សន្និបាតជំរុញដំណើរការវិនិយោគនៅក្រុងកឹងធើ ឆ្នាំ២០១៨ ជាមួួយនឹងបធានបទ “ចែករំលែកសក្តានុពល រួមគ្នាអភិវឌ្ឍន៍” ទើបបានបញ្ចប់នៅក្រុងកឹងធើ។ សន្និបាតក្រោមអធិបតីភាពរបស់សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក ព្រមជាមួយនឹងការអញ្ជើញចូលរួមរបស់តំណាងក្រសួង ផ្នែក មជ្ឈិមនិងភូមិភាគជិត៦០០រូប; សម្ព័ន្ធអគ្គក្រុមហ៊ុន អាជីវកម្មនៅក្នុងនិងក្រៅប្រទេសមួយអន្លើដោយអង្គការអន្តរជាតិនានា។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុកជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈិមនិងភូមិភាគ ជាអធិបតីក្នុងពិធីចុះហត្ថលេខាសហប្រតិបត្តិការវាងគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងវិនិយោគិន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្រុងកឹងធើ បានប្រកាសបញ្ជីឈ្មោះគម្រោងចំនួន៥៤ កោះហៅវិនិយោគិនសរុបផ្ទៃដី៤.៧៨០ហិកតា ជាមួយនឹងប្រភពទុន សរុបជិត១២៤.០០០ពាន់លានដុង។ គម្រោងទាំងនេះ ផ្តោតទៅលើវិស័យនានា ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធកសិកម្មប្រសិទ្ធភាពខ្ពស់ មណ្ឌលឧស្សាហកម្ម បណ្ដុំឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន; logistics និងថាមពល; ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ កីឡានិងទេសចរណ៍ អចលនទ្រព្យ។ល។
ក្នុងអង្គសន្និបាត នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ជាមួយនឹងថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈិមនិងភូមិភាគ ជាអធិបតីក្នុងពិធីចុះហត្ថលេខាសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងវិនិយោគិន១៩នាក់ ជាមួយទុនវិនិយោគសរុបជិត៨៥.០០០ពាន់លានដុង។ ក្រុងកឹងធើ បានប្រគល់សេចក្ដីសម្រេចយល់ព្រមគោលការណ៍ វិនិយោគ លិខិតទទួលស្គាល់វិនិយោទុន គម្រោងចំនួន១០ សរុបទុនវិនិយោគជិត៨.០០០ពាន់លានដុង លើវិស័យនានា ដូចជា៖ អចលនទ្រព្យ សុខាភិបាល សេវាទេសចរណ៍ ពាណិជ្ជកម្ម logistics ច្នៃកសិកម្មជាដើម៕
ហឿងទ្រិញ-ថាច់ធី