បន្ទាប់ពីដំណើរការតាមទម្រង់ថ្មីជាមួយនឹង “ដំណាក់ធំ ១ និងសាខាដំណាក់ ១” ដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បានដំណើរការលំនឹងយ៉ាងឆាប់រហ័ស ធានាអនុវត្តបានល្អនូវការថែទាំសុខភាពដំបូងជូនប្រជាជន។

ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង។
វេជ្ជបណ្ឌិត ត្រឹងង៉ុកទូ ប្រធានដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង ឱ្យដឹង៖ “គោលការណ៍រៀបចំប្រព័ន្ធដំណាក់សុខាភិបាលឡើងវិញ បានអនុវត្តដោយគោលការណ៍កាត់បន្ថយការប្របូកច្របល់ឱ្យនៅកម្រិតទាបបំផុត ធានាប្រជាជនបានពិនិត្យព្យាបាលជំងឺនៅនឹងកន្លែងស្នាក់នៅ មិនចាំបាច់ធ្វើដំណើរទៅមកឆ្ងាយ។ ដំណាក់សុខាភិបាលនីមួយៗ បានបែងភារកិច្ចច្បាស់លាស់ បង្កភាពងាយស្រួលក្នុងការគ្រប់គ្រងមុខជំនាញ ផ្គត់ផ្គង់សេវាសុខាភិបាលជិត ដិតប្រជាជន និងត្រួតពិនិត្យស្ថានភាពជំងឺរាលដាលនៅលើភូមិឋានបានហ្មត់ចត់។ ដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង បានវិនិយោគកសាង បង្កើនកម្រិតជាមួយនឹងបរិវេណស្អាតបាត; បន្ទប់មុខងារបានរៀបចំយ៉ាងគ្រប់គ្រាន់ ប្រកបដោយវិទ្យាសាស្ត្រ បង្កចំណាប់អារម្មណ៍ល្អដល់ប្រជាជនពេលមកពិនិត្យជំងឺម្តងៗ។ បន្ទាប់ពីរួមបញ្ចូល ដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹង មានទីតាំងនៅដំណាក់សុខាភិបាលឃុំហ្វាធ្វឹង (ចាស់) ចំណែកសាខាដាក់នៅដំណាក់សុខាភិបាលសង្កាត់ ៥ (ចាស់)។ បច្ចុប្បន្ន ដំណាក់មានកម្មាភិបាល ១៤ នាក់ រួមមាន៖ វេជ្ជបណ្ឌិត២នាក់ គ្រូពេទ្យ ២ នាក់ គិលានុបដ្ឋាក ៤ នាក់ ឆ្មប ៤ នាក់ ឱសថការី ២ នាក់; ហើយនៅតាមអនុសង្កាត់ទាំង១៣ សុទ្ធតែមានកងជួរសហការីសុខាភិបាល។ បន្ទាប់ពីរៀបចំឡើងវិញ មុខងារភារកិច្ចរបស់ដំណាក់សុខាភិបាល មិនមានការផ្លាស់ប្តូរអ្វីច្រើនទេបើប្រៀបនឹងពីមុន។ ដំណាក់បន្តផ្សព្វផ្សាយនូវកម្មវិធីសុខាភិបាលបង្ការ សុខាភិបាលមូលដ្ឋាន បង្ការទប់ស្កាត់ជំងឺរាលដាល និងថែទាំសុខភាពដំបូងជូនប្រជាជន។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ដំណាក់សុខាភិបាលបានពិនិត្យព្យាបាលអ្នកជំងឺ ៣.២៤៣លើកនាក់។
ដោយសារបានបន្ថែមបុគ្គលិក និងបង្កើនការឧបត្ថម្ភបានទាន់ពេលរវាងដំណាក់សុខាភិបាល ទើបការងារមុខជំនាញបានអនុវត្តយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពជាង។ ចាប់ពីដើមឆ្នាំមក ភាគកម្រិតផ្នែកសុខាភិបាល ពិសេសភាគកម្រិតអំពីការពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំង បង្ការទូទៅសុទ្ធតែសម្រេចនិងសម្រេចលើសផែនការ។ ការងារកសាងផែនការបណ្តុះបណ្តាល បែងភារកិច្ចមុខជំនាញ និងរៀបចំបរិក្ខារពេទ្យ អនុវត្តបានទាន់ពេល និងកាន់តែកៀកជិតនឹងភាពជាក់ស្តែងជាងទៀត។
បង ថាច់មិញត្វឹង នៅអនុសង្កាត់ ២ សង្កាត់ហ្វាធ្វឹង ឱ្យដឹង៖ “ពេលឈឺថ្កាត់ម្តងៗ ខ្ញុំតែងមកដំណាក់សុខាភិបាលឃុំហ្វាធ្វឹងពិនិត្យជំងឺ ដោយបានវេជ្ជបណ្ឌិត គ្រូពេទ្យនៅទីនេះពិនិត្យជំងឺនិងពិគ្រោះសុខភាពដោយអស់ពីចិត្ត។ ឥឡូវ ដំណាក់សុខាភិបាលបានកសាងសមរម្យ នេះជាក្តីរំភើបរីករាយមិនដោយឡែករូបខ្ញុំនោះទេ ប្រជាជនក្នុងសង្កាត់ក៏ត្រេកអរគ្រប់គ្នា”។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនិងផ្នែកសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅពេលខាងមុខដំណាក់សុខាភិបាលសង្កាត់ហ្វាធ្វឹងនឹងបន្តធ្វើសេនាធិការជូនថ្នាក់លើ វិនិយោគបង្កើនកម្រិតមូលដ្ឋានសម្ភារៈ បរិក្ខារពេទ្យ លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជំនាញ រួមចំណែកជួយប្រជាជនងាយស្រួល កៀកជិតនិងទទួលផលពីសេវាសុខាភិបាលនៅនឹងមូលដ្ឋាន៕
សើុងម៉ាល័យ-វិមាន