លោកថាច់វៀង នៅភូមិហឿងភូ B ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ មានអាយុបក្សជាង២៧ឆ្នាំ។ ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ មិនត្រឹមតែអនុវត្តល្អចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីប៉ុណ្ណោះទេ គាត់ថែមទាំងអនុវត្តល្អភារកិច្ចជាសមាជិកគណៈកម្មការវត្តទៀតផង។
ស្ពានបេតុងអាស្រ័យលោកថាច់វៀង ចលនាកសាង។
លោកថាច់វៀង តែងហាត់ពត់លត់ដំសីលធម៌ គុណសម្បត្តិនយោបាយ ការរស់នៅមានភាពសាមញ្ញ រក្សាភាពថ្លៃថ្នូរ សក្តិសមជាបក្ខជនគំរូម្នាក់។ ជាអ្នកចេះដឹកនាំសមាជិកក្នុងគ្រួសារនិងចលនាមាមីងក្នុងភូមិស្រុកអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ កសាងផែនការផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចសមស្របជាមួយនឹងលក្ខណសម្បត្តិរបស់គ្រួសារដើម្បីលើកកម្ពស់ជីវភាព។ ក្រៅពីនោះ លោកថាច់វៀង នៅទាំងខ្នះខ្នែងសហការជាមួយនឹងព្រះចៅអធិការវត្តត្រោកកើត ឃុំដាឡុក បំផុសចលនា ផ្សព្វផ្សាយរាល់គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ សេចក្ដីកំណត់ផ្សេងៗ ដល់ព្រះសង្ឃ ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត ចលនាប្រជាជនអនុវត្តរាល់ការចលនាអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ, កសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ កសាងជនបទថ្មី។ ពិសេស គឺចលនាអ្នកគ្រប់គ្នាសាមគ្គី រាប់អាន ជួយគ្នាទៅវិញទៅមក។
លោកថាច់វៀង(ពាក់អាវពណ៌ស) កំពុងពិគ្រោះយោបល់ជាមួយនឹងលោកថាច់ប៊ី ប្រធានរណសិរ្សមាតុភូមិឃុំដាឡុក។
លោកថាច់វៀង ឱ្យដឹង៖ "ជាមួយតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរឃុំដាឡុក ខ្ញុំរស់នៅមានការទទួលការខុសត្រូវចំពោះគ្រួសារនិងភូមិស្រុក។ អាស្រ័យការរស់នៅជាគំរូក្នុងភូមិស្រុក ម្ល៉ោះហើយពេលចូលរួមសម្រុះសម្រួលខាងទំនាស់ដីធ្លីឬអាពាហ៍ពិពាហ៍គ្រួសារជាដើម ខ្ញុំបានជួយសម្រុះសម្រួលជោគជ័យជាច្រើនករណី។ ខ្ញុំតែងពន្យល់ឱ្យមាមីងយល់ដឹងអំពីមនោសញ្ចេតនាភូមិផងរបងជាមួយ"។
លោកថាច់ប៊ី ប្រធានរណសិ្សមាតុភូមិឃុំដាឡុក ឱ្យដឹង៖ "លោកថាច់វៀង តែងតែម្ចាស់ការរួមយោបល់ជាមួយសាខាបក្សនិងអង្គការមហាជននានា។ អាស្រ័យមានទំនាក់ទំនងល្អក្នុងសហគមន៍ ម្ល៉ោះហើយពេលមានបញ្ហាផ្សេងៗមាមីងខ្មែរច្រើនតែទៅជួបគាត់ហើយនិយាយប្រាប់អំពីបំណងប្រាថ្នា។ ស្ដីពីស្នាដៃ លោកថាច់វៀង បានចលនាមាមីងបរិច្ចាគដី ថ្ងៃពលកម្មដើម្បីកសាងផ្លូវបេតុង ស្ពានបេតុង១ខ្សែ និងផ្ទះមហាសាមគ្គី៣ខ្នងជូនគ្រួសារអ្នកក្រ រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ"៕
សឺនម៉ាល័យ - ថាច់ធី