មកកាន់វត្តសិយាមវង្សាស្រែសៀមចាស់ ភូមិស្រែសៀម ឃុំប៊ិញអាន ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង មានផ្លូវស្ពានបេតុងរាបរលូនត្រង់ភ្លឹង គ្មានអ្នកណានឹកស្មានថា នេះជាស្នាព្រះហស្ត ព្រះតេជព្រះគុណ ហាវ៉ាន់ភុង ។
ព្រះតេជព្រះគុណហាវ៉ាន់ភុង កសាងផ្លូវដោយអង្គឯងផ្ទាល់។
ព្រះតេជព្រះគុណភុង បានពិតឱ្យដឹង អាត្មាជាជនជាតិខ្មែរ ដោយយកគោត្តនាមខាងម្តាយ និងនាមកណ្តាល ដូចនាមត្រកូលជនជាតិកិញ។ ព្រះតេជព្រះគុណភុង កើតឆ្នាំ ១៩៦៦ ធំដឹងក្តីនៅជនបទក្រីក្រ គ្រួសារមានបងប្អូន ៩ នាក់។ ឆ្នាំ ២០០៤ ព្រះអង្គត្រូវបានតែងតាំងជាព្រះចៅអធិការវត្តសិយាមវង្សាស្រែសៀមចាស់។
ព្រះតេជព្រះគុណហាវ៉ាន់ភុង ជាមួយពុទ្ធបរិស័ទ និមន្តលើស្ពានដែលទើបកសាង។
ចាប់ពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ និងការជូយឧបត្ថម្ភពីរដ្ឋអំណាចភូមិភាគ សប្បុរសជន និងប្រជាជនទាំងក្នុងនិងក្រៅខេត្ត ព្រះតេជព្រះគុណ បានកសាងស្ពានបេតុងជាច្រើនខ្សែ និងផ្លូវគមនាគមន៍ជនបទរាប់ពាន់ម៉ែត្រ។ ស្ពានដែលព្រះអង្គជំហរកសាង ចំណែកពុទ្ធបរិស័ទចំណាយកម្លាំងពលកម្ម ដូច្នេះកាត់បន្ថយប្រាក់ចំណាយ១/៣។ ស្ពានជនបទចំនួន ៤ ខ្សែ ក្នុងតំបន់ដែលព្រះអង្គកសាងមានតម្លៃជាង ១ ពាន់លានដុង។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំព្រះតេជព្រះគុណ នៅទាំងឧបត្ថម្ភជាអង្ករ ប្រាក់ សៀវភៅ ប៊ិច ដល់អ្នកក្រ និងសិស្សសាលាទៀតផង។ នៅរដូវវិស្សមកាលម្ដងៗ វត្តបានបើកថ្នាក់បង្រៀនភាសាខ្មែរដល់ព្រះសង្ឃ និងកុមារប្រមាណជាង ២០០ នាក់ នៅភូមិភាគ។ ឆ្លងតាមរយៈនោះ បានរួមចំណែកពង្រឹងនិងពង្រីកអក្សរសាស្ត្រខែ្មរ និងវប្បធម៌របស់ជនជាតិខ្លួន។
លោក ង្វៀនហុឹងទ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញអាន ឱ្យដឹង៖ ព្រះតេជព្រះគុណ ហាវ៉ាន់ភុង បានគណៈកម្មាធិការប្រជាជនស្រុកនិងខេត្ត ប្រគេនលិខិតសរសើរ ប័ណ្ណសរសើរជាច្រើន ទាំងនេះបញ្ជាក់ពីស្នាព្រះហស្ដក្នុងការងារសប្បុរសធម៌សង្គម និងចលនា “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។ ព្រះអង្គក៏បានរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ប្រគេនជូនមេដាយអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុអភិវឌ្ឍន៍ជន ជាតិ” ៕
ឡេស៊ាង-លេងមី