មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/05/2022 - 10:16

លទ្ធ​ផល​នៃ​ការ​កសាង​ជន​បទ​ថ្មី​នៅ​ក្រុង​វិញ​ចូវ​

អស់​រយៈ​ពេល​ ១០ ឆ្នាំ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ ឃើញ​ថា​មុខ​មាត់​នៅ​ក្រុង​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​សកម្ម​។​

កសិករ​វិញ​ចូវ​ កំ​ពុង​ប្រ​មូល​ផល​ខ្ទឹម​ក្រហម​។​

ក្រុង​វិញ​ចូវ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៥២% ម៉្លោះ​ហើយ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ វិញ​ចូវ​តែង​ផ្តោត​លើ​ការ​លើក​កម្ពស់​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ឃោស​នាផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​សកម្ម​ចូល​រួម​។​ មក​ទល់​បច្ចុប្បន្ន​ មាន​ឃុំ​ ៦/៦ របស់​ក្រុង​វិញ​ចូវ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ ឃុំ​វិញ​ហ៊ីប បាន​ទទួល​ស្គាល់​សម្រេច​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វិញ​ចូវ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ ភូមិ​ភាគ​បាន​កសាង​ផ្លូវ​ជន​បទ​ថ្មី​គំ​រូ​ចំ​នួន​ ៥៨ ខ្សែ​ ដោយ​មាន​ប្រ​វែង​ជាង​ ៧២ គីឡូ​ម៉ែត្រ។​ ផ្លូវ​ច្រក​ភូមិ​ ជ្រះ​ស្អាត​គ្មាន​ភក់​ជ្រាំ​ក្នុង​រដូវ​ភ្លៀង​ សម្រេច​ ១០០% ក្នុង​នោះ​ ផ្លូវ​កសាង​រឹង​មាំសម្រេច​ជាង​ ៧៣% ។​ គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ជាង​ ៩៩% ៘ លោក​សើុង​ឌិញ​ នៅ​ឃុំ​វិញ​តឹង​ រៀប​រាប់​៖ “កាល​ពី​មុន​ តំ​បន់​ជន​បទ​នេះ​ក្រខ្សត់​ណាស់​ ចង់​ទៅ​ណា​មក​ណាត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឬ​ជិះ​ទូក​ប៉ុណ្ណោះ​ ហើយ​ក៏​គ្មាន​អគ្គិ​សនី ទឹក​ស្អាត​ប្រើ​ប្រាស់​ដែរ​ ដូច្នេះ​ ពេល​ដែល​រដ្ឋ​វិនិ​យោគ​កសាង​ជន​បទ​ថ្មី​ អ្នក​ណាក៏​សប្បាយ​រីក​រាយ​ទាំង​អស់​។​ មាមីង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ កសាង​ផ្លូវ​ សាលា​រៀន​ អា​គារ​វប្ប​ធម៌​ និង​សំ​ណង់​សុខុមាល​ភាព​សង្គម​ផ្សេង​ៗ​ទៀត។​ ឥឡូ​វនេះ​ ផ្លូវ​ភ្លឺ​ចិញ្ចាច​ បៃតង​ ជ្រះ​ស្អាត​ ហើយ​ក៏​គ្មាន​នៅ​ផ្ទះ​ស្លឹក​ទៀត​ដែរ​”។​ ចំ​ណែក​បង​ស្រី​សើុង​ធីវណ្ណា​ នៅ​ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​រដ្ឋ​សង់​ផ្ទះ​ថ្ម ឱ្យ​ឧបត្ថម្ភ​បុល​ទុន​ ពូជ​ដំណាំ​ ដើម្បី​ប្រ​កប​ការ​ងារ​រកស៊ី​ ទើប​ជីវ​ភាព​បាន​ប្រ​សើរ​ឡើង​ជាបណ្ដើរ​ៗ​។​ មិន​ត្រឹង​តែខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ភាគ​ច្រើន​មាមីង​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​ក្រលំ​បាក​ តែង​បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​ទាំង​អស់​។​ មាន​អ្នក​ទៅ​រៀន​របរ បាន​ឧទ្ទេស​នាម​ធ្វើ​ការ​ងារ​ក្រុម​ហុ៊ន​ក្នុង​និង​ក្រៅ​ខេត្ត​។​ អ្នក​ខ្លះ​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​មាន​ចំ​ណូល​លំ​នឹង​ ដូច្នេះ​ជីវ​ភាព​អ្នក​ណាក៏​ល្អ​ប្រ​សើរ​ដែរ​។​ ឥឡូ​វ តំ​បន់​ជន​បទ​ទៅ​មក​ងាយ​ស្រួល​ គ្មាន​នៅ​ភក់​ជ្រាំក្នុង​រដូវ​ភ្លៀង​ដូច​ពីមុន​ទៀត​ឡើយ​ ”។​

 គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្ររៀន​ពូកែ​ លើ​ភូមិ​សាស្រ្ត​ក្រុង​វិញ​ចូវ​។​

តាម​ប្រ​សាសន៍​លោក​ង្វៀង​ថាញ​លីម ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វិញ​ចូវ​ ការ​កសាង​ជន​បទ​ថ្មី​ វិញ​ចូវ​បាន​ផ្គួប​បញ្ចូល​ប្រ​ភព​ទុន​កសាង​ជន​បទ​ថ្មី​ កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរភាព​និង​គោល​នយោ​បាយ​ជន​ជាតិ​ វិនិ​យោគ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ បច្ចុប្បន្ន​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ក្រុង​វិញ​ចូវ​ សម្រេច​ជាង​ ៥២ លាន​ដុង​/មនុស្ស​ម្នាក់​/ឆ្នាំ​ អត្រា​គ្រួ​សារ​ក្រថយ​ចុះ​នៅ​ ១,៣% អត្រា​ពលកម្ម​ដែល​មាន​ការ​ងារ​ធ្វើ​សម្រេច​ ៩៥% ។​ សមិទ្ធ​ផល​នេះ​ គឺ​អា​ស្រ័យ​ការ​ប្តេជ្ញា​ចិត្ត​ ការ​ស្រុះ​ស្រួល​គ្នា​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ការ​រួម​កម្លាំង​របស់​ប្រ​ជា​ជន​។​ ក្រុង​វិញ​ចូវ​ បន្ត​ខិត​ខំ​ឱ្យ​បាន​ ៦/៦ ឃុំ​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ និង​មួយ​ឃុំ​សម្រេច​ជន​បទ​ថ្មី​គំ​រូ​ ក្នុង​ដំណាក់​កាល​ ២០២០-២០២៥ ”៕​             

                                   លីធាន​-លេង​មី

ចែករំលែកអត្ថបទ