គណៈចាត់តាំងហ្វឹកហ្វឺនឃុំឡុងភូ ទីក្រុងកឹងធើ ទើបចាត់តាំងសន្និសីទផ្សព្វផ្សាយផែនការហ្វឹកហ្វឺនប្រយុទ្ធថ្នាក់ឃុំ ក្នុងតំបន់ការពារឆ្នាំ២០២៦។ អញ្ជើញចូលរួមសន្និសីទនេះ មានសមមិត្ត ឡឹមទៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ សមមិត្ត យឿងថាញត្វង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សឃុំ សមមិត្ត ហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្សឃុំ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ព្រមទាំងសមាជិកនៃគណៈចាត់តាំង គណៈចង្អុលការ បណ្តាផ្នែកជំនួយការ និងតំណាងបណ្តាគណៈ ផ្នែក អង្គការមហាជននានារបស់ឃុំ។

ទិដ្ឋភាពនៃការផ្សព្វផ្សាយផែនការហ្វឹកហ្វឺនប្រយុទ្ធក្នុងតំបន់ការពារ ឆ្នាំ២០២៦។
នៅក្នុងសន្និសីទនេះ គណៈចាត់តាំងបានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗនៃផែនការហ្វឹកហ្វឺនប្រយុទ្ធថ្នាក់ឃុំ ក្នុងតំបន់ការពារឆ្នាំ២០២៦ ព្រមទាំងបែងចែកភារកិច្ចជូនដល់សមាជិកម្នាក់ៗ និងកម្លាំងចូលរួមនានា។ យោងតាមផែនការ ការហ្វឹកហ្វឺននេះបានរៀបចំឡើងទៅតាមដំណាក់កាលនីមួយៗ ដោយធានាច្បាមតាមតម្រូវការភារកិច្ចការពារជាតិ សន្តិសុខ លើកកម្ពស់សមត្ថភាពដឹកនាំ ចង្អុលការ បញ្ជាការរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាច; សមត្ថភាពធ្វើសេនាធិការ និងកិច្ចសហការរបស់បណ្តាគណៈ ផ្នែក អង្គការមហាជន និងកងកម្លាំងប្រដាប់អាវុធ ក្នុងការអនុវត្តភារកិច្ចការពារជាតិនិងយោធាភូមិភាគ។

ថ្នាក់ដឹកនាំឃុំឡុងភូ ចូលរួមសន្និសីទផ្សព្វផ្សាយផែនការហ្វឹកហ្វឺនប្រយុទ្ធក្នុងតំបន់ការពារ ឆ្នាំ២០២៦។
ថ្លែងការណ៍ចង្អុលការក្នុងអង្គសន្និសីទ សមមិត្ត ឡឹមទៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ បានសំណូមពរឱ្យសមាជិកនៃគណៈចាត់តាំង បណ្តាស្ថាប័ន និងអង្គភាពដែលបានប្រគល់ភារកិច្ច ម្ចាស់ការសហការជិតស្និទ្ធ ត្រៀមរៀបចំឱ្យបានគ្រប់សព្វនូវលក្ខខណ្ឌនានាសម្រាប់បម្រើការហ្វឹកហ្វឺន ចាត់តាំងការហ្វឹកហាត់ប្រកបដោយភាពម៉ឺងម៉ាត់ ត្រឹមត្រូវតាមផែនការ ធានាសុវត្ថិភាពដាច់ខាតចំពោះមនុស្ស អាវុធ គ្រឿងបំពាក់ និងមធ្យោបាយនានា។ ជាមួយគ្នានោះ សមមិត្តក៏បានតម្រូវឱ្យកម្លាំងនានាលើកកម្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តឱ្យបានល្អនូវភារកិច្ច រួមចំណែកចាត់តាំងជោគជ័យការហ្វឹកហ្វឺនប្រយុទ្ធថ្នាក់ឃុំ ក្នុងតំបន់ការពារឆ្នាំ២០២៦៕
សុកកា - សុផន