ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/07/2026 - 12:09

លោកត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងកឹងធើ៖

សមា​ជិក​សម្ព័ន្ធ​យុវ​ជន និស្សិត​ជា​"ឯក​អគ្គ​រដ្ឋ​ទូត​ឌីជី​ថល​ សាយ​ភាយ​បំ​ណិន​ឌីជី​ថល​ដល់​គ្រួ​សារ និង​សហ​គមន៍ 

ក្នុង​ដំ​ណាក់​ការក​សាង​រដ្ឋ​អំ​ណាច​ឌីជី​ថល​និង​ពល​រដ្ឋ​ឌីជី​ថល យុវ​ជន​ទី​ក្រុង​កឹង​ធើ រក្សា​តួ​នា​ទី​ជា​"ស្ពាន​តភ្ជាប់​ឌីជី​ថល​"នាំ​យក​ភាព​ងាយ​ស្រួល​ឌីជី​ថល​កាន់​តែ​បង្ខិត​ជិត​ប្រ​ជា​ជន។ ចំ​ណុច​លេច​ធ្លោ​គឺ​សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ខ្នះ​ខ្នែង​ជំនួយ​ការ​ផ្នែក​សមត្ថ​កិច្ច​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ "៦០ថ្ងៃ​យប់" ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​ដំ​ណើរ​ការ​និង​រួម​បញ្ចូល​ព័ត៌​មាន ទិន្ន​ន័យ​លើ​កម្ម​វិធី​ VNeID កម្រិត​២ (ខែ​ឧស​ភា​និង​ខែ​មិថុ​នា ឆ្នាំ​២០២៦) ​និង​យុទ្ធ​នា​ការ "រដូវ​វិស្សម​កាល​ឌីជី​ថល​ជា​មួយ VNeID"(ចាប់​ពី​ខែ​មិថុនា​ដល់​ខែ​សី​ហា ឆ្នាំ​២០២៦)។ ដោះ​ដូរ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ លោក​ត្រឹង​វៀត​ត្វឹង អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង ប្រ​ធាន​សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖

- បន្ទាប់​ពី​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​"៦០​ថ្ងៃ​យប់​"ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​ដំ​ណើរ​ការ​និង​រួម​បញ្ចូល​ព័ត៌​មាន ទិន្ន​ន័យ​លើ​គណ​នី​កម្ម​វិធី​ VNeID កម្រិត​២ ក្នុង​ខែ​ឧស​ភា​និង​ខែ​មិថុ​នា ឆ្នាំ​២០២៦ សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​បាន​បង្កើត​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​នៅ​ឃុំ សង្កាត់​ទាំង​១០៣ កៀរ​គរ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ជាង​១០១​.៥៨០​លើក​នាក់​ជំ​នួយ​ការ​ផ្នែក​សមត្ថ​កិច្ច​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​"៦០​ថ្ងៃ​យប់" ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​ដំ​ណើរ​ការ​និង​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​និង​រួម​បញ្ចូល​ទិន្ន​ន័យ​គណ​នី​លើ​កម្ម​វិធី VNeID កម្រិត​២។

តាម​រយៈ​សកម្ម​ភាព​នេះ មាន​ប្រ​ជា​ជន​ជាង​៣៣១.​០០០​លើក​នាក់ បាន​ណែ​នាំ​ដំ​ឡើង​ដំ​ណើរ​ការ​គណ​នី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​កម្រិត​២ រួម​បញ្ចូល​លិ​ខិត​ស្នាម​អេ​ឡិច​ត្រូ​និក ប្រើ​ប្រាស់​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​និង​ភាព​ងាយ​ស្រួល​ឌីជី​ថល​លើ​កម្ម​វិធី VNeID។

លោក​ត្រឹង​វៀត​ត្វឹង​ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង ប្រ​ធាន​សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ។

ក្នុង​យុទ្ធ​នា​ការ​"រដូវ​វិស្សម​កាល​បៃ​តង"ឆ្នាំ​នេះ អង្គ​ការ​សម្ព័ន្ធ​យុវ​ជន សមា​គម​នៅ​តាម​សា​លា​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ​និង​សម្ព័ន្ធ​យុវ​ជន​ថ្នាក់​ឃុំ​ទាំង​១០៣ បន្ត​រក្សា​សកម្ម​ភាព​កង​ជួរ​យុវ​ជន​ស្ម័គ្រ​ចិត្ត​ជំ​នួយ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​យុទ្ធ​នា​ការ"រដូវ​វិស្សម​កាល​ឌីជី​ថល​ជា​មួយ​ VNeID"។

