មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/10/2021 - 08:03

បង្កើន​បង្ការ​ប្រ​ឆាំង​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​

ចាប់​ពីដើម​ឆ្នាំ​ ២០២១ រហូត​ដល់​ដើម​ខែតុលា​ ឆ្នាំ​ ២០២១ ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ បាន​កើត​មាន​ឡើង​ ២ លើក​នៅ​ខេត្ត​ត្រា​វិញ​ ដោយ​មាន​ចំ​នួន​ជ្រូក​កើត​ជំងឺ​នេះ​ ១៤៨ ក្បាល​ ងាប់​ ១៤ ក្បាល​។​ល។​ កាល​ពីឆ្នាំ​ ២០១៩ ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​នេះ​ផ្ទុះ​ឡើង​នៅ​ខេត្ត​ត្រា​វិញ​ និង​អូស​បន្លាយ​ជាង​ ៦ ខែ; ថវិកា​ត្រូវ​ចំ​ណាយ​ប្រ​មាណ​ ១៣៩ ពាន់​លាន​ដុង​ សម្រាប់​ធ្វើ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​និង​ឧបត្ថម្ភ​ដល់​អ្នក​ចិញ្ចឹម​ដែល​មាន​ចំ​នួន​ជ្រូក​ត្រូវ​យក​ទៅ​បំ​ផ្លាញ​ចោល​។​

បំ​ផ្លាញ​ចោល​ជ្រូក​កើត​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ នៅ​ឃុំ​ថាញ់​ភូ ស្រុក​កូវ​កែ។​

ចំ​ពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​និង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ សាខា​នាយក​ដ្ឋាន​បសុពេទ្យ​ខេត្ត​ត្រា​វិញ​ បាន​ផ្ដល់​អនុ​សាសន៍​ ពីជំងឺ​នេះ​។​ ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ (African Swine Fever-ASF) គឺ​ជា​ជំងឺ​មួយ​ប្រ​ភេទ​ឆ្លង​រាល​ដាល​យ៉ាង​រហ័ស​នៅ​លើ​សត្វ​ជ្រូក​។​ ជំងឺ​នេះ​វា​អាច​ឆ្លង​រាល​ដាល​មិន​ថា​ជ្រូក​តូច​ធំ​នោះ​ទេ។​ ជ្រូក​ដែល​កើត​ជំងឺ​មាន​រោគ​សញ្ញា​៖ ក្ដៅ​ខ្លួន​ មិន​ស៊ី​ចំ​ណី​ ហូរ​ឈាម​នៅ​លើ​ស្បែក​និង​សរីរៈ​គ្រឿង​ក្នុង​ ទីបំ​ផុត​ជ្រូក​ងាប់​ក្នុង​រង្វង់​ពី ២-១០ ថ្ងៃ​ អត្រា​នៃ​ការ​ងាប់​ឡើង​ដល់​ ១០០% ។​ បច្ចុប្បន្ន​ មិន​ទាន់​មាន​វ៉ាក់​សាំង​បង្ការ​និង​ថ្នាំ​ព្យា​បាល​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​នេះ​នៅ​ឡើយ​។​ ហេតុ​នោះ​ ដំណោះ​ស្រាយ​ដំបូង​គឺ​ការ​បង្ការ​ ពេល​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​ដាច់​ខាត​សម្បុក​រោគ​ភ្លាម​ ផ្តើម​ពីតិច​តូច​ដំបូង​ មិន​ទាន់​ឆ្លង​រាល​ដាល​។​

