល​នោះ​ក៏​មាន​អ្នក​ជំ​ងឺ​ប្រ​មាណ​ពី​ ២០% ដល់​ ៤០% ប៉ះ​ពាល់​ដល់​សុខ​ភាព​យូរ​អង្វែង​ ហៅ​ថា​ រោគ​សញ្ញា​ក្រោយ​ពី​​ជា​សះ​ស្បើយ​ជំ​ងឺ​ COVID-១៩ ឬ​សំ​ណល់​ជំ​ងឺ COVID អូស​បន្លាយ​។​ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​របស់​អ្នក​ឯក​ទេស​នៅ​សា​កល​វិទ្យា​ល័យ​សុខា​ភិបាល​សហគមន៍ ​Harvard T.H. Chan បាន​រក​ឃើញ​ថា​ ការ​អនុវត្ត​របៀប​រស់​នៅ​ល្អ​ត្រឹម​ត្រូវ​ គឺជា​វិធី​សាស្រ្ត​ល្អ​បំ​ផុត​ដើម្បី​ទប់​ស្កាត់​ហា​និភ័យ​សំ​ណល់​ជំ​ងឺ​ COVID អូស​បន្ថាយ។​

រូប​ថត​ជាឧទាហរណ៍​។​ រូប​៖ Avera.org

សំ​ណល់​ជំ​ងឺ​ COVID អូស​បន្លាយ​ បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​មួយ​ចំ​នួន​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ រួម​មាន​ដូច​៖ ក្អក​ស្ងួត​ ពិបាក​ដក​ដង្ហើម​ ឈឺ​ឬ​ចុក​ទ្រូង​ អស់​កម្លាំង​ខ្លាំង​ ឈឺ​ចុក​រោយ ចុះ​រាក ឈឺ​ក្បាល​ ភ្លេច​ភ្លាំង រលាក​ត្រ​បក​ភ្នែក​ក្នុង​ គ្រុន​ក្តៅ​ជា​ដើម។​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ឱ្យ​ដឹង​ថា​ មាន​កត្តា​ ៥ យ៉ាង​អាច​ជួយ​ឱ្យ​យើង​កាត់​បន្ថយ​បាន​ពាក់​កណ្តាល​ហា​និភ័យ​ជំ​ងឺ​ COVID-១៩ ប្តូរ​មក​ដំ​ណាក់​កាល​សំ​ណល់​ជំ​ងឺ​ COVID អូស​បន្លាយ​ នោះ​គឺ៖

- រក្សា​សន្ទស្សន៍​ម៉ាស​រាង​កាយ​ (BMI) មាំ​មួន​ពី​ ១៨,៥ ដល់​ ២៤,៩។​

- ចលនា​រាង​កាយ​ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្ពស់​ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​សប្តាហ៍​ឱ្យ​បាន​ ១៥០​នា​ទី។​

 - កាត់​បន្ថយ​ផឹក​ទឹក​ដែល​ផ្ទុក​ជាតិ​អាល់​កុល​។​

- មាន​របប​បំ​ប៉ន​សុខ​ភាព​ត្រឹម​ត្រូវ​។​

- ដេក​ឱ្យ​បាន​គ្រប់​គ្រាន់​ (ពី​៧-៩ម៉ោង​រាល់​ថ្ងៃ​)។​

ដើម្បី​ឈាន​ដល់​ការ​សន្និ​ដ្ឋាន​ខាង​លើ​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​គួប​ផ្សំ​ការ​វិភាគ​ និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ទិន្ន​ន័យ​ពី​របៀប​រស់​នៅ​របស់​គិលានុដ្ឋា​យិកា​ជាង​ ៣២.០០០នាក់ និង​អ្នក​ជំ​ងឺ​ COVID -១៩ ជិត​ ២.០០០ នាក់។​ ឃើញ​ថា​ ស្ថាន​ភាព​ជំ​ងឺ​និង​រោគ​សញ្ញា​នៃ​ជំ​ងឺ​ COVID -១៩ របស់​ពួក​គេ បាន​កត់​សម្គាល់​ទាំង​ក្នុង​ពេល​មាន​ជំ​ងឺ​ និង​ក្រោយ​ពី​ជា​សះ​ស្បើយ។​ រោគ​សញ្ញា​ដែល​បាន​របាយ​ការណ៍​ច្រើន​បំ​ផុត​ គឺអស់​កម្លាំង​ (៥៧,១%) បាត់​ក្លិន​ឬ​រស​ជាតិ​ (៤០,៩%) ពិបាក​ដក​ដង្ហើម​ (២៥,៣%) ភ្លេច​ភ្លាំង ភាន់​ស្មារតី​ អ័ព្ទ​ខួរ​ក្បាល​ (២១,៦%) និង​បញ្ហា​ពី​ការ​ចង​ចាំ​ (២០,០%)។​

ការ​ប្រ​កាស​ផ្សាយ​ជា​សាធា​រណៈ​លើ​ទស្សនា​វដ្ដី​ផ្នែក​រោគ​ក្នុង​របស់​សមាគម​វេជ្ជ​សាស្រ្ត​អា​មេរិក​ (JAMA Internal Medicine) ក្រុម​អ្នក​ឯក​ទេស​បាន​ឱ្យ​ដឹង​ថា​ ហា​និភ័យ​សំ​ណល់​ជំ​ងឺ​ COVID អូស​បន្លាយ​មាន​ការ​ទាប​ជាង​ចំ​ពោះ​អ្នក​ដែល​មាន​កត្តា​ពី​របៀប​រស់​នៅ​ល្អ​ត្រឹម​ត្រូវ​។​ ជាក់​ស្តែង​ បើ​ប្រៀប​ជា​មួយ​នឹង​អ្នក​មិន​ប្រ​កាន់​ខ្ជាប់​នូវ​កត្តា​ពី​របៀប​រស់​នៅ​ល្អ​ត្រឹម​ត្រូវ​ ឃើញ​ថា​អ្នក​ដែល​ប្រ​កាន់​ខ្ជាប់​នូវ​កត្តា​ ៥ ឬ​ ៦ យ៉ាង​ បាន​កាត់​បន្ថយ​ហា​និភ័យ​សំ​ណល់​ជំ​ងឺ​ COVID អូស​បន្លាយ​៥០% (កត្តា​ទី ៦ គឺមិន​ជក់​បារី​ឬ​ឈប់​ជក់​បារី​)។​ ក្រៅ​ពី​នោះ​ ក្នុង​ចំ​ណោម​អ្នក​មាន​សំ​ណល់​ជំ​ងឺ​ COVID អូស​បន្លាយ​ អ្នក​ដែល​មាន​កត្តា​រស់​នៅ​ល្អ​ត្រឹម​ត្រូវ​ច្រើន​ជាង​ ក៏​តិច​មាន​រោគ​សញ្ញា​សំ​ណល់​ជំ​ងឺ​ជាង​ដែរ​៕​

     ហ្វាង​ដេវ (យោ​ង៖ Study Finds) - វិមាន​

ចែករំលែកអត្ថបទ