ដោយកំណត់ច្បាស់ សុខាភិបាលមូលដ្ឋាន ដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការថែទាំសុខភាពផ្ទាល់ខ្លួន ទើបខេត្តហូវយ៉ាង ផ្ដុំកម្លាំងលើកកម្ពស់គុណភាពសុខាភិបាលមូលដ្ឋាន។
ភូមិត្រឿងថាំង តែងសហការជាមួយនឹងសហការីសុខាភិបាល ដើរត្រួតពិនិត្យ
ដង្កូវទឹកនៅតាមពាងទឹករបស់ប្រជាជនក្នុងភូមិ។
យោងតាមស្ថិតិរបស់មន្ទីរសុខាភិបាលខេត្តហូវយ៉ាង ហាក់ដូចជាដំណាក់សុខាភិបាលនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្ត ដូច៖ ស្រុកចូវថាញ់ A ឡុងមី ភុងហ៊ីប ក្រុងវីថាញ់ ។ល។ សុទ្ធតែសម្រេចបទដ្ឋានជាតិ។ ប្រការនេះមានន័យថា ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមានភាពសមរម្យ កងជួរគ្រូពេទ្យត្រូវបានធានាទាំងបរិមាណនិងគុណភាព។ តាមប្រសាសន៍ លោកឡេថាញ់វៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងឡុង A ស្រុកចូវថាញ់ A មូលដ្ឋានសម្ភារៈរបស់ដំណាក់សុខាភិបាលមានភាពសមរម្យ បង្កលក្ខណៈងាយស្រួលដល់ការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។ ចំណែកកងជួរកម្មាភិបាលដំណាក់សុខាភិបាលមានចំណេះដឹងគ្រប់គ្រាន់អាចប្រើប្រាស់បានល្អនូវឧបករណ៍វេជ្ជសាស្រ្ត ដើម្បីព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព។ រយៈពេលកន្លង គណៈកម្មាធិការប្រជាជនឃុំតែងចង្អុលការដល់ដំណាក់សុខាភិបាល គប្បីបង្កើនកិច្ចសហការជាមួយនឹងអង្គការមហាជននានា ដើម្បីជំរុញការងារផ្សព្វផ្សាយនៅតាមភូមិនានា សំដៅបង្ការប្រឆាំងជំងឺរាលដាលផ្សេងៗ។ ពីព្រោះ ឃុំបានកំណត់ច្បាស់ថា ស្មារតីភ្ញាក់រលឹករបស់ប្រជាជនក្នុងការបង្ការជំងឺមានសារៈសំខាន់ខ្លាំងណាស់។
ប្រជាជននៅភូមិត្រឿងថាំង តែងបបួលគ្នីគ្នាសម្អាតបរិស្ថានដើម្បីកុំឱ្យមូសមានកន្លែងជ្រក។
លោកង្វៀងវ៉ាន់ហ៊ុង ប្រធានភូមិត្រឿងថាំង ឃុំត្រឿងឡុង A ឱ្យដឹង៖ “ភូមិតែងសហការជាមួយនឹងកម្មាភិបាលដំណាក់សុខាភិបាលចុះទៅតាមផ្ទះប្រជាជនដើម្បីកៀរគរអនុវត្តកម្ម វិធីទិសដៅសុខាភិបាល។ ចំពោះជំងឺឆ្លងរាលដាលគ្រប់ប្រភេទ យើងខ្ញុំតែងក្រើនរំលឹកកុំឱ្យមានការធ្វេសប្រហែស។ ពិសេស គឺក្នុងរដូវភ្លៀងជោកជាំដូចសព្វថ្ងៃ ងាយនឹងកើតជំងឺគ្រុនឈាមណាស់”។
នៅឃុំវីប៊ិញ ស្រុកវីធ្វី ការងារផ្សព្វផ្សាយក៏ត្រូវបានភូមិភាគយកចិត្តទុកដាក់ចង្អុលការជិតដិតផងដែរ។ លោកស្រីង្វៀងធីសិញ អនុប្រធានដំណាក់សុខាភិបាលឃុំវីប៊ិញ ឱ្យដឹង៖ “អនុវត្តតាមកិច្ចចង្អុលការរបស់ផ្នែកនិងភូមិភាគ យើងខ្ញុំតែងឃោសនាផ្សព្វផ្សាយដល់មាមីង បង្ការជំងឺជាជាងព្យាបាលជំងឺ។ ក្នុងនោះ យកចិត្តទុកដាក់កសាងកម្លាំងសហការីនៅតាមភូមិដែលយល់ដឹងពីទម្លាប់នៃការរស់នៅរបស់មាមីងជនជាតិភាគតិចលើភូមិសាស្រ្ត ដើម្បីមានវិធីផ្សព្វផ្សាយសមស្រប”។ ដោយបានសហការីសុខាភិបាលយកចិត្តទុកដាក់ ណែនាំ ហូបឆ្អិន ផឹកឆ្អិន រៀបចំផ្ទះសម្បែងស្អាតបាត បានជាបងស្រីលីធីថឹម នៅភូមិ៤ ឃុំវីប៊ិញ មានទម្លាប់ពិនិត្យនិងថែទាំផ្ទះសម្បែងយ៉ាងល្អ។ បងស្រីថឹម ឱ្យដឹង៖ ខ្ញុំតែងតែពិនិត្យពាងត្រងទឹកភ្ញៀង ពេលឃើញមានដង្កូវទឹកគឺខ្ញុំចាក់ទឹកចោលភ្លាម បើទុកឱ្យកើតមូសគឺគ្រោះថ្នាក់ខ្លាំងណាស់”៕
ហាថាញ - ថាច់ធី