19/12/2017 - 14:50

បង្កើនស្មារតី​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន

តាម​ប្រ​សាសន៍​បង​ស្រី​នាង​សម្បូរ ប្រ​ធាន​កា​រិ​យា​ល័យ​​ជ​ន​ជាតិ​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​ ឲ្យដឹង៖ ស្មារ​តី​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សាររបស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​បាន​កើន​ឡើង​យ៉ាង​ច្បាស់​។

  ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​អូរ​ឡឹម​ទើប​ក​សាង​ថ្មី​។

ក្នុង​២​ឆ្នាំ​២០១៦​-២០១៧ ស្រុក​ទ្រី​តូង​បាន​ពិ​និត្យ​មើល ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​​បន្ថែម​ដល់​៥៥.០៧៨​លើក​នាក់ ជា​ជន​ជាតិ​ភាគ​តិច​។ ដើម្បី​អ​នុ​វត្ត​ល្អ​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​មាន​​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ដំ​ណាក់​សុ​ខា​ភិ​បាល នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ទ្រី​តូង​ត្រូវ​បាន​កសាង​ថ្មី និង​បង្កើន​កម្រិត​។ អា​ស្រ័យ​ហេតុ​នេះ ដំ​ណាក់​សុ​ខា​ភិ​បាល​អ​នុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិ​ធី​ជាតិ​ស្ដី​ពី​សុ​ខា​ភិ​បាល​។ អូរ​ឡឹម​ជា​ឃុំ​លំ​បាក​ពិ​សេស ម៉្លោះ​ហើយ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​គឺ​ជា​ផ្នែក​សំ ណង់​មួយ​ក្នុង​ចំ​ណោម​ហេដ្ឋា​រចនា​សម្ពន្ធ ដំ​បូង​បង្អស់​ត្រូវ​បាន​ក​សាង​ថ្មី វេជ្ជ​បណ្ឌិត​ង្វៀន​វុាំង​ថាញ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​អូរ​ឡឹម​ ឲ្យ​ដឹង​៖ “ដំ​ណាក់​អនុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន បង្កើន​ការ​អប់​រំ លើក​កម្ពស់​ចំ​ណេះ​ដឹង​ក្នុង​ការ​បង្កា​រ​បង្ក្រាប​រោគ​រាល​ដាល់ ជានិច្ច​កាល​ម្ចាស់​ការ​រក​ឃើញ​និង​កម្ចាត់​សម្បុក​រោគ​ឆ្លង​នៅ​លើ​ភូមិ​សាស្រ្ត​។ ម្យា៉ង​ទៀត​ដំ​ណាក់​តែង​ឃោស​នា ចលនា​ប្រ​ជា​ជន​កម្ចាត់​មូស​កម្ចាត់ ​ដង្កូវ​ទឹក​បង្ការ​រោគ​គ្រុន​ឈាម​ និងរំ​ដោះ​ទឹក​កក​ស្ទះ​ក្នុង​លូ​ប្រ​ឡាយ​មិន​ឲ្យ​មូស​កើត​។ បើក​ទូ​លាយ​ការ​ងារ​ចាក់​ថ្នាំ​បង្ការ​រោគ​ធា​នា​សម្រេច​១០០​% នៃ​ផែន​ការ​។ សរុប​នាក់​ជំ​ងឺ​ដែល​មក​ពិ​និត្យ​ព្យា​បាល​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ចំ​នួន​១១.១៨៧​លើក​នាក់ ក្នុង​នោះ ពិ​និត្យ​ដោយ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ចំ​នួន​៣.០០៩​លើក​នាក់ ក្មេង​អា​យុ ក្រោម​៦​ឆ្នាំ​ចំ​នួន​១.១៣៣​លើក​។ល។​”។ ចំ​ណែក​នៅ​ឃុំ​ណុយ​តូ សមា​គម​​ឱ​សថ​បុរាណ​សហ​កា​រ​ជា​មួយ​ដំ​ណាក់​សុ​ខា​ភិ​បាល ពិ​និត្យ​ព្យា​បាលជូន​២.៧៧៧លើក​នាក់ ក្នុង​នោះ ចាក់​ម្ជុល​វិ​ទ្យា​សាស្រ្ត​ដោយ​មិន​ប្រើ​ថ្នាំ​៩៤​នាក់​។ ចំ​នួន​អ្នក​ជំ​ងឺ​ដែល​ផ្ដល់​ថ្នាំ​ក្នុង​មួយ​នាក់​/៦ ធៀប​ស​រុប​១៦.៥៤​២​ធៀប​ថ្នាំ​ (មិនបាច់បង់​ថ្លៃ​)។

តាម​ប្រ​សាសន៍​លោក​ត្រឹង​ទ្រឿង​ហាយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អូរ​ឡឹម ដោយ​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​សម្រេច​បទ​ដ្ឋាន អស់​ពី​ចិត្ត​ជា​មួយ​មូល​ដ្ឋាន សម្ភារៈ​សម​រម្យ​បង្ក​ក្ដី​ជំ​នឿ​ដល់​អ្នក​ជំ​ងឺ​។ ហេតុ​នេះ ការ​ដឹក​នាំ​ប្រ​ជា​ជន​ចូល​រួម​អនុ​វត្តន៍​កម្ម​វិ​ធី​ទិស​ដៅ​សុ​ខា​ភិ​បាល​ជាតិ​បាន​ងាយ​ស្រួល​ជាង​។ ក្នុង​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់ នៅ​ច្រើន​កុះ​ករ ដំ​ណាក់​សុខា​ភិ​បាល​កសាង​ប្រ​ព័ន្ធ​សហ​កា​រី​ជន​ជាតិ​ខ្មែរ​យល់​ច្បាស់​ពី​រ​បៀប​រស់​នៅ សន្ទ​នា​បាន​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​ការ​ចលនា​ក៏​ងាយ​ស្រួល​។ ប​ង​ស្រី​នាង​ចន្ទ​ដូ​រ៉ា អនុ​ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ណុយ​តូ រៀប​រាប់​៖ “បង​ប្អូន​ទទួល​បន្ទុ​ក​ខាង​សា​ខា​សមា​គម​នា​រី​ឃុំ​ក៏​ជា​សហ​កា​រី​សុ​ខា​ភិ​បាល​របស់​ភូមិ ម៉្លោះ​ហើយ​រាល់​ការ​ផ្សព្វ​ផ្សាយ​​តែង​បាន​ផ្កួប​បញ្ចូល​។ តួ​យ៉ាង​ដូច​ផ្សព្វ​ផ្សាយ​ប្រ​ជុំ​ក្រុម​នា​រី​ប្រិត​សំ​ចៃ សហ​កា​រី​សុ​ខា​ភិ​បាល​ក៏​បាន​ផ្សព្វ​ផ្សាយ​ការ​ចលនា​ប្រ​ជា​ជន​ហូប​ឆ្អិន ផឹក​ឆ្អិន អ​នា​ម័យ​ផ្ទះ​សម្បែង​បង្កា​រ​រោគ​ពង់​ដៃ​ជើង​មាត់ គ្រុន​ឈាម​។ល។”៕

  ហា​ថាញ​-ទី​ទុយ

ចែករំលែកអត្ថបទ