មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/07/2023 - 16:46

អ្នក​អស់​ពី​ចិត្ត​ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃណី​

នោះ​គឺពូត្រឿង​ម៉ឹង នៅ​ភូមិ​ហ្វា​ហ៊ីវ​២ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង។​ គាត់​ជា​សមាជិក​ស្នូល​ក្នុង​ការ​រៀប​ចំ​និង​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប​របស់​វត្ត​ព្រែក​​ព្រលិត​ក្នុង​ពិធី​ប្រ​ឡង​ក្បូន​ប្រ​ទីប​រៀង​រាល់​ឆ្នាំ។​

ពូត្រឿង​ម៉ឹង ក្បែរ​ក្បូន​ប្រ​ទីប​របស់​វត្ត​ព្រែក​ព្រ​លិត។​

ពូត្រឿង​ម៉ឹង ហាក់​មាន​អា​រម្មណ៍​មិន​សូវ​សប្បាយ​ ខណៈ​ពេល​កំ​ពុង​សំ​ណេះ​សំ​ណាល​នឹង​យើង​ខ្ញុំ​ ព្រោះ​ប្រ​ព័ន្ធ​អគ្គិ​សនី​របស់​ក្បូន​ប្រ​ទីប​បាន​ដាច់​រលត់។​ ពូម៉ឹង ឱ្យ​ដឹង​៖ “ទើប​តែ​ហើយ​ភ្លាម​ អគ្គិ​សនី​ភ្លឺ​ចិញ្ចាច​ ឧគ្ឃោ​សន​ស័ព្ទ​ឮ​ច្បាស់​ល្អ​ហើយ។​ ចៃ​ដន្យ​ស្រាប់​តែ​ដាច់​ភ្លើង​ ខ្ញុំ​សង្ស័យ​លើ​សំ​ណរ​លាយ​ ព្រោះ​យើង​មិន​សូវ​ស្ទាត់​ខាង​អគ្គិ​សនី​ ណា​មួយ​ភ្នែក​ខ្សោយ​ផង​ ម្ល៉ោះ​ហើយ​មិន​ហ៊ាន​ជួស​ជុល​ទេ។​ ខ្ញុំ​បាន​ហៅ​និង​រង់​ចាំ​យុវ​ជន​នៅ​ក្នុង​ភូមិ​ដែល​ស្ទាត់​ខាង​អគ្គិ​សនី​ឱ្យ​មក​កែ។​ រសៀល​នេះ​ គណៈ​កម្ម​ការ​ចាត់​តាំង​ឱ្យ​ពិន្ទុ​ ប៉ុន្តែ​អំ​ពូល​ភ្លើង​មិន​ភ្លឺ​ម៉េច​នឹង​ស្អាត។​ ម្យ៉ាង​ទៀត​ យើង​ត្រូវ​គិត​គូរ​ឱ្យ​ពុទ្ធ​បរិស័ទ​មក​គោ​រព​បូជា​ក្បូន​ប្រ​ទីប ហើយ​ភ្ញៀវ​ពន្លឺ​ក៏​មក​មើល​ទៀត​ផង។​ អ្វី​ៗ​ទាំង​អស់​ត្រូវ​មាន​សុវត្ថិ​ភាព”។​

ពូត្រឿង​ម៉ឹង កំ​ពុង​រួម​ជា​មួយ​យុវ​ជន​ខ្មែរ​ក្នុង​ភូមិ​ តុប​តែង​ភ្លើង​ពណ៌​លម្អ​ក្បូន​ប្រ​ទីប។​

