រយៈពេលជាង ២៣ ឆ្នាំបំពេញការងារសមាគមអតីតយុទ្ធជន បងថាច់ថាញតឹម អនុប្រធានសមាគមអតីតយុទ្ធជនស្រុកឡុងភូ ខេត្តសុកត្រាំង តែងសម្រេចល្អនូវភារកិច្ចនិងអស់ពីចិត្តជួយសមាជិកពង្រីកសេដ្ឋកិច្ច។
បងថាច់ថាញតឹម (ខាងស្ដាំ) តែងចុះទៅតាមផ្ទះសមាជិក ត្រួតពិនិត្យការងារប្រើប្រាស់ប្រភពទុនបុលអាទិភាព។
ឆ្នាំ ១៩៩៨ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធា បងថាច់ថាញតឹម ចូលរួមការងារសមាគមអតីតយុទ្ធជនឃុំតឹងហ៊ឹង រួចបានតែងតាំងជាប្រធានសមាគម។ ជាមួយនឹងភាពស្វាហាប់នៃបក្ខជន ពង្រីកគុណសម្បត្តិ "កងទ័ពអ៊ំហូ" បងអនុវត្តល្អការងារអភិវឌ្ឍសេដ្ឋកិច្ចផង និងលើកស្ទួយសកម្មភាពចលនាសមាគមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផង។ ឆ្នាំ ២០១១ បងថាច់ថាញតឹម ត្រូវបានបញ្ជូនមកធ្វើជាអនុប្រធានសមាគមអតីតយុទ្ធជនស្រុកឡុងភូរហូតដល់សព្វថ្ងៃ។ បងតឹម ឱ្យដឹង៖ "បំពេញការងារសមាគមអតីតយុទ្ធជនច្រើនឆ្នាំ បានខ្ញុំយល់ឃើញថា ការកសាងអង្គការសមាគមរឹងមាំ ត្រូវការផ្សារភ្ជាប់ជាមួយនឹងការគិតគូរជីវភាពសម្ភារៈ ស្មារតីជូនសមាជិក។ ហេតុនោះ ខ្ញុំតែងចុះទៅមូលដ្ឋាន ដើម្បីស្វែងយល់ពីបំណងប្រាថ្នារបស់សមាជិកនិងធ្វើសំណើកសាងផែនការដើម្បីជួយសមាជិកនៅជួបលំបាក។ ជាពិសេស ចលនាសមាជិកហ៊ុនទុន រៃអង្គាសមូលនិធិជួយគ្នាទៅវិញទៅមកក្នុងសមាគមនិងចូលរួមហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ទស្សនកិច្ចទម្រង់មានប្រសិទ្ធភាព ប្រើប្រាស់ប្រភពទុនសមស្របនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច"។
បងថាច់ថាញ់តឹម កំពុងទស្សនាទម្រង់ផលិតស្រូវគុណភាពខ្ពស់របស់សមាជិក។
ជាមួយនឹងការខ្នះខ្នែងរបស់បងតឹម សមាជិកទាំងឡាយពង្រីកប្រភពទុនបានល្អ ជ្រើសរើសទម្រង់ផលិតកម្មសមស្រប អនុវត្តបច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វចាកផុតពីភាពក្រីក្រ។ បងឌិញលី ជាសមាជិកនៅឃុំឡុងភូ ឱ្យដឹង៖ "ដឹងថាគ្រួសារខ្ញុំក្រលំបាក បងតឹម ស្នើភូមិភាគពិនិត្យឧបត្ថម្ភផ្ទះ ទុនបុលនិងផ្ដល់ជូនគោ ២ ក្បាលដើម្បីប្ដីប្រពន្ធខ្ញុំធ្វើសេដ្ឋកិច្ច។ សព្វថ្ងៃនេះ អាស្រ័យការដាំបន្លែ ចិញ្ចឹមគោ ទើបខ្ញុំចាកផុតពីភាពក្រីក្រ ជីវភាពធូរធារគ្រាន់បើ"។ ទន្ទឹមនឹងនោះ បងតឹម នៅទាំងខ្នះខ្នែងចលនាសមាជិកនិងសប្បុរសជនរួមវិភាគទានទឹកប្រាក់ជិត ១ ពាន់លានដុងសម្រាប់កសាងនិងជួសជុលផ្លូវ ស្ពានជនបទជាច្រើនខ្សែ កសាងបង្គោលទង់ ដាំផ្កាលម្អ បំពាក់អំពូលភ្លើងតាមផ្លូវ ។ល។ សម្រាប់ភូមិភាគអនុវត្តសម្រេចលក្ខឋានស្ដីពីកសាងជនបទថ្មី។
ប្រធានសមាគមអតីតយុទ្ធជនស្រុកឡុងភូ ត្រឿងវ៉ាន់ហ្វាង វាយតម្លៃ៖ "សមមិត្តថាច់ថាញតឹម ជាកម្មាភិបាលប៉ិនខាងការងារសមាគម ពូកែខាងអភិវឌ្ឍសេដ្ឋកិច្ច និងតែងទទួលបានទំនុកចិត្តអំពីសំណាក់សមាជិក។ ជាមួយនឹងការពិនិត្យ អង្កេតយ៉ាងហ្មត់ចត់របស់សមមិត្តតឹម បានជាការងារពិនិត្យឧបត្ថម្ភទុន ផ្ទះ ពូជដំណាំ សត្វចិញ្ចឹម ជូនដល់សមាជិកត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ត្រូវចំមុខសញ្ញា បង្កការទំនុកចិត្តក្នុងសមាជិក រួមចំណែកលើកស្ទួយការចលនារបស់សមាគមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ"៕
យ្វីអាញ់ - ថាច់ធី