ដោយមានការស្រុះស្រួលពីប្រជាជន ឃុំទ្វឹងហ៊ឹង ស្រុកម៉ីទូ ខេត្តសុកត្រាំង បានអនុវត្តកម្មវិធី កសាងជនបទថ្មីសម្រេចរួចរាល់ រួមចំណែកធ្វើឱ្យមុខមាត់តំបន់ជនបទមានភាពភ្លឺ បៃតង ជ្រះ ស្អាត និងជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។
ផ្លូវជនបទនៅឃុំទ្វឹងហ៊ឹងសម្រេចរួចរាល់។
ទ្វឹងហ៊ឹង ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ ហើយទទួលផលពីគោលនយោបាយពិសេសដោយឡែករបស់រដ្ឋជាច្រើន ដូច្នេះគណៈកម្មាធិការរដ្ឋអំណាចឃុំ បានប្រើប្រាស់ប្រភពធនធានជាច្រើនដើម្បីកសាងជនបទថ្មី។ តាមលោក ត្រឹងវ៉ាន់ទិន ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្វឹងហ៊ឹង ឱ្យដឹង៖ ឃុំផ្តោត សំខាន់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ និងប្រព័ន្ធធារាសាស្រ្ត ដើម្បីប្រជាជនងាយស្រួលក្នុងការផលិត និងដោះដូរទំនិញ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយសម្រាប់គ្រួសារក្រីក្រ ដូច៖ លំនៅឋាន ប្រាក់កម្ចី កូនពូជ វិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត និងបង្វែរផ្ទៃដីដាំដំណាំផ្ដល់ទិន្នផលទាប ងាកមកដាំដំណាំផ្សេងៗដែល នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាក់សែ្ដង ទម្រង់ដាំស្មៅចិញ្ចឹមគោ; ចិញ្ចឹមកង្កែប ដាំទៀបបន្លា និងដំណាំរួមផ្សំផ្សេងៗទៀត។ អាស្រ័យហេតុនោះ ទើបជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូល។
ប្រព័ន្ធធារាសាស្រ្តសម្រេចរួចរាល់កសិករធ្វើស្រូវបាន៣រដូវ/ឆ្នាំ។
លោក សើុងចន្ទ នៅភូមិតាអឹង A1 ឱ្យដឹង៖ “កាលពីមុនជីវភាពក្រលំបាក ប៉ុន្តែដោយសារបានរដ្ឋជួយឧបត្ថម្ភទុនចិញ្ចឹមគោទឹកដោះ និងដំណាំរួមផ្សំ ទើបខ្ញុំមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច។ ពិសេស នៅពេលដែលផ្លូវជនបទតភ្ជាប់ជាមួយភូមិភាគផ្សេងៗ គឺមាមីងដោះដូរ ទំនិញងាយស្រួល ដូច្នេះគ្រប់គ្នាតែងផ្តោតលើការផលិតដើម្បីក្លាយជាអ្នកមាន”។ ចំណែក លោកថាច់យ៉ៀង នៅភូមិបូលៀង A ឱ្យដឹង៖ “កាលពីមុនតំបន់ជនបទនេះក្រលំបាកណាស់ ភាគច្រើនគឺផ្ទះស្លឹក ផ្លូវដី... បច្ចុប្បន្ន ទូទាំងភូមិសុទ្ធតែផ្ទះឥដ្ឋ អគ្គិសនីភ្លឺចិញ្ចាច មានឱ្យបុលទុន ម៉្លោះហើយអ្នកខ្លះចិញ្ចឹមគោ ខ្លះចិញ្ចឹមជ្រូក ដាំដំណាំរួមផ្សំ អ្នកខ្លះទៀតលក់ដូររកប្រាក់ចំណូល ជីវភាពមានភាពធូរធារជាង”។
ឃុំទ្វឹងហ៊ឹង កសាងជនបទថ្មីសម្រេចរួចរាល់ ដោយសរុបប្រភពទុនជាង ៩៤ ពាន់លានដុង ក្នុងនោះ ប្រជាជនចូលរួមជាង ១៥ ពាន់លានដុង។ បច្ចុប្បន្ន ផ្លូវជនបទ សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី បណ្ដាញទឹកស្អាត... ត្រូវបានវិនិយោគព្រមៗគ្នា; មាន១០០% គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់ជិត៩០%គ្រួសារបានប្រើប្រាស់ទឹកស្របអនាម័យ; មានផ្ទះរឹងមាំនិងពាក់កណ្តាលរឹងមាំនៅលើភូមិសាស្រ្តសម្រេចជាង៩៤%; ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចបានជាង ៥៣,៥ លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រពហុវិមាត្រ ថយចុះក្រោម៣,៧% លោកត្រឹងវ៉ាន់ទិន ឱ្យដឹង៖ “ពេលខាងមុខ ឃុំនឹងផ្តោតលើការលើកកម្ពស់គុណភាពនៃលក្ខណៈវិនិច្ឆ័យដែលសម្រេចបាន និងជំរុញការឃោសនា ចលនាប្រជាជនរួមដៃគ្នាអនុវត្ត លក្ខឋានកសាងជនបទថ្មីកម្រិតខ្ពស់។ ពិសេស ផ្តោតលើការអភិវឌ្ឍន៍ផលិតកម្ម ឧបត្ថម្ភទុនជួយប្រជាជនបង្កើនប្រាក់ចំណូល និងធ្វើមាន”៕
យ៉ីអាញ-ទីទុយ