របស់គណៈលេខាខេត្តគៀងយ៉ាង ទើបតែរៀបចំសន្និបាតបូកសរុបបណ្ដោះអាសន្ន ៣ ឆ្នាំអនុវត្តបទបញ្ជាលេខ ១៩-CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ របស់គណៈលេខាមជ្ឈិមបក្ស (នីតិកាលទី XII) ស្តីពីការពង្រឹងការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី និងបូកសរុបការងារជនជាតិឆ្នាំ ២០២២។
ទិដ្ឋភាពទាំងមូលនៃអង្គសន្និបាត។
ក្នុងរយៈពេល ៣ ឆ្នាំកន្លង ខេត្តគៀងយ៉ាង បានវិនិយោគជាង ២១០ ពាន់លានដុង សម្រាប់កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ដំណាក់សុខាភិបាល សាលារៀន ផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ជនរួមជាតិខ្មែរ; ជំនួយជិត ១១.៣០០ លើក/គ្រួសារ បានបុលទុនអភិវឌ្ឍផលិតកម្ម សាងសង់ផ្ទះ ផ្លាស់ប្តូររបរ រៀនរបរ និងសកម្មភាពជាក់ស្តែងជាច្រើនទៀត... មកទល់ពេលនេះ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង មានការវិវត្តយ៉ាងច្បាស់ក្រឡែត។ អត្រាគ្រួសារក្រីក្រយោងតាមស្តង់ដារពហុទិសនៅត្រឹមតែ ៤.៧៣% ប៉ុណ្ណោះ។
ក្រៅពីនេះ ខេត្តបានឧបត្ថម្ភថវិកាសម្រាប់កសាង ជួសជុលវត្តពុទ្ធសាសនាទក្ខិណនិកាយចំនួន ៥ វត្តដែលជាកេរដំណែល ត្រូវបានរៀបចំណាត់ថ្នាក់ ដាក់ចូលក្នុងគម្រោងអភិរក្ស។ ឧបត្ថម្ភ ជួសជុលកែលម្អឈាបនដ្ឋាន... រៀបចំវគ្គបំប៉ន់ បណ្តុះបណ្តាល ដើម្បីអភិរក្សទម្រង់សិល្បៈប្រពៃណី។ ដោយឡែកឆ្នាំ ២០២២ ខេត្តគៀងយ៉ាង បានបោះឆ្នោតជ្រើសរើសអ្នកមានប្រជាប្រិយក្នុងសហគមន៍ខ្មែរចំនួន ២៣៥ នាក់ ។ នេះជាកត្តាសំខាន់ក្នុងការចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋ រក្សាចំណងមនោសញ្ចេតនារវាងភូមិផងរបងជាមួយក្នុងសហគមន៍ប្រជាជន៕
យោងតាម baodantoc.vn - ប្រែសម្រួលដោយ៖ វ៉ាន់តឹន