ខណៈ​ពេល​ពួក​យុវ​ជន​មក​កែ​ភ្លើង​ គាត់​តាម​ដាន​យ៉ាង​ហ្មត់​ចត់​ដើម្បី​ដោះ​ដូរ។​ បើ​តាម​ពូម៉ឹង ក្រៅ​ពី​ស្វែង​យល់​ពី​របៀប​បន្ត​ចរន្ត​ភ្លើង​ គាត់​នៅ​ទាំង​ដោះ​ដូរ​ជា​មួយ​យុវ​ជន​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ការ​នីមួយ​ៗ​ផង​ដែរ។​ ពី​ព្រោះ​ពូបាន​អប់រំ​យុវ​ជន​ដែល​មាន​តួនា​ទីផ្ទាល់​ខ្លួន​ ចំ​ពោះ​កិច្ច​ការ​រួម​របស់​វត្ត​ជា​ការ​ចាំ​បាច់​ណាស់។​ ផ្តើម​ពី​គំ​និត​ទាំង​នេះ​ហើយ​ បាន​ជា​នៅ​ពេល​វត្ត​ព្រែក​ព្រ​លិត​ត្រូវ​ការ​ម្តង​ៗ​ ពូម៉ឹង​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំ​ណោម​សមា​ជិក​ទាំង​ឡាយ​ដែល​មាន​មុខ​មុន​គេ។​ រៀប​រាប់​ពី​កម្ម​ពិធី​ប្រ​ឡង​ក្បូន​ប្រ​ទីប ពូម៉ឹង មោទនៈ ៖ “តាំង​ពី​គណៈ​កម្ម​ការ​ចាត់​តាំង​ទិវា​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ គៀង​យ៉ាង​ រៀប​ចំ​ប្រ​ឡង​ក្បូន​ប្រ​ទីប​ខ្ញុំ​ចូល​រួម​មិន​ដែល​ខាន​ឆ្នាំ​ណា​ឡើយ។​ ខ្ញុំ​តែង​លៃ​លក​ការ​ងារ​ផ្ទះ​ស្រួល​បួល ដើម្បី​មាន​ពេល​វេលា​ចូល​រួម​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប​ចាប់​ពី​ដើម​រហូត​ដល់​ចប់។​ ក្នុង​ដំ​ណាក់​កាល​តុប​តែង​ក្បូន​ប្រ​ទីប ខ្ញុំ​ក៏​បាន​កោះ​ហៅ​យុវ​ជន​ក្នុង​ភូមិ​ស្រុក​ចូល​រួម​ជា​មួយ​ដើម្បី​យើង​បង្ហាត់​បង្ហាញ​ ផ្តល់​បទ​ពិសេធន៍ អំ​ពី​លក្ខណៈ​វប្ប​ធម៌​ប្រ​វេណី​ដល់​កូន​ចៅ”។​

ពូឡឹម​ថឹង ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ព្រែក​ព្រលិត ឱ្យ​ដឹង៖ “បង​ម៉ឹង យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អិត​ល្អន់​ក្នុង​ការ​រចនា​តុប​តែង​ ម្ល៉ោះ​ហើយ​ទើប​ក្បូន​ប្រ​ទីប​មាន​ភាព​ស្រស់​ស្អាត។​ គាត់​មាន​ចរិត​ហ្មត់​ចត់​ ពិសេស​ក្នុង​ការ​ដាក់​បង្ហាញ​នូវ​រូប​ភាព​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ។​ ឆ្នាំ​នេះ​ ដល់​វេន​ជ្រើស​រើស​និង​រចនា​កម្រង​ផ្កា​ គាត់​ក៏​ធ្វើ​ផង​ដែរ។​ ទោះ​បី​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​មិន​ដែល​ឮ​គាត់​ត្អូញ​ត្អែរ​ទេ។​ នៅ​ពេល​គណៈ​កម្ម​ការ​មេ​ប្រ​យោគ​ឱ្យ​ពិន្ទុ​ហើយ​ គាត់​ទៅ​ពិនិត្យ​មើល​ក្បូន​ប្រ​ទីប​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ រៀន​សូត្រ​បទ​ពិសោ​ធន៍ ដើម្បី​ស្អិត​ស្អាង​ក្បូន​ប្រ​ទីប​របស់​វត្ត​ផង​ខ្លួន​ឱ្យ​បាន​ស្អាត​ក្នុង​ឆ្នាំ​ក្រោយ​ៗ​ទៀត”៕​            

ហា​ថា​ញ-លីសៀ

ចែករំលែកអត្ថបទ