ចំ​ពោះ​គ្រួ​សារ​ចិញ្ចឹម​និង​សហគមន៍ គប្បី​អនុវត្ត​ " ៥ មិន​" ៖ មិន​លាក់​បាំង​ជំងឺ​; មិន​ជួញ​ដូរ​ ដឹក​ជញ្ជូន​ជ្រូក​មាន​ជំងឺ​ ជ្រូក​ងាប់​; មិន​ធ្វើ​ ប្រើ​ប្រាស់​សាច់​ជ្រូក​មាន​ជំងឺ​ ជ្រូក​ងាប់​; មិន​ចោល​ជ្រូក​ងាប់​ចេញ​ទៅ​បរិស្ថាន​ និង​មិន​ប្រើ​ប្រាស់​អា​ហារ​សល់​ដែល​មិន​ទាន់​ឆ្លង​កាត់​ការ​វិនិច្ឆ័យ​កម្ដៅ​។​ ចាត់​តាំង​ចិញ្ចឹម​ សុវត្ថិ​ភាព​ជីវ​សាស្រ្ត​ អនុវត្ត​ការ​ចិញ្ចឹម​ដោយ​ល្អ​ (អនា​ម័យ​ទ្រុង​ចិញ្ចឹម​រៀង​រាល់​ថ្ងៃ​; អនា​ម័យ​សម្លាប់​មេ​រោគ​លើ​មនុស្ស​ មធ្យោ​បាយ​ចេញ​ចូល​ក្នុង​មណ្ឌល​ចិញ្ចឹម​; បាញ់​សារ​ធាតុ​គីមី​សម្លាប់​មេ​រោគ​នៅ​កន្លែង​ ចិញ្ចឹម​ទាំង​អស់​តាម​កាល​កំ​ណត់​; កាត់​បន្ថយ​កម្រិត​ខ្ពស់​បំ​ផុត​ការ​ចេញ​ចូល​មូលដ្ឋាន​ចិញ្ចឹម​ បំ​ផុត​គឺ​នៅ​តាម​មូល​ដ្ឋាន​ចិញ្ចឹម​ជ្រូក​ពូជ​។​ល។​) គួប​ផ្សំ​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​សម​ស្រប​នូវ​ផលិត​ផល​អតិសុខុម​ប្រាណ​ បំ​ពេញ​បន្ថែម​ Vitamin សារ​ធាតុ​ខនិជ ដើម្បី​បង្កើន​កម្លាំង​តទល់​ឱ្យ​ជ្រូក​។​ ម្ចាស់​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ចំ​ពោះ​ជំងឺ​ឆ្លង​រាល​ដាល​គ្រោះ​ថ្នាក់​ ដូច​៖ ជំងឺ​ប៉េស្ត ជំងឺ​ត្រចៀក​ខៀវ​ អុតក្ដាម​។​ល។​ ដើម្បី​រួម​ចំ​ណែក​ទប់​ស្កាត់​រោគ​ឆ្លង​ រាល​ដាល​។​ល។​ ពេល​ប្រ​ទះ​ឃើញ​ជ្រូក​សង្ស័យ​ ថា​កើត​ជំងឺ​ គប្បី​រាយ​ការណ៍​ដល់​ស្ថាប័ន​បសុពេទ្យ​ ឬ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ភ្លាម​ ដើម្បី​មាន​ការ​ណែនាំ​វិនិច្ឆ័យ​បាន​ទាន់​ពេល​។​

ជ្រូក​កើត​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​នៅ​ឃុំ​ថាញ់​ភូ ស្រុក​កូវ​កែ។​

ចំ​ពោះ​ភូមិ​ភាគ​ដែល​មិន​ទាន់​មាន​ជំងឺ​នេះ​ឆ្លង​រាល​ដាល​ បង្កើន​ការ​ផ្សព្វ​ផ្សាយអំ​ពី​ជំងឺ​ វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​;  ត្រួត​ពិនិត្យ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​ការ​ពិឃាត​ ដឹក​ជញ្ជូន​ជ្រូក​និង​ផលិត​ផលច្នៃ​ពីសាច់ជ្រូក​ ចេញ​ចូល​ភូមិ​ភាគ​។​ បើ​ប្រ​ទះ​ឃើញ​ករណី​ជ្រូក​ មាន​ការ​សង្ស័យ​ឬ​ជ្រូក​មាន​ជំងឺ​ គឺ​យក​សំ​ណាក​វិភាគ​ និង​វិនិច្ឆ័យ​តាម​សេច​ក្តី​កំណត់​។​ល។​ ទន្ទឹម​នឹង​នោះ​ ត្រៀម​មធ្យោ​បាយ​ សម្ភារៈ​ ធនធាន​មនុស្ស​ វិធាន​ការ​បំ​ផ្លាញ​ចោល​ ត្រៀម​លក្ខណៈ​សម្រាប់​ការ​ងារ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​ដោយ​ភាព​ម្ចាស់​ការ​។​

ចំ​ពោះ​ភូមិ​ភាគ​ដែល​មាន​ជំងឺ​នេះ​ឆ្លង​រាល​ដាល​ ក្រៅ​ពីការ​អនុវត្ត​នូវ​វិធាន​ការ​ដូច​ភូមិ​ភាគ​មិន​ទាន់​កើត​រោគ​ គប្បី​បំ​ផ្លាញ​ចោល​ជ្រូក​ដែល​មាន​ជំងឺ​ ជ្រូក​ងាប់​ ជ្រូក​មាន​លទ្ធ​ផល​ សំ​ណាក​វិភាគ​បញ្ជាក់​ថា​វិជ្ជ​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​។​ ចាត់​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ អនា​ម័យ​រួម​ សម្លាប់​មេរោគ​នៅ​កន្លែង​ផ្ទុះ​ជំងឺ​ តំ​បន់​ដែល​ជំងឺ​នេះ​រាត​ត្បាត​ តំ​បន់​ទ្រ​នាប់​។​ ឧបត្ថម្ភ​ប្រាក់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ ចំ​នួន​ជ្រូក​ត្រូវ​យក​ទៅ​បំ​ផ្លាញ​ចោល​៕​

        យោង​៖ សាខា​នាយ​កដ្ឋាន​បសុពេទ្យ​ខេត្ត​ត្រា​វិញ​-វិមាន​

ចែករំលែកអត្ថបទ