ក្នុង​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ បណ្តា​កង​ជួរ​បាន​ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន ពិ​សេស​គឺ​អ្នក​វ័យ​ចាស់ អ្នក​ពិ​ការ​និង​អ្នក​នៅ​មាន​កម្រិត​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជា​ជំ​ហាន​ៗ​បាន​យល់​ដឹង​ពី​កម្ម​វិធី​ឌីជី​ថល ដូច​ជា ការ​ទូ​ទាត់​ប្រាក់​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ក៏​ដូច​ជា​បំ​ណិន​ធា​នា​សុ​វត្ថិ​ភាព​លើ​បណ្តាញ​អ៊ីន​ធឺ​ណិត។ 

*ជម្រាប​ប្រ​សាសន៍​លោក យុទ្ធ​នា​ការ​"រដូវ​វិស្សម​កាល​បៃតង​"ឆ្នាំ​នេះ តើ​បាន​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ រួម​បញ្ចូល​បណ្តា​សកម្ម​ភាព​ផ្លាស់​ប្តូរ​ឌីជី​ថល​យ៉ាង​ដូច​ម្តេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង?

-សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង សមា​គម​និស្សិត​ទី​ក្រុង បាន​កំ​ណត់​ច្បាស់ នេះ​មិន​ត្រឹម​ជា​ភារ​កិច្ច​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​បរិស្ថាន ដើម្បី​សម្ព័ន្ធ​យុវ​ជន និស្សិត​បាន​ពង្រីក​ស្មារតី​ឈាន​មុខ ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គមន៍។

អង្គ​ការ​សម្ព័ន្ធ​យុវ​ជន និង​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​អង្គ​ភា​ពពាក់​ព័ន្ធ ដើម្បី​កៀរ​គរ​កង​កម្លាំង​និស្សិត កង​ជួរ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​កម្ម​វិធី​ VNeID សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ និង​មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន  បាន​ខ្នះ​ខ្នែង​ជំនួយ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​"រដូវ​វិស្សម​កាល​ជា​មួយ VNeID"។ ក្នុង​រូប​ថត៖ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ថើយឡុង បើក​យុទ្ធ​នា​ការ​"រដូវ​វិស្សម​កាល​ជា​មួយ VNeID"។

នៅ​តាម​សា​លា​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ សមា​គម​និស្សិត​រួម​បញ្ចូល​ខ្លឹម​សារ​លើក​កម្ពស់​សមត្ថ​ភាព​ឌីជី​ថល​ទៅ​ក្នុង​កម្ម​វិធី​ប្រ​ជុំ​ជីវ​ភាព ហ្វឹក​ហាត់​កម្មា​ភិបាល​សមា​គម វេទិកា​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ព្រម​ទាំង​ហ្វឹក​ហាត់​បំ​ណិន​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិតក្នុង​ការ​សិក្សា។ តាម​រយៈ​នោះ ជួយ​និស្សិត​លើក​កម្ពស់​បំ​ណិន​ឌីជី​ថល​និង​ក្លាយ​ជា​កង​កម្លាំង​ស្នូល​ធ្វើ​ឱ្យ​សាយ​ភាយ​បំ​ណិន​ឌីជី​ថល​ដល់​សហ​គមន៍។

នៅ​លើ​ភូមិ​ឋាន​ប្រ​ជា​ជន​ស្នាក់​នៅ​ គ្រប់​មូល​ដ្ឋាន​សម្ព័ន្ធ​យុវ​ជន​ទាំង​អស់ ចាត់​តាំង​តិច​បំ​ផុត​សកម្ម​ភាព​មួយ​ជួយ​យុវ​វ័យ​លើក​កម្ពស់​សមត្ថ​ភាព​ឌីជី​ថល ដោយ​រូប​ភាព​ជា​ច្រើន រំលឹក​មេ​រៀន​ព័ត៌​មាន​វិទ្យា​ដោយ​ឥត​គិត​ថ្លៃ ហ្វឹក​ហាត់​បំ​ណិន​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិតAI ការ​ទូ​ទាត់​ប្រាក់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​និង​បង្ហាញ​ទម្រង់​"ផ្សារ​ឌីជី​ថល","ផ្សារ​៤.០","ទី​តាំង​ទូ​ទាត់​មិន​ប្រើ​ប្រាក់​មុខ"។

