25/07/2023 - 10:04

ករណី​៨​ចំ​ណុច​ ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ចាប់​ថ្ងៃ​១៥/៨/​២០២៣

ថ្ងៃ​០១/៧/​២០២៣ ក្រសួង​នគរ​បាល​បាន​ប្រ​កាស​ឱ្យ​ប្រើ​សា​រាចរ​លេខ​ ២៤/​២០២៣​TT-BCA កំ​ណត់​អំ​ពី​ការ​ផ្ដល់​ ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត។​

រូប​ថត​ជា​ឧទាហរណ៍។

តាម​រយៈ​នោះ​ មាន​ករណី​៨​ចំ​ណុច​ ត្រូវ​ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ រួម​មាន៖

១- យាន​យន្ត​ខូច​ មិន​អាច​ប្រើ​បា្រស់​បាន​ ត្រូវ​កម្ទេច​ចោល​ដោយ​មូល​ហេតុ​សត្យា​នុម័ត។​

២- យាន​យន្ត​ផុត​កំ​ណត់​ មិន​អនុញ្ញាត​ឱ្យ​ចរាចរ​តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់។​

៣- យាន​យន្ត​ត្រូវ​ចោរ​លួច​ ប្លន់​ រក​មិន​ឃើញ​ ឬ​យាន​យន្ត​ខូច​បោះ​ចោល​ ម្ចាស់​យាន​យន្ត​ស្នើ​ដកហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​។

៤- យាន​យន្ត​នាំ​ចូល​លើក​លែង​ពន្ធ​ ឬ​យាន​យន្ត​នាំ​ចូល​បណ្ដោះ​អា​សន្ន​របស់​ស្ថាប័ន​ អង្គ​ភាព​ បុគ្គល​ជា​ជន​បរទេស​រួច​នាំ​ចេញ​វិញ​ ផ្ទេរ​កម្ម​សិទ្ធិ​ ឬ​កម្ទេច​ចោល។​

៥- យាន​យន្ត​ចុះ​ឈ្មោះ​នៅ​តាម​មណ្ឌល​សេដ្ឋ​កិច្ច​ តាម​សេចក្ដី​កំ​ណត់​របស់​រដ្ឋា​ភិបាល​ នៅ​ពេល​នាំ​ចេញ​វិញ​ ឬ​ផ្ទេរ​កម្ម​សិទ្ធិ​មក​ឱ្យ​វៀត​ណាម។​

៦- យាន​យន្ត​ធ្វើ​បែប​បទ​ចុះ​បញ្ជី​ផ្ទេរ​ឈ្មោះ​ ផ្លាស់​ប្ដូរ​ទី​តាំង។​

៧- យាន​យន្ត​ដោះ​ម៉ាស៊ីន​ ដោះ​តួដើម្បី​ចុះ​បញ្ជី​ឱ្យ​យាន​យន្ត​ផ្សេង។​

៨- យាន​យន្ត​ដែល​បាន​ចុះ​ឈ្មោះ​ ប៉ុន្តែ​ពិនិត្យ​ឃើញ​មាន​ឯក​សារ​ក្លែង​ក្លា​យ ឬ​មាន​ការ​បញ្ជាក់​របស់​ស្ថា​ប័ន​សមត្ថ​កិច្ច​ ថា​តួម៉ា​ស៊ីន​ លេខ​តួ ត្រូវ​បាន​កាត់​ភ្ជិត​ ចោះ​ឡើង​វិញ​ លុប​ឬ​ផ្ដល់​ផ្លាក​លេខ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។​

បែប​បទ​ដក​ហូត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ច្រក​សេវា​សារ​ធារ​ណៈ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ ចំ​ពោះ​ករណី​ទី១, ២, ៣ៈ

- ម្ចាស់​យាន​យន្ត​រៀប​រាប់​លើ​លិខិត​ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ​ និង​ប្រ​គល់​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ជូន​ស្ថា​ប័ន​ចុះ​ឈ្មោះ​យាន​យន្ត​ តាម​រយៈ​សេវា​ប្រៃ​សណីយ៍។​

- បន្ទាប់​ពី​ទទួល​ពិនិត្យ​ឃើញ​ឯក​សារ​ស្រប​ច្បាប់​ ស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត​ ប្រ​គល់​លទ្ធ​ផល​ជាលិខិត​បញ្ជាក់​ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ទៅ​ម្ចាស់​យាន​យន្ត​ តាម​រយៈ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធារ​ណៈ។​

បែប​បទ​ដក​ហូត​អនុវត្ត​តាម​រយៈ​សេវា​សារ​ធារ​ណៈ​អន​ឡាញ​មួយ​ភាគ​

- ម្ចាស់​យាន​យន្ត​រៀប​រាប់​លើ​លិខិត​ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ; ផ្ដល់​ជូន​លេខ​កូដ​ឯក​សារ​ចុះ​ឈ្មោះ​យាន​យន្ត​ អន​ឡាញ​ និង​ដាក់​ពាក្យ​សុំ​ដក​ហូត​; ទទួល​លិខិត​ណាត់​ប្រ​គល់​លទ្ធ​ផល​ចុះ​ឈ្មោះ​យាន​យន្ត​តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់។​

- បន្ទាប់​ពី​ទទួល​ ពិនិត្យ​ឃើញ​ឯក​សារ​ស្រប​ច្បាប់​ គឺស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត​ផ្ដល់​ជូន​លិខិត​បញ្ជាក់​ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់​; ០១​ច្បាប់​ជូន​ទៅ​ម្ចាស់​យាន​យន្ត; ០១​ច្បាប់​រក្សា​ទុក​ជា​ឯក​សារ​យាន​យន្ត​។​

ករណី​ដក​ហូត​ចំ​ពោះ​ករណី​៤, ៥, ៦, ៧ គឺ​លិខិត​បញ្ជាក់​ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ មាន​បិទ​កាល់​លេខ​ម៉ា​ស៊ីន​ លេខ​តួយាន​យន្ត​ មាន​បោះ​ត្រា​ភ្ជាប់​មុខ​របស់​ ស្ថា​ប័ន​ចុះ​ឈ្មោះ​យាន​យន្ត​ លើ​កាល់​លេខ​ម៉ា​ស៊ីន លេខ​តួយាន​យន្ត​។​

សារាចរ​លេខ​ ២៤/​២០២៣/​TT-BCA មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១៥/​៨/២០២៣៕​

                     ប្រ​ភពៈ Luatvietnam.vn- ប្រែ​សម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