20/11/2018 - 16:26

សម​មិត្ត​ង្វៀន​ថៀន​ញ៉ឹង អញ្ជើញ​ចូល​រួម​ទិ​វា​ម​ហា​សាម​គ្គី​ទូ​ទាំង ជន​ជាតិ​នៅ​វត្ត​រាជ​មល្ល

ព្រឹក​ថ្ងៃ​១១ ខែ​វិច្ឆិ​កា សម​មិត្ត​ង្វៀន​ថៀន​ញ៉ឹង សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ហូ​ជី​មិញ បាន​អញ្ជើញ​ចូល​រួម​ទិ​វា​ម​ហា​សាម​គ្គី​ទូទាំ​ង ជន​ជាតិ​នៅ​ភូមិ​រាជ​មល្ល​ ឃុំ​គីម​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​។

  សម​មិត្ត​ង្វៀន​ថៀន​ញ៉ឹង (ខាង​ឆ្វេង​ដៃ​) ជូន​អំណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​។

ភូមិ​រាជ​មល្ល​ មាន​ប្រ​ជា​ជន​រស់​នៅ​៤៧១​គ្រួ​សារ ដោយ​មាន​ចំ​នួន​មនុស្ស​ស​រុប​១.៨៧៩​នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៧០​%​។ ប៉ុន្មាន​ឆ្នាំ​កន្លង ប្រ​ជា​ជន​ក្នុង​ភូមិ​តែង​ខ្នះ​ខ្នែង​អនុ​វត្ត​នូវ​រាល់​ការ​ចលនា​ ក​សាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ និង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង ​អា​ស្រ័យ​ រណ​​សិរ្ស​​មាតុ​​ភូមិ​​វៀត​​ណាម​​ស្រុក​​បំ​​ផុស​​ឡើង​​។​ប្រ​​ជា​ជន​អនុ​វត្ត​វិទ្យា​​​សាស្រ្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​ ក​សាង​ទម្រង់​ផ​លិត​កម្ម​ច្រើន​របៀប​។ បច្ចុ​ប្បន្ន ក្នុង​ភូមិ​ទាំង​មូល​មាន​គ្រួ​សារ​ប្រ​ជា​ជន​ប្រើ​ប្រាស់​អគ្គិស​នី និង​ទឹ​ក​ស្អាត​៩៨,៦​%​។ កុ​មារ​គ្រប់​អា​យុ​បាន​​ចូល​រៀន​១០០​%។ កុ​មារ​អា​យុ​ក្រោម​១​ឆ្នាំ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​១០០​%។ សន្តិ​សុខ​​ន​យោ​បាយ​ សណ្ដាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​ត្រូវ​បាន​ពង្រឹង​ គ្មាន​កើត​មាន​បាប​គ្រោះ​សង្គម​ ពេស្យា​ចារ​។ រាល់​គោល​នយោ​បាយ ចំ​ពោះ​អ្នក​ក្រ​ អ្ន​ក​មាន​ស​គុណ​ចំ​ពោះ​បដិ​​វត្តន៍​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ។​

មាន​ប្រសាសន៍​ក្នុង​ទិ​វា​នេះ សម​មិត្ត​ង្វៀន​ថៀន​ញ៉ឹង​ បាន​ស្ងើច​សរ​សើរ​ចំ​ពោះ​ស្នា​ដៃ ដែល​សា​ខា​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រជា​ជន​ភូមិ​ រាជ​មល្ល​ សម្រេច​បាន​ក្នុង​ការ​ពង្រីក​ស្មារ​តី សាម​គ្គី រួម​គ្នា​កសាង​សម្រេច​ជោគ​ជ័យ​ភូមិ​វប្ប​ធម៌​-ជន​បទ​ថ្មី​ ពិ​សេស​គឺ​ការ​បង្វែរ​រចនា សម្ព័ន្ធ​ផ​លិត​កម្ម ជម្រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ទន្ទឹម​នឹង​នោះ សម​មិត្ត​សំ​ណុំ​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ គប្បី​យក​ចិត្ត​ជាង​ទៀត​ដល់​ជីវ​ភាព​គ្រួ​សារ​ក្រី​ក្រ​។ អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី ជម្រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ គណៈ​កម្ម​ការ​ការ​ងារ​រណ​សិរ្ស​ និង​អង្គ​ការ​ម​ហា​ជន​នា​នា​ អនុ​វត្ត​ល្អ​ការ​បំ​ផុស​ចលនា​ឧបត្ថម្ភ​គ្នា​អភិ​វឌ្ឍន៍សេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ សម​មិត្ត​ង្វៀន​​ថៀន​ញ៉ឹង​ បាន​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ ក្រី​ក្រ​១៥៣​គ្រួ​សារ​នៅ​ឃុំ​គីម​ហ្វា៕

                         សឺន​ម៉ា​ល័យ​-ពេជ្រ​សឿន​

 

 

ចែករំលែកអត្ថបទ