មិន​ត្រឹម​តែ​សកម្ម​ភាព​មា​នល​ក្ខណៈ​តាម​កាល​កំ​ណត់ ចលនា បណ្តា​កង​ជួរ "ប្រ​ជា​សិក្សា​ឌីជី​ថល" ក៏​បាន​រក្សា​ទៀង​ទាត់​នៅ​តំ​បន់​តាំង​ទី​លំ​នៅ ដើម្បី​ប្រ​ជា​ជន​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​នៅ​គ្រប់​ពេល​ដែល​ត្រូវ​ការ។

សម្ព័ន្ធ​យុវ​ជន​និង​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ បាន​សហ​ការ​ជា​មួយ​កង​កម្លាំង​នគរ​បាល រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចាត់​តាំង​ទី​កន្លែង​ឧបត្ថម្ភ​ចល័ត​ជា​ច្រើន​កន្លែង​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ សា​លា​រៀន មណ្ឌល​តាំង​ទី​លំ​នៅ ផ្សារ មណ្ឌល​ឧស្សាហ​កម្ម ដោយ​រូប​ភាព​ផ្សព្វ​ផ្សាយ​សម្បូរ​បែប​ដោយ​ infographics វី​ដេអូ​ណែ​នាំ លេខ​កូដ​QRនិង​បណ្តាញ​សង្គម ដើម្បី​ប្រ​ជា​ជន​ងាយ​ស្រួល​បង្ខិត​ជិត​បណ្តា​កម្ម​វិធី​ឌីជី​ថល រួម​ចំ​ណែក​អភិ​វឌ្ឍ​ពល​រដ្ឋ​ឌីជី​ថល​លើ​ភូមិ​ឋាន​ទី​ក្រុង។

និស្សិត​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី​ VNeID លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ក្នុង​យុទ្ធ​នា​ការ​"រដូវ​វិស្សម​កាល​បៃ​តង"នៅ​ឃុំ​ចូវ​ថាញ់។

*នៅ​ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង សមា​គម​និស្សិត​ទី​ក្រុង មាន​ដំ​ណោះ​ស្រាយ​អ្វី ដើម្បី​ពង្រីក​តួ​នា​ទី​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និស្សិត​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ជម្រាប​ប្រ​សាសន៍​លោក?

-សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​ សមា​គម​និស្សិត​ទី​ក្រុង នឹង​បន្ត​រក្សា​មាន​ប្រ​សិទ្ធ​ភាព​កង​ជួរ​"ប្រ​ជា​សិក្សា​ឌីជី​ថល​" កៀរ​គរ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និស្សិត រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​ប្រ​ជា​ជន​ប្រើ​ប្រាស់​កម្ម​វិធី VNeID និង​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ពិ​សេស​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​នៅ​ជួប​ការ​លំ​បាក​ខ្លាំង។ បង្កើន​ការ​បំ​ពាក់​ចំ​ណេះ​ដឹង​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និស្សិត​ពី​បញ្ញា​សិប្ប​និម្មិត បំ​ណិន​ឌីជី​ថល សុវត្ថិ​ភាព​ព័ត៌​មាន​និង​គំ​និត​ផ្លាស់​ថ្មី​ការ​ច្នៃ​ប្រ​តិដ្ឋ រួម​ចំ​ណែក​កសាង​មជ្ឈ​ដ្ឋាន​យុវ​ជន​មាន​សមត្ថ​ភាព​បន្ស៊ាំ​នឹង​តម្រូវ​ការ​នៃ​យុគ​សម័យ​ឌីជី​ថល។

យើង​ខ្ញុំ​រំ​ពឹង​ថា សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​និស្សិត​គ្រប់​រូប មិន​ត្រឹម​តែ​ជា​អ្នក​ប្រើ​ប្រាស់​ស្ទាត់​ជំ​នាញ​បច្ចេក​វិទ្យា ថែម​ទាំង​ក្លាយ​ជា​"ឯក​អគ្គ​រដ្ឋ​ទូត​ឌីជី​ថល​" ធ្វើ​ឱ្យ​សាយ​ភាយ​បំ​ណិន​ឌីជី​ថល​ដល់​គ្រួ​សារ និង​សហ​គមន៍ រួម​ចំ​ណែក​កសាង​រដ្ឋ​អំ​ណាច​ឌីជី​ថល សេដ្ឋ​កិច្ច​ឌីជី​ថល​និង​សង្គម​ឌីជី​ថល​លើ​ភូមិ​ឋាន​ទី​ក្រុង៕ 

*សូម​ថ្លែង​អំ​ណរ​គុណ​លោក​!

ក្វឹក​ថា​យ (អនុ​វត្ត​)-មុនី

ចែករំលែកអត្ថបទ